ជនស៊ីវិលថៃស្លាប់ចំនួន១២ នាក់ ក្រោយទាហានថៃបើការឈ្លានពានកម្ពុជា

យ៉ាង​ហោច​ណាស់ មាន​ជ​​នជា​តិ​ថៃ​ចំនួន ១២​​នាក់ ដែល​ភាគ​ច្រើន​ជា​ជន​ស៊ីវិល​​បាន​ស្លាប់​ ក្នុង​ការ​បាញ់​ប្រ​ហារ ខណៈ​ទាហាន​ថៃ​និង​កម្ពុជា​ប៉ះ​ទង្គិច​គ្នា នៅ​តំបន់​ព្រំដែន​ដែល​មាន​ជម្លោះ។ នេះ​​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌​មាន​ប៊ីប៊ីស៊ី​(BBC)។

BBC បានរាយការណ៍នៅថ្ងៃទី ២៤ ខែ​កក្កដា ឆ្នាំ​២០២៥​នេះ​ថា កម្ពុជា​រង​ការ​ចោទ​ប្រកាន់​ពី​បទ​បាញ់​គ្រាប់​រុក្កែត​ចូល​ទៅ​ក្នុង​ភូមិ​ថៃ​ និង​វាយ​​ប្រហារ​​មន្ទី​រ​​ពេទ្យ ខណៈ​​​ថៃ​​បាន​​ធ្វើ​​កា​រ​​វាយ​​ប្រហារ​​ផ្លូវ​​អាកាស​​លើ​​គោល​​ដៅ​​យោធា​​កម្ពុជា។

ថៃបានបិទព្រំដែន​ទាំង​ស្រុង​ជាមួយ​ប្រទេស​កម្ពុជា បន្ទាប់​ពីបា​ន​ប្រាប់​ទៅ​ជន​ជាតិ​ថៃរ​បស់​ខ្លួន​ឱ្យ​ចាក​ចេញ​ពីទី​នោះ ខណៈ​ដែល​កម្ពុជា​បាន​បន្ទាប​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ទីក្រុ​ងបា​ង​កក​ ដែល​ពួក​គេ​បាន​ចោទ​ប្រកា​ន់​ថា​បាន​ប្រើ​ប្រាស់​កម្លាំង​ហួស​ហេតុ។ ការ​ប្រយុទ្ធ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​​ជា​ការ​កើន​ឡើង​នៃ​ជម្លោះ​ដ៏រ៉ាំ​រ៉ៃ​រ​វាង​ប្រទេស​ជិតខា​ង​អាស៊ី​អាគ្នេយ៍​ទាំង​ពីរ។

គួរ​រំឭកថា ក្រោយ​ផ្ទុះ​អាវុធ កម្ពុជា​បាន​អំពាវ​នាវ​ឱ្យ​សហគមន៍​អន្តរ​ជាតិ​ថ្កោល​ទោស​ទាហាន​ថៃ ដែល​ថា បាន​​បើ​​កកា​រ​ឈ្លាន​ពាន​កម្ពុជា ដោយ​ចាត់​ទុក​ថា​ថៃ​ជា​អ្នក​ឈ្លាន​ពាន​កម្ពុជា​ រំលោភ​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ ធម្ម​នុ​ញ្ញ​អាស៊ាន និង​ច្បាប់​អន្តរ​ជាតិ។

ស​ម្រាប់​កម្ពុជា កម្លាំង​ប្រដាប់អាវុធថៃ បាន​បើក​ការ​វាយ​ប្រ​ហារ គ្មាន​មូល​ហេតុ គិត​ទុក​ជា​មុន និង​ដោយ​ចេតនា មក​លើទីតាំង​ឈរ​ជើង​របស់​កម្ពុជា នៅ​តាម​តំ​ប​ន់​ព្រំដែ​ន រួម​ទាំង ប្រាសាទ​តាមាន់​ធំ ប្រា​សាទ​​តាក្របី និង​មុំបី ក្នុង​ខេត្ត​ព្រះ​វិហារ និង​ខេត្ត​ឧត្តរ​មាន​ជ័យ។

ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និង​ធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរ​ជាតិ រួម​ទាំង​គោ​​ល​ការណ៍ជា​មូលដ្ឋានដែ​ល​មាន​ចែង​ក្នុង​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជាជា​តិ និង​ធម្ម​នុញ្ញ​អាស៊ាន ដែល​ហាម​ឃា​​ត់​ការ​គំរាម​កំហែង ឬ​ការ​ប្រើ​ប្រាស់​កម្លាំង​ប្រឆាំង​នឹង​បូរណភាព​ទឹក​ដី និង​ឯករាជ្យ​ភាព​នយោបាយ​របស់​រដ្ឋ​ណា​មួយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ