អ្នកផលិត​មាតិកា​​​​សង្គម​ត្អូញ​ត្អែរ​ថា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ប្រទេស​​កម្ពុជា​​មាន​​ភាព​​តូច​​ចង្អៀត

ក្នុង​ជម្លោះ​ចុង​ក្រោយ​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​កម្ពុជា-​ថៃ ចរន្ត​ជាតិ​និយម​បាន​ហក់​ចូល​តាម​បណ្តាញ​អ៊ីន​ធើ​ណែត នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​ប្រមូល​ផ្តុំ ដើម្បី​ប្រកួត​ប្រជែង​នូវ​អ្វី​ដែល​ពួក​គេ​មើល​ឃើញ​ថា សកល​លោក​បាន​លម្អៀង​ទៅ​រក​ការ​ពេញ​ចិត្ត​ថៃ។

ដោយ​លើក​ឡើង​ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន្តរ​ជាតិ​​អាណិត​ភាគី​ទីក្រុង​បាង​កក ព្រោះ​វា​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ និង​មាន​​ទំនាក់​ទំនង​ល្អ​ជាង ឬ​មាន​លក្ខណៈ​ភូមិ​សាស្ត្រ​នយោបាយ​ច្រើន​ជាង។

ប្រភព​ដឹឌីផ្លូម៉ាត​(The Diplomat) បាន​ឱ្យ​ដឹង​នៅថ្ងៃ​ទី​​០៦ ខែ​សីហា ឆ្នាំ​២០២៥​ថា មាន​ការ​លើក​ឡើង​អំពី​ភាព​មិន​ពេញ​ចិត្ត​ពី​សំណាក់​អ្នក​បង្កើត​មាតិកា​​សង្គម​មួយ​ចំនួន ដែល​មាន​ឥទ្ធិព​ល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អំ​ពី​ការ​រីក​សុះ​សាយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​របស់​ថៃ។ ក្នុង​នោះ​ដែរ អ្នក​ផលិត​មាតិកា​សង្គម​ដែល​មាន​គណនេយ្យ​អ៊ីនស្តា​ក្រាម​(Instagram) ឈ្មោះ​ថា ស្រីនា នា(SreyNea Nea) បាន​ដាក់​ជា​សំណួរ​ថា ‘‘ព្រោះ​តែ​ប្រទេស​ថៃ​ធំ​ជាង ហើយ​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កាន់​តែ​ច្រើន ទើប​កម្ពុជា​ក្លាយ​ជា​មនុស្ស​អាក្រក់​មែន​ទេ?’’។

ដោយឡែកតារាចម្រៀង​ប៉ប​(Pop singer) និង​ក៏​ជា​អ្នក​និពន្ធ ស៊ីណូរ៉ា រ័ត្ន​(Sinora Roath) ដោយ​បាន​និយាយ​ថា៖ «ប្រទេស​ថៃ​គឺ​កំពុង​ឈ្លាន​ពាន​កម្ពុជា ពីព្រោះ​ពួក​គេ​ចង់​បាន​ប្រាសាទ​យើង​ច្រើន ហេតុ​អ្វី​បាន​ជា​អ្នក​លោភ​លន់? ការ​ផ្សាយព័ត៌​មាន​របស់​អ្នក​គឺ​ទូលាយ​ណាស់ នៅ​ពេល​ដែល​អ្នក​ប្រាប់​ពិភព​លោក​ថា​យើង​ជា​អ្នក​ឈ្លាន​ពាន ពិភព​លោក​បាន​ជឿ​អ្នក និង​មាន​អ្នក​ផលិត​មាតិកា​សង្គម​ផ្សេង​ទៀត ក៏​បាន​លើក​ឡើង​ស្រដៀងៗ​គ្នា​ផង​ដែរ អំពី​ភាព​លំអៀង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​អន្តរ​ជាតិ រាយ​ការណ៍​និន្នាការ​ទៅ​ខាង​ភាគី​ថៃ»។  

ប្រភព​បន្ត​ថា ទោះបីជាប្រទេសថៃ​ជួប​រដ្ឋ​ប្រហារយោ​ធា​ជា​ញឹក​ញាប់​ក៏​ដោយ ក៏​ប្រទេស​ថៃ​​នៅ​តែ​ត្រូវ​បាន​ចាត់​ទុក​ថា ‘‘​ជា​លទ្ធិ​ប្រជាធិប​តី​គ្មាន​លក្ខណៈ​ពេញ​លេញ’’ ដោយ​ដឹ អ៊ីខូណូ​មីស អ៊ីន​ថែល​លិជិន យូនីត (the Economist Intelligence Unit) ដែល​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​ហ្វ្រីដម​ហៅស៍ (Freedom house)។

ប្រទេសនេះ រៀបចំការបោះឆ្នោតទៀតទាត់​គាំទ្រស​ង្គម​ស៊ីវិល​សកម្ម និង​រក្សា​បរិយាកាស​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចម្រុះ​ ទោះ​បី​​​ជា​សកម្ម​ភាព​ទាំង​អស់​នេះ ដំណើរ​ការ​ក្រោម​ឧបសគ្គ​គួរ​ឱ្យ​កត់​សម្គាល់​ក៏​ដោយ។ តួយ៉ាង​ក្រុង​បាង​កក មិន​ដូច​ក្រុង​ភ្នំពេញ​ទេ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អន្តរ​ជាតិ​ធំៗ ដូច​ជា Reuters, the BBC, the Associated Press, Al Jazeera, the Financial Times, NBC ដែល​ភាគ​ច្រើន​មាន​ទំនាក់​ទំនង​ជាមួយ​ក្លឹប​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មា​ន​បរទេស​នៃ​ប្រទេស​ថៃ (FCCT) នៅ​កណ្តាល​ទីក្រុង​បាង​កក ដែល​ផ្ទុយ​ពីក​ម្ពុជា​គ្មាន​រឿង​ពិត​ទេ ទោះបី​ជា​នៅ​តែ​រៀ​ប​ចំ​ការ​បោះ​ឆ្នោ​ត​​តាម​កាល​កំណត់​ក៏​ដោយ ក៏​ប្រទស​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​រដ្ឋ​ឯកបក្សផ្តា​ច់​ការ​ក្រោម​ការ​គ្រប់​គ្រង​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)។

គួរកត់សម្គាល់ថា ក្នុងរយៈពេលមួយទសវត្សន៍កន្លង​មក​នេះ រដ្ឋាភិបាល​បាន​រុះ​រើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ដែល​ឈាន​ដ​ល់កា​រ​បិទ​ទ្វារ​នៅ​ឆ្នាំ​២០២៣ នៃ​សំឡេង​ប្រជាធិ​ប​តេយ្យ​(VOD) វិទ្យុ​អាស៊ី​សេរី (RFA) បានបិទ​ការិយា​ល័យ​រាជធានី​ភ្នំពេញ​របស់ខ្លួ​ន។ ​នៅ​ឆ្នាំ២០១៧ កាសែត ខេម​បូឌា ដេលី( Cambodia Daily) ជា​ភាសា​អង់​គ្លេស ដែល​ជា​សសរ​ស្តម្ភ​នៃ​ការ​រាយ​ការណ៍​ការ​ស៊ើប​អង្កេត​ជា​យូរ​មក​ហើយ ក៏​ត្រូវ​បាន​បង្ខំ​ឱ្យ​បិទ​ផង​ដែរ។ នៅ​ឆ្នាំ​បន្ទាប់ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ត្រូវ​បាន​លក់​ក្រោម​សម្ពាធ​អ្នក​វិនិយោគ​ ដែល​ចូល​ចិត្ត​រដ្ឋា​ភិបាល។​

មកដល់ការបោះឆ្នោតឆ្នាំ២០១៨ នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​អាសនៈ​ទាំង​អស់​ ១២៥​នៅ​ក្នុង​រដ្ឋ​សភា​នោះ សារព័ត៌​មាន​ឯករា​ជ្យ​របស់​ប្រទេស​ត្រូវ​បាន​រលត់​ទាំង​ស្រុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ