លោក​ត្រាំ ​នឹង​ដំឡើង​ពន្ធ​បន្ថែម​លើ​ឥណ្ឌា​ដើម្បី​ដាក់​សម្ពាធ​រុស្ស៊ី​ឱ្យ​វិល​ទៅ​រក​បទ​ឈប់​បាញ់

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ​(Donald Trump) គ្រោង​នឹង​តំឡើង​ពន្ធ​បន្ថែម​ទៀត​លើ​ប្រទេស​ឥណ្ឌា​ក្នុង​រយៈ​ពេល ២៤​ម៉ោង​ខាង​មុខ ដោយ​ការ​បន្ត​ទិញ​ប្រេង​ពី​ប្រទេស​រុស្សី ដែល​លោក ត្រាំ បាន​និយាយ​ថា កំពុង​បញ្ឆេះ​ម៉ាស៊ីន​សង្រ្គាម។ ​

នីគីអេស៊ា​(NIKKIE ASIA) បាន​ឱ្យដឹ​ង​នៅ​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០២៥​ថា ការ​ថ្លែង​សុន្ទរកថា​នៅ​ស៊ី​​អែនប៊ីស៊ី​(CNBC) កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ លោក ត្រាំ បាន​កត់​សម្គាល់​ថា ​ឥណ្ឌា​បា​ន​ចេញ​ពី​‘‘ប្រទេស​ដែល​មាន​ពន្ធ​ខ្ពស់​បំផុត’’ ដោយ​ផ្តល់​ពន្ធ​សូន្យ​ទៅ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​វា​នៅ​តែមិ​នល្អ​គ្រ​ប់​គ្រាន់ ព្រោះ​តែ​ការ​ទិញ​ប្រេង​ពី​រុស្សី។

កាលពីសប្តាហ៍មុន ប្រទេស​ឥណ្ឌា ត្រូវ​ទះ​មួយ​កំភ្លៀង​ដោយ​ពន្ធ ២៥% បន្ទាប់​ពី​មិន​អាច​ដល់​កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជ​កម្ម​ជាមួយ​សហរដ្ឋ​អាមេរិក​ គិត​ត្រឹម​ថ្ងៃ​ទី​០១ ខែ​សីហា។ ពន្ធ​ទាំង​នោះ​នឹង​ចាប់​ផ្តើម​មាន​ផល​ប៉ះ​ពាល់​នៅ​ថ្ងៃ​ព្រហស្បតិ៍។

លោក ត្រាំ បាន​និយាយ​ថា៖ «ឥណ្ឌាមិ​ន​មែន​ជា​ដៃ​គូពាណិជ្ជ​កម្ម​ល្អ​ទេ ពី​ព្រោះ​ពួក​គេ​ធ្វើ​ជំនួញ​ជាមួយ​យើង​ច្រើន តែ​យើង​មិន​ធ្វើ​ជំនួយ​ជាមួយ​នឹង​គេ​ទេ។ យើង​បាន​កំណត់​ពន្ធ​​២៥% ប៉ុន្តែ​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​បង្កើន​ពន្ធ​ឱ្យ​បាន​ច្រើន​ក្នុង​រយៈ​ពេល ២៤​ម៉ោង​ខាង​មុខ ពីព្រោះ​ពួ​ក​គេ​កំពុង​ទិញ​ប្រេង​ពី​រុស្សី។ ពួក​គេ​កំពុង​បញ្ឆេះ​ម៉ាស៊ីន​សង្រ្គាម ហើយ​បើ​ពួក​គេ​នឹង​ធ្វើ​បែប​នោះ ខ្ញុំ​នឹង​មិន​សប្បាយ​ចិត្ត​ទេ»។

ប្រភព NIKKIE ASIA បន្ត​ថា ជំហរ​បស់ ​លោក ​ត្រាំ​ លើ​ឥណ្ឌា​ គឺ​ជា​ការ​ផ្លាស់ប្តូ​រ​ដ៏​សំខាន់​ពី​រដ្ឋាភិបាល​នៃ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃឌិន(Joe Biden) ដែល​ផ្តល់​អាទិភាព​ដល់​ទំ​នាក់​ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​និង​ដៃគូ​ឥណ្ឌូប៉ាស៊ី​ហ្វិក​(Indo-Pacific)។ លោក បៃឌិន (Biden) បាន​និយាយ​បន្តិច​បន្តួច​អំពី​ការ​ទិញ​ប្រេង​របស់​ឥណ្ឌា​ពី​រុស្សី ដែល​បាន​កើន​ឡើង​ បន្ទា​ប់​ពី​ប្រទេស​ផ្សេង​ទៀត​ ធ្វើ​ពហិការ​លើ​ទី​ក្រុង​​មូស្គូ​ ដោយ​ការ​ឈ្លាន​ពាន​របស់​រុ​ស្សី ទៅ​លើ​អ៊ុយ​ក្រែន​ ហើយ​មួយ​ផ្នែក​ទៀត​ ដោយ​សារ​តែ​វាបា​ន​ជួយ​រក្សា​តម្លៃ​ប្រេង​ពិភព​លោក​ ឱ្យ​ស្ថិត​ក្នុង​តម្លៃ​ទាប​ក្នុង​អំឡុង​ពេល​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ