ជប៉ុន​បាន​ដាក់​ពង្រាយ​យន្ត​ហោះ​ការ​ពារ​ដែន​កោះ​ក្រោយ​រ​ង​ការ​គំរា​ម​ពី​ចិន

ប្រទេស​ជប៉ុន បាន​ដាក់​ពង្រាយ​យន្ត​ហោះ​ចម្បាំង​(F-35B) ដំបូង​បង្អស់​ដែល​ផលិត​ដោយ​សហរដ្ឋ​អាមេ​រិក​ទៅ​មូល​ដ្ឋាន​ទ័ព​អាកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​យន្ត​ហោះ​ត្រូវ​ចាត់​ចាំង​ឱ្យ​ពង្រឹង​ការ​ពារ​កោះ​នៅ​ភាគ​និរតី​។ នេះ​បើ​តាម នីគី​អេស៊ា​(Nikkie Asia)។

Nikkie Asia បានរាយការណ៍នៅថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០២៥​នេះ​ថា យន្ត​ហោះច​ម្បាំង​អេហ្វ​៣៥​ប៊ីអេស(F-35Bs) បាន​មក​ដល់​ទីតាំង​មូល​ដ្ឋាន​ទ័ព​អាកាស​នៅ​មីយ៉ា​ហ្សាគី​(Miyazaki)។ យន្ត​ហោះ​ចម្បាំង​នឹង​ចាត់​តាំង​ឱ្យ​ប្រតិ​បត្តិ​ការ​លើ​នាវា​ពិឃាត អ៊ីហ្សូម៉ូ​(Izumo) និង​កាហ្កា​(Kaga)។ វា​មាន​សមត្ថ​ភាព​ហោះ​ឡើង និង​ចុះច​ត ហើយ​អាច​ដំណើរ​ការ​ពី​នាវា​ដែល​តូច​ជាង​នាវា​ផ្ទុក​យន្ត​ហោះ​ទំហំ​ធំ។

ប្រទេស​ជប៉ុន​ គ្រោង​នឹង​ដាក់​ពង្រាយ​យន្ត​ហោះ​ចម្បាំង អេហ្វ​៣៥ប៊ី​(F-35B) ចំនួន ៤២​គ្រឿង លើស​ពី​នេះ​ ក្រសួង​ការ​ពារ​ជាតិ​ បាន​បែង​ចែក​ថវិកា​​ប្រហែល ២២ ពាន់​លាន​យ៉េន ដែល​ស្មើរ​នឹង ១៤៩​លាន​ដុល្លារ​ក្នុង​មួយ​ឯក​តា​សម្រាប់​ការ​ទិញ​ក្នុង​ថវិកា​ឆ្នាំ​សារ​ពើពន្ធ​នេះ។ យ៉ាង​ណា យន្ត​ហោះ​នេះ ត្រូវ​បាន​គេ​កំណត់​ដាក់​ពង្រាយ​ក្នុង​ឆ្នាំ​សារ​ពើ​ពន្ធ​មុន ប៉ុន្តែ​ការ​ចែក​ចាយ​ត្រូវ​បាន​ពន្យា​​ពេល​ ដោយ​​សារ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​កម្មវិធី​សូហ្វវ៉ែ(software)។

ការផ្លាស់ប្តូរនេះ កើតឡើង​ខណៈប្រទេស​ចិន កំពុង​បង្កើន​សមត្ថភាព​ប្រតិបត្តិ​ការ​នាវា​ផ្ទុក​យន្ត​ហោះ។ កង​ទ័ព​ជើង​ទឹក​ចិន នាពេល​បច្ចុប្បន្ន មាន​នាវា​ផ្ទុក​យន្ត​ហោះ​ពីរ​ដែល​សកម្ម​ គឺ ឡែ​វ​នីង​(Liaoning) និង សានតុង(Shandong)។ ចំណែកទី៣ គឺ​ហ្វូជាន ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ចុង​ឆ្នាំ​នេះ។  

ទាំងនាវាឡែវនីង​(Liaoning) និង​សាន​តុង​(Shandong) បាន​ដាក់​ឱ្យ​ដំណើរ​ការ​ដំបូង​នៅ​ដែន​ទឹ​ក​ប៉ាស៊ីហ្វិក​ក្នុងខែ​មិថុនា។ នេះ​ក៏​ជាលើ​ក​ទី១​ដែរ ដែល​នាវា​ទាំង​ពីរ​បាន​ឆ្លង​កាត់​‘‘ខ្សែ​ចង្វាក់​កោះទី​ពីរ’’ ដែល​លាត​សន្ធឹង​ពី​អូហ្គា​សាវ៉ារ៉ា​(Ogasawara)​​របស់​ប្រទេស​ជប៉ុន​ទៅកា​ន់​កោះ​ហ្គាំ​(Guam) ​ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា​ជាខ្សែ​ការ​ពារ​របស់​ចិន។

ការពង្រីកនៃនាវាផ្ទុកយន្តហោះរបស់ចិន បង្ក​ការ​គំរាម​គំហែង​​លើ​​ប្រទេស​ជប៉ុន ចាប់​តាំ​ងពី​នាវា​ទាំង​នោះ​អាច​ពង្រីក​ថា​មពល​អាកាស​លើ​ស​ពី​មូល​ដ្ឋាន​ដី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ