ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចុះពន្ធសម្រាប់ទំនិញនាំចេញរបស់កម្ពុជា ថៃ និងម៉ាឡេស៊ី ទៅអាមេរិក មកនៅត្រឹម១៩ភាគរយដូចគ្នា ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់មួយ រវាងកម្ពុជា-ថៃ ដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា នៅក្នុងប្រទេសម៉ាឡេស៊ី។
កិច្ចព្រមព្រៀងបទឈប់បាញ់នេះ បានលេចរូបរាងឡើង ក្រោមការសម្របសម្រួលពីប្រធានអាស៊ានប្តូរវេន នៃនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលផ្តួចផ្តើមគំនិត ដោយលោកប្រធានាធិបតី ត្រាំ។
ជុំវិញបញ្ហានេះ ប៊ីសឹននីសថាម(The Business Times) បានរាយការណ៍នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ថា សេតវិមានបានចេញដាច់ដោយឡែកនូវអត្រាបញ្ជីពន្ធលើការនាំចូលដៃគូរពាណិជ្ជកម្មមួយចំនួន ដែលមិនទាន់បញ្ចប់ក្របខណ្ឌពាណិជ្ជកម្មនៅឡើយ ខណៈដែលថ្ងៃទី០១ ខែសីហា ជិតមកដល់។
សេតវិមាន បាននិយាយថា ប្រទេសថៃ និងកម្ពុជា ឥឡូវប្រឈមនឹងការយកពន្ធពីសហរដ្ឋអាមេរិកចំនួន ១៩% លើការនាំចេញរបស់ខ្លួន ដែលកន្លងមករដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន(Washington)បានគម្រាមដាក់ពន្ធ៣៦ % លើប្រទេសទាំងពីរនេះ។
ដោយឡែក ប្រទេសម៉ាឡេស៊ី បានជួយសម្របសម្រួលអំពីបទឈប់បាញ់ ក៏ត្រូវបានកំណត់អត្រាពន្ធ១៩%ដែរ ដែលស្មើនឹងអត្រាពន្ធដែលបានប្រកាសកាលពីមុន សម្រាប់ប្រទេសជិតខាងអាស៊ីអាគ្នេយ៍ឥណ្ឌូនេស៊ី និងហ្វីលីពីន រីឯតៃវ៉ាន់ទទួលបាន ២០%។
នៅក្នុងការស្នើតម្លៃចុងក្រោយ ដើម្បីចៀសវាងលើការផាកពិន័យកាន់តែខ្ពស់ ប្រទេសថៃ បានផ្តល់នៅការនាំចូលទៅកាន់ទីផ្សារកាន់តែច្រើន សម្រាប់ផលិតផលសហរដ្ឋអាមេរិក ដោយសន្យាថានឹងដកពន្ធ៩០%នៃទំនិញរបស់ខ្លួន។
ប្រទេសថៃ ក៏បានសន្យាថា នឹងចាត់វិធានការមិនយកពន្ធ ដើម្បីកាត់បន្ថយពាណិជ្ជកម្មលើសតម្រូវការ ចំនួន ៤៦ពាន់លានដុល្លាររបស់ខ្លួនចំនួន ៧០% ក្នុងរយៈពេលបីឆ្នាំ បន្ថែមពីនេះ ថៃនឹងដោះស្រាយទំនិញផលិតនៅក្នុងប្រទេសផ្សេងៗទៀត ដែលបំប្លែងបញ្ជូនបន្តទៅសហរដ្ឋអាមេរិក៕









