រុស្សី​វាយ​លុក​អ៊ុយ​ក្រែន​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​បង្ក​ឱ្យ​មនុស្ស​រងរ​បួស​និង​ស្លាប់

អភិបាល​តំបន់​ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្សី ទៅ​លើទី​ក្រុង​ម៉ៃកូឡៃ​យីវ​(Mykolaiv) នៃ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយ​ក្រែន បាន​បណ្តាល​​ឱ្យ​មនុស្ស​​យ៉ាង​ហោច​ណាស់​ ៧ នាក់ បាន​រង​របួស​ និង​បាន​បំផ្លាញ​ផ្ទះរា​ប់​សិប​ខ្នង ព្រមទាំង​​អគារ​ហេដ្ឋារចនា​សម្ព័ន្ធ​ស៊ីវិល។

ទីភ្នាក់ងារ​សារព័ត៌មាន រ៉យ​ទ័រ​(Reuters) បាន​រាយកា​រណ៍​នៅ​ថ្ងៃទី​​៣ ខែ​សីហា ឆ្នាំ​២០២៥​នេះ​ថា អភិបាល​ក្រុង​ម៉ៃកូ​ឡៃ​យីវ​(Mykolaiv) បាន​និយាយ​ថា មនុស្ស​ពីរ​នាក់​រង​របួស បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ជា​លទ្ធផល​នៃ​ការ​វាយ​ប្រហារ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍។

លោកអភិបាល​ក្រុង​បាន​បង្ហោះ​រូប​ភាព​ដែល​បង្ហាញ​អំពី​អគារ​លំនៅដ្ឋាន​ ត្រូវ​​បាន​​បំផ្លាញ​ ដោយ​មាន​​កំទេច​អគារ​​ជុំវិញ។ លោក​បាន​បន្ថែម​ថា ផ្ទះ​ឯកជន​២៣​ខ្នង អាផាត​មិន ១២​ខ្នង និង​ការិយា​ល័យ​ប្រៃសនីយ៍មួយ​បាន​រង​ការ​ខូច​ខាត។ 

យ៉ាងណារ៉យទ័រ(Reuters)ថា មិនអាចធ្វើការ​ផ្ទៀង​ផ្ទាត់​របាយ​កាណ៍​ដោយ​ឯករាជ្យ​បា​ន​ទេ ដោយ​ហេតុ​ថា​មិន​មាន​ការ​ឆ្លើយ​តប​ភ្លាមៗ​ ពី​សំណាក់​រុស្សីអំ​ពី​ការ​វាយ​ប្រហារ​នេះ។ ភាគី​ទាំងពី​រ បាន​បដិសេធ​មិន​កំណត់​ទិស​ដៅ​លើ​ជន​ស៊ីវិល​ក្នុង​សង្រ្គាម​ ដែល​ទីក្រុង​មូស្គូ​បាន​ចាប់​ផ្តើម​វាយ​លុក​លុយ​អ៊ុយ​ក្រែន​ពេញ​លេញ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០២២។

កងទ័ពអាកាសរបស់អ៊ុយក្រែន បាននិយាយ​លើ​តេលេ​ក្រាម​(Telegram)​ថា​ រុស្សី​បាន​បាញ់​បង្ហោះ​បើក​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​(drones)ចំនួន ៧៦​គ្រឿង និង​មីស៊ីល ៧គ្រាប់​ សំដៅ​លើ​អ៊ុយ​ក្រែន​ពេញ​មួយ​យប់ ដោយ​វាយ​ប្រហារ​ចំនួន ៨​ទីតាំង នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែន។ អង្គភាព​ការ​ពារ​ដែន​អាកាស​របស់​អ៊ុយ​ក្រែន បាន​ផ្លាញ​ដោយ​ដ្រូន​ចំនួន ៦០ និង​មីស៊ីល​មួយ​គ្រាប់​ផង​ដែរ។

អភិបាលតំបន់ បាននិយាយថា នៅក្នុងតំបន់ជួរមុខហ្សាប់ប៉ូរ៉ូស្យែ​(Zaporizhzhia) និង​ឃែរ​សុន(Kherson) យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៣នាក់​បាន​ស្លាប់ និង​ជាង​១២​នាក់ បាន​រង​របួស ជា​លទ្ធ​ផ​ល​នៃ​ការ​វាយ​ប្រហារ​របស់​រុស្សី​ក្នុង​រយៈ​ពេល ២៤​ម៉ោង គិត​ត្រឹម​ថ្ងៃ​អាទិត្យ​នេះ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ