រដ្ឋបាល​លោក ដូណាល់ ត្រាំ ប្រកាស​ជំហរ​ដក​ខ្លួន​ពី UNESCO

សហរដ្ឋអាមេរិក បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា នឹង​ដក​ខ្លួន​ពី​ទីភ្នាក់​ងារ​អប់រំ វិទ្យា​សាស្ត្រ និង​វប្បធម៌​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ព្រោះ​ជឿ​ថា ការ​ចូល​រួម​នេះ​មិន​ស្ថិត​ក្នុង​ផល​ប្រយោជន៍​របស់​ប្រទេស និង​ថា​ទីភ្នាក់​ងារ​នេះ និយាយ​ប្រឆាំង​អ៊ីស្រា​អែល។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​នីគី​អេស៊ា(NIKKIE ASIA)។

NIKKIE ASIA រាយការណ៍នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០២៥​ថា ការ​សម្រេច​ចិត្ត​នេះ កើត​ឡើង​ត្រឹម​រយៈ​ពេល​២ឆ្នាំ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ចូល​ជា​សមាជិក​អង្គ​ការ​យូណេស្កូ​(UNESCO)​វិញ អំឡុង​ការ​ចាក​ចេញ​នៅ​ក្នុង​ឆ្នាំ​២០១៨ ក្នុង​​​រដ្ឋបាល​​ដំបូង​​​របស់​​ប្រធានាធិបតី​​អាមេរិក លោក ដូណាល់ ត្រាំ។

អ្នកនាំពាក្យក្រសួងការបរទេស​ លោក​ស្រី ថាមី ប្រូស្ស (Tammy Bruce) បាន​និយាយ​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ថា ការ​សម្រេច​​របស់​អង្គ​ការ​យូណេស្កូ​(UNESCO) ដើម្បី​ទទួល​ស្គាល់ រដ្ឋ​ប៉ាលេ​ស្ទីន​ជា​សមាជិក​ គឺ​មាន​បញ្ហា​ខ្ពស់ ដែល​ផ្ទុយ​ទៅ​នឹង​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក និង​បាន​ចូល​រួម​ចំណែក​ការ​រីក​រាល​ដាល​ក្នុង​ការ​ប្រឆាំង​អ៊ី​ស្រាអែល​នៅ​ក្នុង​អង្គ​ការ។

ការ​សម្រេច​ចិត្ត​ដែល​ត្រូវ​បាន​រាយ​ការណ៍​ដំបូង​ដោយ​កាសែត ដឹញូយ៉ក​ផុស​(the New York Post) នឹង​ចូល​រួម​ជា​ធរមាន​​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៦។ នេះ​ជា​លើក​ទី៣ ហើយ​ដែលស​ហរដ្ឋ​អាមេរិក​បាន​ចាក​ចេញ​ពី​អង្គ​ការ​យូណេស្កូ​(UNESCO) ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​ប៉ារីស​(Paris) ​និ​ង​លើក​ទីពីរ​ក្នុងអំ​ឡុង​រដ្ឋ​បាលលោក ត្រាំ ។ សហរដ្ឋអាមេរិក បាន​ចូល​រួម​ជាមួយ​ទីភ្នាក់​ងារ​នេះ​ម្តង​ទៀត​ក្នុង​ឆ្នាំ​២០២៣ ក្រោម​រដ្ឋ​បាល​លោក បៃឌិន(Biden)។

អគ្គនាយកអង្គការយូនេស្កូ លោកស្រី អូឌ្រី អាហ្សូលេ​(Audrey Azoulay) បាន​និយាយ​ថា ​លោក​ស្រី​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក ប៉ុន្តែ​លោក​ស្រី​ទទូច​ថា ទីភ្នាក់​ងារ​បាន​រំពឹង​ទុក​ហើយ និង​បាន​ត្រៀម​រួច​រាល់​សម្រាប់​ការ​កើត​ឡើង​នេះ។ លោក​ស្រីក៏​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកា​ន់​ពី​ការ​លម្អៀង​ប្រឆាំង​នឹង​អ៊ីស្រា​អែល។

យ៉ាងណា ការ​ដកខ្លួនរបស់សហរដ្ឋអាមេរិក ទំនង​ប៉ះពាល់​ដល់​អង្គការ​យូណេស្កូ​(UNESCO) ព្រោះ​ថា​សហរដ្ឋ​អាមេរិក​ផ្តល់​ចំណែក​គួរ​ឱ្យ​កត់​សម្គាល់​នៃ​ថវិកា​របស់​ទីភ្នាក់​ងារ​នេះ។ ប៉ុន្តែអ​ង្គ​ការ​នេះ គួរ​តែ​អាច​ទប់​ទល់​បាន។ អង្គ​ការ​យូណេស្កូ បាន​ធ្វើ​មូល​និធិ​ច្រើន​ប្រភព​ផ្សេង​គ្នា​នៅ​ក្នុង​ឆ្នាំថ្មី​ៗ​នេះ ហើយ​ការ​រួម​ចំណែក​របស់​សហរដ្ឋ​អាមេរិក​​បាន​ថយ​ចុះ​ត្រឹម​តែ ៨% នៃ​ថវិកា​សរុប​របស់​ទីភ្នាក់​ងារ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ