តុលាការ​ព្រហ្មទណ្ឌ​​អន្តរ​ជាតិ​(ICC) បដិសេធ​ដក​ដីកា​ចាប់​ខ្លួន​មេដឹក​នាំ​អ៊ីស្រា​អ៊ែល

ចៅក្រម​នៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ ហៅ​ថា អាយ​ស៊ីស៊ី​(ICC)បដិសេធ​ច្រាន​ចោល​សំណើរ​របស់​អ៊ីស្រា​​អែល​ ក្នុង​ការ​ដក​ដី​ការ​ចាប់​ខ្លួន​ប្រឆាំងនឹ​ងនា​យករដ្ឋ​មន្រ្តី និង​អតីត​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ ខណៈ​ដែល​អា​យ​ស៊ីស៊ី​ ពិនិត្យ​មើល​លើ​បញ្ហា​ប្រឈម​របស់​អ៊ីស្រា​អែល ចំពោះ​យុត្ថា​ធិការ​របស់​ខ្លួន​លើ​ការ​ប្រព្រឹត្ត​នៃ​សង្រ្គាម​ហ្គាស្សា។

ទីភ្នាក់ងារ​សារ​ព័ត៌មាន រ៉យ​ទ័រ រាយ​ការណ៍​នៅ​ថ្ងៃ​ទី​១៦ ​ខែ​កក្កដា ឆ្នាំ​២០២៥​នេះ​ថា នៅ​ក្នុង​សេចក្តី​សម្រេច​បាន​ចេញ​ផ្សាយ​លើ​គេហ​ទំព័រ​អាយ​ស៊ីស៊ី ក៏​បាន​ច្រាន​ចោល​សំណើរ​របស់​អ៊ីស្រាអែល ដើម្បី​ផ្អាក​ការ​ស៊ើប​អង្កេត​យ៉ាង​ទូលាយ​ ទៅ​លើ​ឧក្រិដ្ឋ​កម្ម​ដ៏​ឃោរ​ឃៅ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ ​នៅ​​ក្នុង​ទឹក​ដី​ប៉ាឡេ​ស្ទីន។

ICC បាន​ចេញដីកា​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី២​១​ ​ខែ​វិច្ឆិកា ចំពោះ​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអ៊ែល លោក បែន​ចាមីន នេតាន់​យ៉ាហ៊ូ និង​អតីត​ប្រមុខ​ការ​ពារ​ជាតិ​របស់​គាត់ ក៏​ដូច​ជា​មេដឹកនាំ​ក្រុម​ហាម៉ាស​ ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នៅ​ក្នុង​ជម្លោះ​ក្នុង​តំបន់​ហ្គាស្សា។

គួររំឭក​ថា អ៊ីស្រាអែល បាន​ច្រាន​ចោល​ដែន​យុត្ថា​ធិការ​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រុង​ឡាអេ និង​បដិសេដ​សង្រ្គាម​ឧក្រិដ្ឋ​កម្ម​នៅ​តំបន់​ហ្គាស្សា ជា​កន្លែង​ដែល​ខ្លួន​ធ្វើ​យុទ្ធនា​ការ​យោធា​ដែល​ខ្លួន​និយាយ​ថា មាន​គោល​បំណង​កំចា​ត់ក្រុម​ហាម៉ាស​ ចាប់​តាំង​ពី​ការ​វាយ​ប្រហារ​ដ៏​សាហាវ​ឃោឃៅ ទៅ​លើ​អ៊ីស្រាអែល​ដោយ​ក្រុម​យោធា​ប៉ាលេស្ទីន​នៅ​ថ្ងៃ​ទី​​០៧ ខែ​តុលា ឆ្នាំ​២០២៣។

អ៊ីស្រាអែល បាន​អះអា​ង​ថា ការ​សម្រេច​ចិត្ត​របស់​អង្គ​ជំនុំ​ជម្រះ​ក្តី​សាលាឧ​ទ្ធរណ៍​ក្នុង​ខែ​មេសា ដែល​បញ្ជាឱ្យ​អង្គ​ជំនុំ​ជម្រះ​ពិនិ​ត្យ​ឡើង​វិញ លើ​ការ​ជំទាស់​ចំពោះដែ​នយុ​ត្ថាធិការ​របស់​តុលាការ​ មាន​ន័យ​ថា មិន​សូវ​មាន​មូល​ដ្ឋាន​យុត្ថាធិការ​ត្រឹម​ត្រូវ​សម្រា​ប់​ដី​កានេះ​ទេ។

​ក្នុងខែមិថុនា សហរដ្ឋអាមេរិក បាន​ដាក់​ទណ្ឌ​កម្ម​លើ​ចៅក្រម​ចំនួន ៤រូប នៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​អាយ​ស៊ីស៊ី ដែល​ជាកា​រ​សងសឹ​ក​មិន​ធ្លាប់​មាន​ពីមុ​ន​មក ជុំវិញ​ការ​ចេញ​ដីកា​ចាប់​ខ្លួន​ លោក នេតាន់​យ៉ាហ៊ូ​ (Netanyahu) របស់​តុលាការ។ ចៅក្រុម​ពី​ររូប ដែល​បាន​ដាក់​ទណ្ឌ​កម្ម គឺ​​ស្ថិ​ត​​នៅ​​​ក្នុង​​ក្រុម​​ប្រឹក្សា​​ដែល​​សម្រេច​​បដិសេធ​​សំណើ​​របស់​​អ៊ីស្រាអែល​​ក្នុង​​ការ​​ដក​​ដីកា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ