ចាប់តាំងពីការធ្វើអន្តោប្រវេសន៍ជាអាទិភាព នៅអាកាសយានដ្ឋានរហូតដល់ការឧបត្ថម្ភ សម្រាប់ជើងហោះហើរ ប្រទេសថៃកំពុងអនុវត្តវិធានការជាបន្តបន្ទាប់ ដើម្បីនាំយកភ្ញៀវទេសចរចិនមកវិញ មានអត្រាធ្លាក់ចុះចំនួន៤០ភាគរយ ក្នុងរយៈពេលកន្លងមកនេះ។
វិធាននេះ ត្រូវគេរាយការណ៍ថា ដើម្បីធ្វើឱ្យឧស្សាហកម្មទេសចរណ៍ ដែលខ្វះខាតរបស់ប្រទេសថៃនេះ រស់ឡើងវិញ។ នេះបើតាមប្រភពនីគីអេស៊ា។
នីគីអេស៊ា បានរាយការណ៍នៅថ្ងៃទី១៨ ខែកក្កដាថា អាជ្ញាធរអន្តោប្រវេសន៍ថៃចាប់ផ្តើមបើកហេភី ឆាយនីស សាំមើ ឆាន់នែល (Happy Chinese Summer Channel) ជាផ្លូវការសម្រាប់គ្រួសារចិនដែលមានកូនក្នុងវ័យសិក្សា។ កម្មវិធីចាប់ផ្តើមនៅអាកាសយានដ្ឋានអន្តរជាតិចំនួន ៤ ក្នុងនោះ មានអាកាសយានដ្ឋានចំនួន ២ នៅទីក្រុងបាងកក មួយទៀតនៅភូកេត និងមួយផ្សេងទៀតនៅឈៀងម៉ៃ នឹងបន្តរហូតដល់ខែកញ្ញា។
បើយោងតាមក្រសួងទេសចរណ៍ និងកីឡា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំនេះ ចំនួនភ្ញៀវចិនដីគោកបានថយចុះ ៣៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ការធ្លាក់ចុះនេះបានថ្លឹងថ្លែងលើវិស័យទាំងមូល ដោយចំនួនភ្ញៀវទេសចរសរុបមកដល់ ១៦.៦ លាននាក់ ក្នុងអំឡុងពេល ៦ខែ ធ្លាក់ចុះ ៤.៧ភាគរយ ។
ភ្ញៀវទេសចរម៉ាឡេស៊ី បានមកជំនួសភ្ញៀវទេសចរចិនច្រើនជាងគេទៅប្រទេសថៃ ជាមួយនឹងការមកដល់ ២.២៩ លាននាក់ពីប្រទេសនៅក្នុងឆមាសទីមួយ។
យោងតាមរបាយការណ៍ផ្សព្វផ្សាយ អាជ្ញាធរថៃបានបន្ទាបការព្យាករណ៍ការមកដល់ជនបរទេសឆ្នាំ២០២៥ មកត្រឹម ៣៥លាននាក់ ពោលគឺធ្លាក់ចុះពីការព្យាករពីមុនចំនួន ៣៩លាននាក់។ ប្រាក់ចំណូលដែលបានមកពីភ្ញៀវទេសចរអន្តរជាតិ គឺត្រូវបានគេព្យាករណ៍ថានឹងមានប្រហែល ១.៧៧ពាន់លានបាត ឬស្មើប្រមាណ ៥៤.៥ពាន់លានដុល្លារ។
រដ្ឋាភិបាលនឹងមានគម្រោងចំណាយ ៧៥០លានបាត សម្រាប់កម្មវិធីផ្សេងទៀត គឺថៃឡែនសាំម៊រ ប្លាស្ស(Thailand Summer Blast) ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ ក្នុងចំណោមប្រាក់ ៣៥០លានបាត សម្រាប់ឧបត្ថម្ភទីតាំងលើជើងហោះហើរពីប្រទេសចិន និងតំបន់ផ្សេងទៀត៕









