អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នា ផ្តល់ប្រព័ន្ធការពារដែនអាកាសផែតត្រូត(Patriot)ចំនួន៥គ្រឿង ដល់អ៊ុយក្រែន ដើម្បីប្រឆាំងនឹងការឈ្លានពានពីរុស្ស៊ី។
ប្រព័ន្ធម៉ីសីលផែតត្រូត(Patriot) អាចចាប់បាន និងស្ទាក់ចាប់ដ៏ទូលំទូលាយ នៃការមកដល់គោលដៅដែនអាកាស ជាពិសេសការបាញ់ម៉ីសីលកម្រិតខ្ពស់ នឹងចាត់ទុកថាប្រព័ន្ធម៉ីសីលនេះ ជាប្រព័ន្ធមួយដែលល្អបំផុតក្នុងពិភពលោក។ នេះបើតាមប្រភពយូរ៉ូបញូរ (Europe News)។
Europe News បានរាយការណ៍នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះថា រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក ប៊ូរីស ភីសស្តូរៀស (Boris Pistorius) បាននិយាយកាលពីថ្ងៃចន្ទថា អាល្លឺម៉ង់ និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាផ្តល់ប្រព័ន្ធការពារដែនអាកាសផែតត្រូត(Patriot)ចំនួន៥គ្រឿងដល់អ៊ុយក្រែន។
ការព្រមព្រៀងនេះ បានធ្វើឡើងក្នុងអំឡុងពេលនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែនទី២៩ លោក ភីសស្តូរៀស(Pistorius) ជួបជាមួយរដ្ឋមន្ត្រី ភីក ហេកសេត(Pete Hegseth) ក្នុងអំឡុងពេលធ្វើដំណើរទៅទីក្រុងវ៉ាស៊ីតោននាពេលថ្មីៗនេះ។
ការប្រកាសនោះ កើតឡើងនៅពេលដែលរុស្សីបង្កើនយុទ្ធនាការវាយប្រហារចម្ងាយឆ្ងាយលើអ៊ុយក្រែន រួមទាំងការប្រើប្រាស់មីស៊ីល ដែលមានតែប្រព័ន្ធផែតត្រូត(Patriot)ប៉ុណ្ណោះ អាចបាញ់ទម្លាក់បាន។ ប្រព័ន្ធមីស៊ីលដែលផលិតដោយសហរដ្ឋអាមេរិក គឺជាផ្នែកមួយដ៏សំខាន់នៃការការពារដែនអាកាសរបស់អ៊ុយក្រែន ហើយអាចស្ទាក់ចាប់បានទាំងមីស៊ីលបំផ្លោង និងមីស៊ីល ដែលផ្តល់ការការពារប្រឆាំងនឹងការវាយប្រហារទ្រង់ទ្រាយធំលើការតាំងទីលំនៅក្នុងទីក្រុង។
គួររំឭកថា តម្រូវការក្នុងការបំពាក់អាវុធឱ្យបានគ្រប់គ្រាន់ដល់យោធាអ៊ុយក្រែន កំពុងមានសម្ពាធ ខណៈដែលរុស្សីសំឡឹងឆ្ពោះទៅមុខលើការវាយលុកនៅរដូវក្តៅរបស់ខ្លួន និងវាយលុកទីក្រុងនានារបស់អ៊ុយក្រែនជាមួយនឹងដ្រូន(drones)រាប់រយ និងមីស៊ីលបំផ្លោង និងមីស៊ីល៕









