លោក ត្រាំ បន្ត​គំរា​ម​រុស្សី​ជុំវិញ​សង្រ្គាម​អូស​បន្លាយ​ជាមួយ​អ៊ុយ​ក្រែន

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃច​ន្ទ បាន​គំរាម​ដាក់​ទណ្ឌ​កម្ម​ជា​ថ្មី​ទៀត ទៅលើ​មហា​អំ​ណាច រុស្ស៊ី ដោយ​ទុក​ពេល​យ៉ាង​យូរ​១២​ថ្ងៃ​ទៀត ក្រោម​ហេតុ​ផល​ខក​ចិត្ត​ទៅ​នឹង​​លោក វ្លាឌីមៀ​ពូទីន ដែល​មិន​ព្រម​ចរចា រក​ការ​ឈប់​បាញ់​ជាមួយ​អ៊ុយ​ក្រែន ដែល​ការណ៍​នេះ ធ្វើ​ឱ្យ​សង្គ្រាម​ឈ្លាន​របស់​រុស្ស៊ី ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែន បាន​​អូស​បបន្លាយ​អស់​រយៈ​ពេល​ ៣​ឆ្នាំ​កន្លះ។

នីគីអេស៊ា(NIKKIE ASIA)​ បានរាយការណ៏នៅថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥​ថា លោក ត្រាំ បាន​គំរាម​កំហែង​ទាំង​ការ​ដាក់​ទណ្ឌ​កម្ម​លើ​រុស្សី និង​អ្នក​ទិញ​ការ​នាំ​ចេញ​របស់​រុស្សី បើ​មិន​បញ្ចប់​សង្រ្គាម​នេះ។ ការកំណត់​កាល​បរិច្ឆេទ​ថ្មី​នេះ បង្ហាញ​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​ត្រៀម​ខ្លួន​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​គំ​រា​ម​​ទាំង​នោះ បន្ទាប់​ពី​ការ​ស្ទាក់​ស្ទើរ​កាល​ពី​មុន។

ប្រភពបន្ត​ថា ការ​ថ្លែងនៅ​ស្កុ​តឡែន​ ជា​កន្លែងដែ​ល​គាត់​កំពុង​ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​សហភាព​អឺរ៉ុប និងលេង​កីឡា​កូន​ហ្គោល លោក ត្រាំ បាន​និយាយ​ថា លោក​បាន​ខក​ចិត្ត​ជាមួយ​នឹង​ លោក ពូទីន ហើយ​បាន​កាត់​បន្ថយ​រ​យៈពេ​ល ៥០​ថ្ងៃ ដែល​លោក​បាន​កំណត់​លើ​បញ្ហា​កាល​ពី​ដើម​ខែ​នេះ។

យ៉ាងណាក៏ដោយ អ៊ុយ​ក្រែន បាន​ស្នើ​ជួប​ប្រជុំ​រវាង ​លោក ពូទីន (Putin) និង​លោក ហ្សេលេស្គី​(Zelenskyy) មុន​ដាច់​ខែ​សីហា។ ប៉ុន្តែ​វិ​មានក្រឹ​មឡាំង បាន​និយាយ​ថា​ ពេល​វេលា​កំណត់​ដូច​មិន​ទំនង ​ហើ​​យកា​រ​ជួប​គ្នា​អាច​គ្រាន់​តែ​ជា​ជំហ៊ា​​នចុង​ក្រោយ ដើម្បី​សន្តិភាព​ប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ ក្រសួងការបរទេស​រុស្សី បាន​និយាយ​កាល​ពី​ថ្ងៃសៅ​រ៍​ថា ប្រសិន​​​បើលោកខាង​លិច​ចង់​បាន​សន្តិភាព​ពិត លោក​ខាង​លិច​គួ​រ​តែ​បញ្ឈប់​ការ​ផ្គត់​ផ្គង់​អាវុ​ធ​ដល់​ទីក្រុង​គីវ​(Kyiv)។

គួររំឭក​ថា លោក ត្រាំ សម្តែង​ការ​ខឹង​ក្រេវ​ក្រោធ​ជាមួយ​ លោក ពូទីន ម្តង​ហើយ​ម្តង​ទៀត ចំពោះ​ការ​វា​​យ​ប្រហារ​លើ​អ៊ុយ​ក្រែន​ ទោះ​បី​ជាសហរដ្ឋ​អាមេរិក​ខំ​ប្រឹង​ប្រែង​ដើម្បី​បញ្ចប់​សង្គ្រាម​ក៏​ដោយ។ លោក ត្រាំ បាន​ជោ​​គ​​ជ័យ​លើ​ផ្នែក​ផ្សេង​នៃ​ពិភព​លោក​ ដែលលោក ត្រាំ បាន​ជួយ​សម្រប​សម្រួល​កិច្ច​ព្រម​ព្រៀ​​ង​សន្តិ​ភាព និង​ត្រូវ​បាន​មេដឹក​នាំ​មួយ​ចំនួន លើក​ឡើង​ថា លោក ត្រាំ សម​នឹងទ​ទួល​បាន​ពានរ​ង្វាន់​ណូប៊ែល​សន្តិភាព(Nobel Peace Prize)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ