កម្ពុជា​ជំរុញ​ឱ្យ​ថៃ​រុះ​រើ​លួស​បន្លា​ចេញ​ពី​ដី​កម្ពុជា​នៅ​តំបន់​អាន​សេះនិ​ង​ទីតាំង​ផ្សេង​ទៀត​ជា​បន្ទាន់

កម្ពុជាជំរុញ​ឱ្យ​ថៃ​ត្រូវ​​រុះ​រើ​លួស​បន្លា និង​ដកគ្រឿ​ង​ចក្រ​ចេញ​ពី​ដែ​ន​ដី​កម្ពុជា​ជា​បន្ទាន់ ដើម្បី​ប​ញ្ជាក់​ថា​​ប្រទេស​ជិត​ខាង​មួយ​នេះ គោ​​រព​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ មិន​រំលោភ​បំពាន​ដែន​អធិប​តេយ្យ​កម្ពុជា​ ទាំង​គឃ្លើន។

ការទាម​ទា​រ​របស់​កម្ពុជា ដោយ​សំអាង​ថា កាល​ពី​ថ្ងៃទី​៤​ខែ​សីហា​ យោធា​​​ថៃ​​ប្រដាប់​​ដោយ​​អាវុធ​បាន​​បន្ត​ច​ល័ត​ទ័ព អម​ដោយ​​គ្រឿង​ចក្រ​ធំៗ រំលោភ​ចូល​ដែន​ដី​កម្ពុជា​នៅ​តំបន់​អាន​សេះ និង​ទី​តាំង​មួ​​យ​​ចំនួ​​នទៀ​​ត ហើយ​បាន​រាយ​លួស​បន្លា បំពាន​លើ​បទ​ឈប់​បាញ់។

អ្នកនាំពាក្យក្រសួងការពារជាតិ ​អ្នកស្រី ម៉ាលី សុជាតា ក្នុងស​ន្និសីទ​សារ​ព័ត៌​មាន នៅ​ថ្ងៃ​ទី​៥​ខែ​សីហា​នេះ បាន​ជំរុញ​ឱ្យ​ភាគី​ថៃ រុះ​រើ​លួស​បន្លា និង​ដក​គ្រឿង​ចក្រ​ចេញ​ពី​ដែន​អធិប​តេយ្យ​កម្ពុជា​ជា​បន្ទាន់ ដើម្បី​បញ្ជាក់​ថា ថៃ​គោរព​បទ​បាញ់។

អ្នកស្រីថាទង្វើគ្រប់យ៉ាងរបស់យោធាថៃ ជាការរំលោភ​បំពាន​យ៉ាង​​គឃ្លើន​លើ​កិច្ច​ព្រម​ព្រៀង​​ឈប់​បាញ់​​និង​បា​​នគំ​រាម​កំហែ​​ងយ៉ាង​ធ្ងន់​ធ្ងរ​បំផុត​ចំពោះ​សន្តិ​ភាព និង​សន្តិ​សុខ តាម​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ រួម​ទាំង​តំ​ប​ន់​ទាំង​មូល។

អ្នកស្រីថា៖ «ក្រសួងការពារជាតិសូមជំរុញ​យ៉ាងម៉ឺង​ម៉ាត់ ឱ្យ​ព្រះ​រាជា​ណាចក្រ​ថៃ​គោរព​កិច្ច​ព្រម​ព្រៀង​បទឈប់​បាញ់ ដោយ​មិន​គ្រាន់​តែ​ត្រឹម​ពាក្យ​សម្តី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តាម​រយៈ​សក​ម្ម​ភាព​ជាក់​ស្តែង​ផង​ដែរ ដោយ​បញ្ឈប់​រាល់​ទង្វើ​អរិភាព​ទាំង​ឡាយ ដោយ​រុះ​រើ​លួស​បន្លា​និ​ង​ដក​ចេញ​គ្រឿង​ចក្រ​របស់​ខ្លួន​ជា​បន្ទាន់​ ពីដែន​អធិប​តេយ្យ​ភាព​របស់​កម្ពុជា ដែល​ភាគី​ថៃមិ​ន​អាច​យក​លេស​ណា​មួយ មក​បំ​ភ្លៃ​ការ​ពិត​មួយ​នេះ​បាន​ឡើយ»។

បន្ថែម​ពីនេះ ក្រសួង​ការពារ​ជាតិ​ថា កងទ័ព​កម្ពុជា​បាន​ធ្វើ​ទំនាក់​ទំនង​ជាមួយ​កង​ទ័ព​ថៃ ដើម្បី​ឱ្យ​កង​​ទ័ព​ថៃរុះរើ​បន្លា​លួស និង​ដក​ចេញ​នូវ​គ្រឿង​ចក្រ​របស់​ខ្លួន​ជា​បន្ទាន់​ ពី​ដែន​អធិប​តេយ្យ​របស់​កម្ពុជា រហូត​មក​ដល់​ ថ្ងៃ​ទី​០៥ ខែ​សីហា​នេះ មិន​ទាន់​មាន​ការ​រុះ​រើ​នៅ​ឡើយ ហើយ​ភាគីទាំ​ង​ពី​រ​បាន​និង​កំពុង​ពិភាក្សា​គ្នា។

លើសពីនេះ អ្នកស្រីអំពាវនាវ​ដល់​សហគមន៍​អន្តរ​ជាតិ ជាពិសេស​ប្រទេស​ដៃ​គូ​ដែល​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​ ឱ្យ​សម្រេច​បាន​នូវ​បទ​ឈប់​បាញ់​ដ៏​លំបាក​មួយ​នេះ ហើយ​សុទ្ធ​តែ​មាន​បំណង​ចង់​ឃើញ​បទ​ឈប់​បាញ់​នេះ ត្រូវ​បាន​អនុវត្ត​ដោយ​ពេញ​លេញ និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។

បទឈប់​បាញ់​នេះ កម្ពុជា-ថៃ បាន​​ព្រ​ម​​ព្រៀង​​គ្នា​​​លើ​​​៣ចំនុច ក្រោម​​​ការ​​​​ចូ​​លរួ​​​ម​​អ​ង្កេត​តា​​ម​​​ដាន​​ពី​​តំណាង​​មហា​​​អំណាច​​​​​ចិន និង​​​សហរដ្ឋ​​​អាមេរិក ដែ​​ល​​ទី​​​​​​​១​​ភាគី​​​ទាំង​ពី​​រ​​​ឯកភាព​​​​គ្នា​​ប​​​ទ​ឈប់​​បាញ់​​បន្ទាន់ ឥត​​លក្ខ​ខណ្ឌ ចាប់​​ពី​វេ​លា​​ម៉ោង​​​១​២​យ​ប់​ ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ទៅ។

ចំនុចទី២​ ភាគី​ទាំង​ពីរ​ព្រម​​ព្រៀង ឱ្យរៀ​បចំកិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​​ថ្នា​ក់​​មេ​​បញ្ជាការ​​យោធ​​ភូមិ​ភាគ ខាង​​ភាគី​​ថៃ យោធ​​​​ភូមិ​​ភាគ​ទី១ និងទី២ និ​ង​​ភាគី​​កម្ពុជា​ ​យោធភូមិ​​ភាគ​ទី៤ និងទី៥។ នៅ​ថ្ងៃ​ទី២៩ ខែកក្កដា​ បន្ត​រៀប​ចំកិ​ច្ច​ប្រជុំជា​មួយ​បណ្តា​សេ​នា​នុព័ន្ធ និង​​អនុ​ព័ន្ធ​​យោធា ដឹក​​នាំ​ដោ​យ​​ប្រធាន​​អាស៊ាន បើ​​មាន​​ការ​​ឯក​ភាព​ពី​​ភាគី​ទាំ​​ង​ពី​រ និង​​ទី៣ រៀប​​​ចំ​កិច្ច​​ប្រជុំ​​គណៈ​​កម្មាធិការ​​ព្រំដែន​ទូទៅ (GBC) កម្ពុជា​-ថៃ នៅថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២៥ ដែល​កម្ពុជានឹង​ធ្វើ​ជាម្ចាស់​ផ្ទះ ប៉ុន្តែពេល​នេះ កិច្ចប្រជុំ(GBC) ត្រូវ​លើក​ទៅធ្វើនៅ​ប្រទេសម៉ាឡេស៊ីវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ