កម្ពុជា​បញ្ចេញ​ព័ត៌​មាន​តិច​តួច​ពី​លទ្ធផល​ប្រជុំ​(GBC) នៅ​ប្រទេស​ម៉ាឡេ​ស៊ី

កម្ពុជា​បាន​បញ្ចេញ​ព័ត៌​មាន​តិច​តួច​ ​​ពី​លទ្ធផល​នៃ​ប្រជុំ​គណៈ​កម្មា​ធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នៅ​​ប្រទេស​ម៉ាឡេ​ស៊ី ដោយ​គ្រាន់​តែ​បញ្ជាក់​ថា កិច្ច​ប្រជុំ​នាំ​មក​នូវ​លទ្ធ​ផល​ប្រ​ក​ប​ដោ​​យ​ផ្លែ​ផ្កា ដែល​ភាគី​ទាំ​ង​ពីរ​បាន​ឯកភាព​លើ​បទ​ឈប់​បាញ់ និង​ការ​រៀប​ចំ​យន្ត​ការ​សម្រាប់​អនុ​វត្ត។

ក្រសួង​ការ​ពារ​ជាតិ បាន​និយាយ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា លទ្ធផល​កិច្ច​ប្រជុំ​វិសាមញ្ញ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នៅ​ប្រទេស​ម៉ាឡេ​ស៊ី ដែល​ដឹក​នាំ​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ លោក ទៀ សីហា និង​រដ្ឋ​មន្រ្តី​ស្តី​ទី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ណាត់​ថាក់​ផុន ណាក​ផានីត បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយា​កាស​ស្ថាបនា និង​វិជ្ជ​មាន។

ក្រសួងបញ្ជាក់ថា លទ្ធផលនេះ នាំមក​នូវ​លទ្ធផល​ប្រកប​ដោយ​ផ្លែ​ផ្កា ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​លើ​លក្ខ​ខណ្ឌ​នៃ​បទ​ឈប់​បាញ់ និង​ការ​រៀប​ចំ​យន្ត​ការ​សម្រាប់​អនុ​វត្ត។

 ភាគី​កម្ពុជា និ​ងភាគី​ថៃ​ បាន​ឯកភាព​អនុ​ម័ត​នូវ​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​វិសាមញ្ញ​គណៈ​កម្មា​ធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) រវាង​កម្ពុជា និង​ថៃ និង​សេចក្តី​ថ្លែង​ការណ៍​រួម។

កិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ បាន​ចូល​​ជា​ធរមាន​ចាប់​ពី​ម៉ោង​១២​រំលង​អាធ្រាត​ថ្ងៃ​ទី​២៨ ខែ​កក្កដា ក្រោម​​ការ​សម្រ​បសម្រួល​ដោ​​យ​ប្រធាន​អាស៊ាន​ប្តូរ​វេន នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ឹម ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​ប្រធានាធិបតី​អាមេរិ​ក លោក ដូណាល់ ត្រាំ។

ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃទី​៧ខែ​សីហា​នេះ កម្ពុជា​នៅ​តែ​អះ​អាង​ថា ភាគី​ថៃ​មិន​ទាន់​ប្រគល់​ទាហាន​ខ្មែរ​ចំនួន​១៨​រូប​មក​ឱ្យ​កម្ពុជា​វិញ​នៅ​ឡើយ​ទេ​ បើ​ទោះ​បី​កម្ពុជា​ចោទ​ថា យោធា​ថៃ បាន​រំលោភ​បទ​ឈប់​បាញ់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ