ថៃផ្តើម​ចូល​រាយ​បន្លា​លួស​នៅ​តំបន់​អាន​សេះ និង​ទីតាំង​ផ្សេង​ទៀត​ក្នុង​ដែន​ដី​កម្ពុជា

អ្នកនាំពាក្យក្រសួង​​ការ​ពារ​ជាតិ អ្នក​ស្រី ម៉ាលី សុជាតា ឱ្យ​ដឹង​មុន​នេះ​បន្តិច​ថា នៅ​ព្រឹក​ម៉ោង​១១​ថ្ងៃ​ទី​៤​ខែសីហា​នេះ ថៃ​បាន​បញ្ជូន​កង​កម្លាំង​បំពាក់​ដោយ​អាវុធ រួម​ទាំង​គ្រឿង​ចក្រ​ចូល​ក្នុង​ដែន​អធិប​តេយ្យ​កម្ពុជា​ ក្នុង​តំបន់​អាន​សេះ និង​តំបន់​ផ្សេង​ទៀត ហើយ​បាន​រាយ​បន្លា​លួស​នៅ​ទី​នោះ ទោះ​មាន​ការ​រារាំង​យ៉ាង​ខ្លាំង​ពី​ភាគី​កម្ពុជា​យ៉ាង​ណា​ក៏​ដោយ។

អ្នក​ស្រី​ថា ទង្វើ​នេះ​ ជា​ការ​រំលោភ​លើប​ទ​ឈប់​បាញ់​យ៉ាង​គឃ្លើន និង​បាន​បង្ក​ការ​គំរា​ម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​សន្តិភាព និង​សន្តិ​សុខ​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ​ក៏​ដូច​ជាតំ​បន់​ទាំង​មូល។

ទង្វើនេះ កម្ពុជា​អំពាវនាវដល់សហគមន៍អន្តរជាតិ ពិសេស​ប្រទេស​ដៃគូ​ដែល​ជួយ​ឱ្យមា​ន​បទ​ឈប់​បាញ់​ដ៏​លំបាក​មួយ​នេះ ដោយ​ទាមទារ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​ទង្វើ​​ឈ្លាន​ពាន​នេះ​ជា​បន្ទាន់ និង​គោរព​ឱ្យ​បា​ន​ម៉ឺង​ម៉ាត់​ នូវ​ច្បាប់​អន្តរ​ជាតិ ជាពិសេស​អធិបតេយ្យ​និង​បូរណ​ភាព​ទឹក​ដី​ម្ពុជា។

បទឈប់​បាញ់​នេះ កម្ពុជា-ថៃ បាន​​ព្រ​ម​​ព្រៀង​​គ្នា​​​លើ​​​៣ចំនុច ក្រោម​​ការ​​​ចូ​​លរួ​​ម​អ​ង្កេត​តា​ម​​ដាន​​ពី​​តំណាង​​មហា​​អំណាច​​​ចិន និង​​សហរដ្ឋ​​អាមេរិក ដែ​​ល​​ទី​​​​​​​១​​ភាគី​​ទាំង​ពី​​រ​​​ឯកភាព​​​​គ្នា​​ប​​​ទ​ឈប់​​បាញ់​​បន្ទាន់ ឥត​​លក្ខ​ខណ្ឌ ចាប់​​ពី​វេ​លា​​ម៉ោង​​​១​២​យ​ប់​ ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ទៅ។

ចំនុចទី២​ ភាគី​ទាំង​ពីរ​ព្រម​​ព្រៀង ឱ្យរៀ​បចំកិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​​ថ្នា​ក់​​មេ​​បញ្ជាការ​​យោធ​​ភូមិ​ភាគ ខាង​​ភាគី​​ថៃ យោធ​​ភូមិ​​ភាគ​ទី១ និងទី២ និ​ង​​ភាគី​​កម្ពុជា​ ​យោធភូមិ​​ភាគ​ទី៤ និងទី៥។ នៅ​ថ្ងៃ​ទី២៩ ខែកក្កដា​ បន្ត​រៀប​ចំកិ​ច្ច​ប្រជុំជា​មួយ​បណ្តា​សេ​នា​នុព័ន្ធ និង​​អនុ​ព័ន្ធ​​យោធា ដឹក​​នាំ​ដោ​យ​​ប្រធាន​​អាស៊ាន បើ​​មាន​​ការ​​ឯក​ភាព​ពី​​ភាគី​ទាំ​​ង​ពី​រ និង​​ទី៣ រៀប​​​ចំ​កិច្ច​​ប្រជុំ​​គណៈ​​កម្មាធិការ​​ព្រំដែន​ទូទៅ (GBC) កម្ពុជា​-ថៃ នៅថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២៥ ដែល​កម្ពុជានឹង​ធ្វើ​ជាម្ចាស់​ផ្ទះ ប៉ុន្តែពេល​នេះ កិច្ចប្រជុំ(GBC) ត្រូវ​លើក​ទៅធ្វើនៅ​ប្រទេសម៉ាឡេស៊ីវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ