លោក ហ្សេលេនស្គី និង​ពូទីន គ្រោង​ជួប​គ្នា​នៅ​តួ​​គី​​ដើម្បី​ជជែក​ពី​បទ​ឈប់​បាញ់

ប្រធានាធិបតី​អ៊ុយ​ក្រែន លោក វ្លាឌីមៀ ហ្សេលេន​ស្គី​(Volodymyr Zelenskiy) និង​ប្រធានា​ធិបតី​រុស្ស៊ី​ លោ​ក វ្លាឌីមៀ ពូទីន​(Vladimir Putin) នឹង​ជួប​ជាមួយ​ប្រទេស​​តួ​គី ក្នុង​​សប្តាហ៍​​នេះ ដើម្បី​ជជែ​ក​ពី​ល​ទ្ធ​ភា​ព​​ឈ​ប់​បា​ញ់ ខណៈ​លោក ពូទីន រង​សម្ពាធ​កាន់​តែ​ខ្លាំង​ពី​មេដឹក​នាំ​អាមេរិក លោក ដូណាល់ ត្រាំ។

រ៉យទ័រ(Reuters) បាន​រាយ​ការណ៍​នៅ​ថ្ងៃទី​២​២​ ខែ​កក្កដា​នេះ​ថា ទីភ្នាក់ងារ​សារ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី​បាន​សម្រ​ង់​​ស​ម្តី​ប្រភព​ក្នុង​ប្រទេស​តួគី ដោយ​និយាយ​ថា ការ​ចរចា​នឹងធ្វើ​ឡើ​ង​នៅ​ថ្ងៃ​ពុធ។ ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​អា​អាយ​អេ (RIA)ក៏​បាន​សម្រង់​សម្តី​ប្រភព​មួយ​ដែរ​ថា ជំនួបនេះ​​នឹង​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ព្រហ​ស្ប​តិ៍​ និង​ថ្ងៃសុក្រ។  

អ៊ុយក្រែន​គាំទ្រ​ការ​អំពាវ​នាវ​របស់​សហរដ្ឋ​អាមេរិក ឱ្យ​មាន​បទ​ឈប់​បាញ់​ជា​បន្ទាន់ ខណៈ​ដែល​ទីក្រុង​មូស្កូ​និយាយ​ថា ការ​រៀបចំ​ជាក់​លាក់​ត្រូវ​ដាក់​ដំណើរ​ការ មុន​ពេល​បទ​ឈប់​បាញ់​ត្រូវ​បាន​ផ្អាក។

គួររំឭក​ថា កង​កម្លាំង​រុស្សី បាន​ចាប់​ផ្តើម​ធ្វើ​ការ​វាយ​ប្រហារ​លើ​ទីក្រុង​នានា របស់​អ៊ុយ​ក្រែន ក្នុង​សប្តាហ៍​ថ្មីៗ​នេះ​ រួម​មាន ទាំង​ម៉ីសីល​និង​ដ្រូន​(drones)រាប់​រយ​ កាល​ពីយប់​ថ្ងៃ​ចន្ទ បាន​សម្លាប់​មនុស្ស​២នាក់ និង​រង​របួស​ ១៥​នាក់ ក្នុង​នោះ​អ៊ុយ​ក្រែន ក៏​បាន​បើក​ការ​វាយ​ប្រហារ​​ដោយ​ដ្រូន រយៈ​ចម្ងាយ​ឆ្ងាយ​ផង​ដែរ។

គម្រោងនៃជំនួបរកការឈប់​បាញ់ រវាង​អ៊ុយ​ក្រែន​និង​រុស្ស៊ី​នេះ ចំ​ពេល​ដែល​ លោក វ្លាឌីមៀ ពូទីន​(Vladimir Putin) ស្ថិត​ក្រោម​សម្ពាធ​កាន់​តែ​ខ្លាំង​ពី លោក ដូណាល់ ត្រាំ ដែល​បាន​បង្ហាញ​ពី​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បញ្ច​ប់​​ជម្លោះ​នោះ ក្រោយ​ពី​មេដឹកនាំ​អ៊ុយ​ក្រែន លោក Zelenskiy ជួប​ផ្ទាល់​ជាមួយ​ប្រធានាធិតី​អាមេរិក ​លោក ដូណាល់ ត្រាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ