បទវិភាគ៖ តើភាគីថៃអាច​នឹង​អនុវត្ត​បទ​ឈប់​បាញ់​បាន​ពេញ​លេញ​ដែ​រ​ឬ​យ៉ាង​ណា?

ជម្លោះព្រំដែន​កម្ពុជា​-ថៃ​ដោយ​សព្វាវុធ​លើ​កនេះ ហាក់​មាន​សភាព​ខ្ទេច​ខ្ទាំ​ធ្ងន់​ធ្ងរ​ទាំង​លើ​ផ្នែក​សេដ្ឋ​កិច្ច និ​​ង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត ​បើ​ធៀប​កាលពី​១​៧​​ឆ្នាំ​​មុន ហើយ​​វិវាទ​នេះ ត្រូវ​គេ​រំពឹង​ថា​ប្រហែលជា​​​ត្រូ​​វ​ចាយ​ពេល​​យូរ​ដើម្បី​ផ្តល់ទំ​នុក​ចិត្ត​ឱ្យ​គ្នា​ឡើង​វិញ ខណៈ​ភាព​ប្រេះ​ឆា​លើក​នេះ​មា​ន​​ទំហំ​ធំ ដែល​បង្ខំ​​​ឱ្យ​​ភា​​​​​គី​​ទាំ​​ង​​​ពី​រ ត្រូ​វ​ផ្តាច់​ទំនាក់​ទំនង​ស្ទើ​រទាំ​ងស្រុ​ង​លើផ្នែ​ក​​ពាណិជ្ជ​កម្ម និង​​កាទូត​ដែល​ជា​ជំរើស​​ចុង​ក្រោ​​យ​​រៀ​ង​​ៗ​​ខ្លួ​​ន​។

នៅក្រោយពេលយោធាខ្មែរម្នាក់ ត្រូវបាន​​ទាហា​​ន​ថៃ​​បា​​ញ់​សម្លាប់នៅ​ក្នុង​ភូមិ​សាស្រ្ត​​នៃ​តំបន់​មុំ​បី ដែល​​ស្ថិ​​ត​​​​ក្នុង​​​ខេ​ត្ត​ព្រះ​វិហារ កាល​ពី​​​ថ្ងៃ​​​​​ទី​២៨ ខែ​ឧសភា ឆ្នាំ​២​០​​២​៥​​ ភាព​ប្រឈម​មុខ​ដាក់​គ្នា​ និង​ភាព​តា​​ន​​តឹង​​​នៅ​​​តាម​​ព្រំដែន ក៏​ផ្ទុះ​ឡើង​​សារ​ជាថ្មី​ទៀត។

ដោយសារភាគីទាំងពីរ មានស្នាមរបួសស្រាប់ទាំងសង្ខាង ក៏​ចាប់​បង្ខំ​ឱ្យ​ភ្លើង​សង្រ្គាម ចាប់​ឆាប​ឆេះ​​ភ្លា​​ម​​ដែរ កាល​ពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ការពើប​ប្រទះ​គ្នា​ដោ​​យ​​សព្វា​វុធ​ធុន​ធ្ងន់ និង​​ស្រា​​​​ល​លើក​នេះ ត្រូវ​ប្រើពេ​ល​ប្រមាណ​​៥ថ្ងៃ និង​៦យប់ ទើប​ផ្អាក​ជា​​បណ្តោះ​​អា​ស​ន្ន។ បើ​ជា​​​​ផែន​ការ​រប​ស់​​មេដឹកនាំយោធាថៃ គឺនឹងត្រូវវាយយកទីតាំងឈរជើងឱ្យបាន នៅ​តាម​គោល​​​​ដៅ​​សំ​ខាន់ៗមួយចំនួន ក្រៅពីតួប្រាសាទ ដូចជាភ្នំខ្មោច ភ្នំទ្រព្យ វាលឥន្រ្ទីយ៍ និងច្រ​ក​អាន​សេះ​​ជា​ដើ​ម។

ប៉ុន្តែ ក្រោយ​មាន​បទ​ឈ​ប់បាញ់ ដែលកំណត់ដោយប្រធានប្តូរវេនអាស៊ាន របស់ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​សម្រ​បស​ម្រួ​ល​ដោ​យលោក អាន់វ៉ា អ៊ីប្រាហ៊ីម ទើបភាគីជម្លោះទាំងសង្ខាង ព្រម​ទម្លាក់​​​​អាវុធ​​ចុះ​។

យ៉ាងណា នៅចន្លោះ​ឱ​​សា​​​នវាទ​ដែលផ្តួចផ្តើមពីសហរដ្ឋអាមេរិក និងមានការអង្កេត​ដោ​យ​​ផ្ទាល់​​ពី​​ភា​គីចិនផង ក្រោ​យ​ម៉ោង​១​២រំលងអធ្រាត្រ​ ភាគី​ថៃ​នៅ​​បន្ត​ផ្លោង​ប្រភេទ​អាវុធ​ធុន​ធ្ងន់ និង​​​មា​​​ន​រយៈ​ចម្ងា​យ​ឆ្ងាយ ចូលដី​កម្ពុ​​ជា​មួយៗ​នៅឡើយ។ សំណួរសួរថា តើប្រាកដទេ ដែល​ភាគី​​​ថៃ​នឹងអនុវត្ត​ដោយពេ​ញ​លេ​ញ​នូវ​បទឈ​ប់​​បា​​ញ់ ដែលកំ​ណត់​ដោយប្រ​ទេស​ម៉ាឡេស៊ី​ នៅ​​​ពេល​​នេះ?។

គេហាក់នឹង​មិន​ពិបាកឆ្លើយទេ ទាក់ទងជំហររបស់ភាគីថៃ នៅក្នុងជម្លោះប្រដា​ប់អាវុធជាមួយ​កម្ពុជា​​លើ​​​កនេះទៀត។ ក្នុងន័យនេះ មានន័យថា វា​ពុំ​មែ​ន​ជារឿ​ង​ថ្មី​ទេ ដែល​កម្ពុជា​ និង​ថៃ​មាន​វិវាទ​ជា​មួ​យ​គ្នា​​ដោ​​​យ​​សព្វាវុ​​​ធ​​នោះ​។ រា​ល់បញ្ហា​តាំង​ពី​ក្នុង​អតីត​កាល​ និង​រហូត​ដល់​ពេល​បច្ចុប្បន្ន គឺ​ផ្តើម​ចេញ​ពី​ភាគី​​​ថៃ​​​សឹ​​ង​​​គ្រប់​រឿង​ ​ហេតុ​នេះ​ប្រាកដ​ណាស់​បទ​ឈប់​បាញ់​ ដែល​មាន​ជា​ធរមាន​នេះ ភាគី​ថៃ​ប្រហែ​​ល​​​ជា​​​នឹ​​ង​​មិនអនុ​វត្តដោ​យ​​​ពេញលេញនោះទេ។

ក្រោយម៉ាឡេស៊ី កំណត់យកម៉ោង១២​អធ្រាត្រ​​ កាល​ពី​ថ្ងៃ​ទី២​៨ ខែ​កក្កដា ឆ្នាំ​២០២៥ ជា​ការ​ប​ញ្ចប់​​ទៅ​​នៃសំ​ឡេង​ផ្ទុះដា​ក់​គ្នា យោ​ធា​ថៃ​នៅតែបន្តវាយឆ្មក់​ចូលដែ​នអ​ធិប​តេយ្យ​ភាព​កម្ពុជា មួយៗ​នៅ​​ឡើ​យ​។ ការអ​​នុវត្ត​​ដោ​​យបំ​ពាន​ប៉ុណ្ណេះ សម្រាប់​ភាគី​ថៃ​ នៅ​តែ​មិន​ទាន់​គ្រប់​គ្រាន់​ទេ។

របាយ​ការ​ណ៍ពីយោ​ធាកម្ពុ​ជា បានបញ្ជាក់ថា មានយោធាខ្មែរប្រមាណ២០នាក់ ត្រូវ​បាន​យោធា​ថៃ​ ចាប់ខ្លួ​នធ្វើជាចំណា​ប់​​ខ្មាំ​​ង មួយថ្ងៃ​បន្ទាប់ពីបទ​ឈប់បាញ់នេះ ចូលជាធរមាន។

ការ​ចាប់ខ្លួនក្រុមន្រ្តីយោធាខ្មែរទាំងនោះ ទំ​ន​ង​​ក្នុងហេតុផល​ដើម្បី​ដាក់​គំនាប ឬ​ធ្វើ​ឱ្យ​មាន​​ប្រៀប​​ក្នុ​ង​​ការ​​ច​រចា ហើយការ​ចាប់​ខ្លួន​នេះ ​ធ្វើ​ឡើ​ង​ក្នុ​​ងទឹ​ក​​ដី​​​កម្ពុ​​ជា​​ទៅ​​ទៀ​ត​។ រហូត​មក​ដល់​ពេល​នេះ ក្នុង​ចំណោម​​យោ​ធា​​ដែ​ល​ត្រូ​វយោ​ធាថៃ​​​ចាប់​ខ្លួ​​ន​​​​ទាំ​ង​​នោះ មាន​​​​​តែ​មនុស្ស២​នាក់ និង​សាក​សព​មួយ​ទេ ដែល​ត្រូវ​បាន​​បញ្ជូ​​​នមក​ឱ្យ​កម្ពុ​​ជា​វិញ​។ ក្រៅ​​ពី​​​នេះ​ ពួក​គេ​​ត្រូ​​វ​រ​ក្សា​​​ទុក​នៅ​ក្នុង​ទឹក​ដី​ថៃ​នៅ​ឡើយ។

នៅមុនការចរចា​ទ្វេ​ភាគី កម្រិតគណៈកម្មាធិការព្រំដែនទូទៅ២ថ្ងៃ នៅ​តំបន់អានសេះ យោធា​ថៃ​បាន​​បន្ត​​ស​កម្មភាព​ដោយ​បំពាន​ជាថ្មី​ម្ត​ង​ទៀត។

កា​រអនុវត្តដោយមិនខ្វល់ពីបទឈ​ប់បាញ់នេះ​ម្តងជា​ពីរ​ដ​ង ថៃ​​បានរាយបន្លា​លួសហ៊ុំព័ន្ធ ចូល​ដែន​​អធិ​ប​តេយ្យ​ភា​ព​កម្ពុជា ដោយ​មិន​គិត​អ្វី​ទាំង​អស់​ថា​ខុស​ឬ​​ត្រូ​វ​​ឡើយ។ ការ​មិន​អនុវត្ត​យុត្តា​ធិការ​អន្តរ​ជាតិ​លើក​​នេះ ​​ក៏មិ​ន​ខុស​គ្នាពី​លើ​ក​មុន​​ប៉ុន្មាន​ដែរ។

កាល​ពីជ​ម្លោះ​​លើ​​ផ្ទៃដី ៤.៦គីឡូម៉ែត្រការ៉េ ក្នុងឆ្នាំ២០០៨ ត្រង់ប​រិវេណ​ប្រាសាទ​ព្រះវិ​ហារ នោះ​ក៏​ម​​កពី​​​ភា​​​គី​ថៃជា​អ្នក​បង្ក​​​​ដូច​​គ្នា​​​ដែរ​​។ ​​កាលណោះ នរណាក៏បានដឹងហើយថា ប្រាសាទ និង​ដី​នៅ​ជុំវិញ​នោះ គឺ​​​ជា​​​​ក​​ម្ម​​សិទ្ធិ​​ផ្តា​ច់មុ​ខតែ​មួយ​គ​ត់​របស់កម្ពុជា​។

ប៉ុន្តែទាំ​ង​ស្មារតី និងធម្មនុញ្ញអន្តរជាតិ ថៃមិនដែលទុ​ក​ក្នុ​​ងចិ​ត្ត​ឡើយ។ ​ដូចគ្នា​លើ​ក​នេះ​​ដែរ ក្នុង​ពេល​​កម្ពុជា​គំរាម​​បញ្ជូន​រឿង​ក្តីនេះ​ ទៅ​តុលាកា​​រយុ​ត្តិធម៌​​អន្ត​​រ​​ជា​តិ ICJ ភ្លាម រដ្ឋាភិ​បា​ល​ថៃ បាន​ប្រកាស​ជំហរ​ភ្លែត​ថា ខ្លួន​មិនដែ​លទាំ​ង​ខ្វល់ ការ​សម្រេ​​ចរបស់​ភា​​គី​​ទី​​​បី​ម្តង​ណាឡើ​យ។

កា​រមិ​ន​​អើ​ពើ ថៃបានបញ្ជាក់ក្នុងសេច​ក្តីថ្លែងហេ​តុរបស់ខ្លួនថា តាំងពីក្រោ​យកា​​រ​ស​ម្រេច​ឱ្យ​កម្ពុជា​​​ឈ្នះក្តី​​​លើ​​​ប្រា​សាទ​​​ព្រះ​​វិ​​ហា​​រ​ក្នុង​​ឆ្នាំ១៩៦២​មក យុត្តាធិការអន្តរជាតិ​មួយ​នេះ​គ្មាន​ក្នុ​​ង​​​ចិត្ត​ថៃ​សូ​ម្បី​ប​ន្តិ​ច​​ណា​​ឡើយ។

បើទោះជាឥឡូវនេះ បទឈប់បាញ់​បានចូ​លជា​ធ​រមាន​ហើយ​ក៏​ដោយ​ចុះ សម្រាប់​គូ​ភាគី​ទាំង​ពីរ​​ដែល​​​ស្ថិ​​ត​នៅក្នុ​ង​ជម្លោះ ត្រូវ​​រស់​​ដោយ​​បន្ត​​ពាក់​​មុខ​យក្ស​​ដា​​​ក់​គ្នានៅឡើយទេ​។

ជម្លោះដោ​យសព្វា​វុធលើ​​ក​នេះ មិ​នត្រឹ​មតែធ្វើឱ្យជី​វិតមនុស្សទាំ​ង​យោ​ធា​ ជនស៊ីវិលមានស្លាប់ របួស និងពិការប៉ុណ្ណោះទេ ស្ថា​ន​​ភា​ព​នេះ បានរុញឱ្យពលរដ្ឋរបស់​ប្រទេ​ស​​ទាំ​​ងពីរ កើត​ជាតិនិ​យ​ម កាន់​តែធ្ងន់​ធ្ងរ និងខ្លាំ​ងជា​ង​ពេល​ណា​ៗ​​ទាំងអស់។

កើតពីការឈឺចាប់ ក្រុម​ហ៊ុន​ធំៗ​ដែលជាប្រេនរបស់​ថៃ ធ្លាប់​បណ្តាក់ទុ​ន​រក​ស៊ី​នៅ​ក​ម្ពុជា ត្រូវ​បង្ខំ​ចិ​​ត្ត​បិ​ទ​​​ទ្វារ ហើយ​​គ្រោង​នឹង​លុប​ឈ្មោះ​​ចេ​​ញ ដូច​ជា ស្ថានីយ៍​ប្រេង​ឥន្ធនៈ ភីធីធី ជាដើម។ ការ​ទ​ម្លាក់​ផ្លាក​​យី​ហោ​ និងប្រេ​ន​ល្បី​ៗ​របស់​ថៃ​​ទាំង​នោះ ស្រប​ពេល​​ចរន្ត​នៃ​ការ​ប្រឆាំង​ របស់​ពលរដ្ឋ​កម្ពុជា នៅលើ​ប​​ណ្តា​ញ​​​ស​ង្គម កា​​ន់​​តែមា​នរូ​បភា​ព​ធំ​​ទៅៗ​​ពី​​មួ​យ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ អ្នក​ប្រើ​ប្រាស់​បាន​ដាក់​សម្ពាធ​ទៅម្ចា​​ស់​​ប្រេ​ន នៅ​​ចំ​​ពេ​​​ល​​ក្រុមយោ​ធាក​ម្ពុជា ត្រូ​វ​​​បានគេ​ផ្ស​ព្វផ្សា​យ ពី​សោក​នាដកម្ម ពលី និងរ​បួស​ជា​ហូរហែ ដោយ​ការឈ្លា​ន​ពា​នពីភាគីថៃលើកនេះ។

បើគេពិនិត្យមើលមួយភ្លែត ពីសភាពខាងក្រៅ ទំនងជា​គូជម្លោះ​មាន​សន្តិ​ភាព​ ក្រោម​ក្រសែ​ភ្នែក​​របស់​​អា​មេរិក និង​​ចិន។ តែ​ប្រហែល​ជា​សន្តិ​ភាព​ដែល​មាន​​នេះ ទំនង​ជា​សន្តិ​ភាព​ដែល​មិន​ទា​ន់​ឆ្លុះ​​បញ្ចាំ​​ងពី​​​កា​​រ​ពិត​ប៉ុន្មាន​ឡើយ។ ថៃបើ​មើល​ទៅ ទំនង​ជា​នឹង​មិន​សុខ​ចិត្ត​ទេ​ ព្រោះ​អ្វី​ដែល​ខ្លួន​ចង់​បាន ត្រូវ​របូត​ពី​​ដៃ ទាំង​ដែល​បាន​ចំណាយ​ដើម​ទុន​ ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់។

ដូច្នេះ​ភាគី​ថៃ​នៅពេ​ល​នេះ នៅ​មានសន្លឹកបៀមួយសន្លឹកទៀតនៅក្នុ​ង​ដៃ ដែល​នឹង​​បន្ត​លេង​ជាមួ​យ​​ក​ម្ពុ​​ជា។ យ៉ាង​ណា សន្លឹក​បៀមួ​យចុ​ង​ក្រោយ​នេះ គឺ​ជា​សន្លឹក​អាត​ដែល​ធំ ហើយ​ក៏​ត្រូវ​ប្រើ​ដើ​​ម​ទុន​ធំ​​ដែ​រ មុន​នឹង​​ត្រូវ​​សម្រេច​ឈ្នះ ឬ​ចាញ់។ យោធា​កម្ពុជា​ទាំង​១៨​នាក់ ដែល​ជា​ចំណាប់​ខ្មាំង​នៅ​ក្នុង​ដៃ​​​ថៃ​​ពេ​​ល​នេះ គឺ​ជា​ដើម​ទុន​​​ធំណា​ស់ ដែល​នឹង​ត្រូវ​កំណត់​ជោគ​ជ័យ​វាសនា ក្នុង​ល្បែង​មួយ​នេះ។ ​​នៅ​នា​​ទី​​ចុ​​ង​​​ក្រោ​​យ ប្រសិនបើកម្ពុជាដើរមិនប្រយ័ត្នទេ អា​ចនឹ​ង​អស់​​​ដើម​​ទុន ហើយ​ប្រ​ហែល​ជានឹ​​​ងមិ​ន​​ងា​​យ​​ស្តា​​​​​រ​ឡើង​វិញទៀ​ត​ផង។ តែអ្វី​ៗ​ក៏​អាច​មាន​ការ​​ប្រែ​ប្រួល នៅ​នាទី​ចុ​ង​ក្រោយ​បាន​ដែរ។

ថ្វីបើពេលនេះ កម្ពុ​​ជា​​មា​ន​​ត្រឹម​សន្លឹកបៀកញ្ចាស់មួយ​នៅក្នុ​ង​ដៃ ក៏​ពិត​មែន ក៏​មិន​ប្រាកដ​ថា​អា​ច​ចាញ់​បានដែ​រ​ទេ។

បើភាគីថៃពេលនេះ កំពុងកាន់សន្លឹកអាត នៅក្នុងដៃក្តី ក៏​មិន​ប្រាកដ​ថាអា​ច​ឈ្នះ​ដែរ។ រឿង​នេះ ប្រហែ​​ល​​​​ជា​ត្រូវ​ស៊ីស​​​ង​គ្នា​​​លើ​​សំណាងច្រើនជាង។ បើថៃ​ហ៊ាន​ចេញ​សន្លឹក​អាត​នៅ​លើ​ និង​ទុក​ទឹក​​ដែ​លតូ​​​​​ច​​នៅ​ក្រោម បើជា​​​សំ​ណា​​ង​ល្អ កម្ពុជា​ប្រើស​ន្លឹក​កញ្ចាស់​ចាក់​ត្រូវ​ចំ​ទឹក នោះ​ប្រហែ​ល​ជា​អ្នក​ឈ្នះ​​​គឺ​កម្ពុ​ជា​។

​តែ​​បើសន្លឹក​បៀដែ​ល​ថៃលេង ប្រើទឹកតូចចេញ ហើយ​ទុក​អាត​បង្កប់​នៅ​ក្រោម​ បើ​ជា​សំណាង​ល្អ ទឹក​​តូ​​​ចដែ​ល​ថៃ​ប្រើ​នេះ ចំ​សន្លឹក​កញ្ចាស់​ដែល​កម្ពុជា​មាន នោះ​កម្ពុជា​នឹង​គប់ ហើយ​បើ​​សំណាង​មិន​ល្អ ស​ន្លឹ​​ក​បៀនៅ​ខា​​ង​​ក្រោ​​​​ម ខុស​ទឹក​​ដែល​ថៃ​មាន​ នោះ​កម្ពុជា​ប្រហែល​នឹង​មាន​ភាគ​រ​​យ​​ឈ្នះច្រើ​​​ន​​ជាង​​ទៀ​ត​​ ដូច្នេះ​ក្នុង​ច្បាប់​បៀ​​នេះ ប្រហែល​ក៏នឹ​ង​មិន​ឆ្ងាយ​គ្នា​ប៉ុន្មាន​ដែរ​ទេ ពី​យុទ្ធ​សាស្រ្ត​សង្រ្គាម។

ជាសេ​នា​រី​យោ កម្ពុជាអាច​មាន​២​​ជ​ម្រើស ក្នុងការដោះឃ្លែ​ក្នុងរឿងចំណាប់​ខ្មាំង​នៅ​ពេល​​នេះ​​។ ជ​ម្រើ​ស​​ទី១ កម្ពុ​ជា​​​អាច​ប្រើ​ប្រាស់​យុ​ទ្ធ​សា​ស្រ្ត ចា​​ប់​​ត្រីបណ្តោយទឹក ក្នុង​ន័យ​ថា ដើម្បី​មា​​ន​​ប្រៀប​​ក្នុ​ង​​កា​រ​ច​​រ​ចា កម្ពុជា​​អា​ច​ចា​ប់​​យោ​​ធា​ថៃ​​​​ធ្វើ​​​ជា​​​​ចំណាប់​ខ្មាំង​ដែរ។ ប៉ុន្តែ ធ្វើក្នុង​រូប​ភាព​មួយ​ដែល​ធំ​ជាង​នេះ ដើម្បី​​មា​​​នឥទ្ធិ​​ព​ល​​​លើដៃគូ។

បើទោះជា​បែបណា សេនារីយោនេះ មើលទៅហាក់លំបាកបន្តិច ស្រួលមិនស្រួល អាច​នឹង​ធ្លាក់​ចូល​​ក្នុង​ភ្លើង​​ស​ង្រ្គា​​ម​​ធំ​ជាងនេះ​ក៏ថាបាន។ តែបើយុទ្ធសាស្រ្តនេះ អាច​ជា​សម្ពាធ​សម្រាប់​ដៃ​គូ​សន្ទនា នោះ​​ទំ​ន​​​​ង​ជា​ទទួ​ល​​​បាន​លាភច្រើ​ន​ជាង​គ្រោះ។ ក៏ប៉ុន្តែ​យ៉ាង​ណាក៏​ដោ​យ ក្នុង​វិវាទ​នេះ គេ​អាច​​នៅ​មា​​នសេ​​នា​​រី​​យោទី២ ដើម្បី​ដើរ​ដែរ។

ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនចង់ចំណាយកម្លាំង ឬមិនច​ង់ឱ្យមា​នតា​ន​តឹ​ង ដូចដែល​ចង់​បាន​រឿង​សន្តិភាព ភាគីកម្ពុជាអាចអនុវត្តតាមការចង់បាន គឺការចរចាជាលក្ខខណៈ​ទ្វេ​រ​ភា​គីជា​មួ​យ​​ថៃ ហើ​​យ​​បើ​​កម្ពុជា​ដើរ​តាម​យុទ្ធ​សាស្រ្ត​នេះ​មែន ប្រហែល​ជា​​ហុច​ផល​ចំណេ​​ញ​ឱ្យ​​ថៃ​​បា​​ន​ច្រើន​។

​ព្រោះ​តាំង​ពីដើ​ម​ទី​មក ភាគីថៃ តែងចង់បានការចរចា ដែលគ្មានភា​គីបីចូលរួ​ម ហើ​​យ​​រឹ​​ត​​តែ​​​មិ​ន​ច​​ង់​ទៅ​​ទៀ​​ត​នោះ គឺ​លើកយកវិវាទនេះ ទៅដោះស្រាយគ្នាទៅកម្រិតអន្តរជាតិ។ អ្វីដែលថាថៃ អាច​នឹងចំណេញ គឺប្រាក​ដ​ណា​ស់ ភាគី​ថៃ​នឹងល្បួង​កម្ពុជា ឱ្យ​ប្រើ​ខ្នាត​ផែន​ទី​ដែល​ខ្លួន​គូស​ជា​ឯក​តោ​ភាគី។ បើមិ​​​នអ​ញ្ចឹង​​ទេ តម្រូវ​ឱ្យ​​​ដាក់​ក​ម្លាំ​ង​​​ឈ​រជើង​រួមគ្នា​ដដែល នៅ​លើ​ទីតាំង​ដី​របស់​កម្ពុជា ដូច​ដែល​ថៃ​ធ្លាប់​ធ្វើ​រួច​មក​ហើយ នៅ​​​ក្នុង​ភូមិ​សាស្រ្ត បរិ​វេ​​ណប្រា​​សា​ទ​​​ព្រះ​​​​​វិហារ។

ជារួម បើទោះជាការចរចាកម្រិតទ្វេភាគី ឬ​ដោះ​ស្រាយ​តាម​យន្ត​ការ​អន្តរ​ជាតិ​ក៏​ដោយ​ ប្រសិន​បើ​ថៃ​មិ​​ន​ទ​ទួល​​បាន​ផលចំ​ណេញ​ទេ ទំនង​ជា​បទ​ឈប់​បាញ់​នេះ នឹង​មិន​មាន​ប្រៀប​លើ​ការ​ស​ម្រេច​ចិត្ត​រ​បស់​​ភា​​​គី​ថៃ​ប៉ុ​ន្មាន​ឡើយ ហើយ​ការ​អនុវត្ត​ដោយ​ពេញ​លេញ ក៏​មិន​មាន​ក្នុង​ចិត្ត​​ថៃ​នោះ​ដែរ។ ជាង​នេះ​​ទៀ​ត ​យុត្តាធិការ​ទាំងថ្នា​ក់តំ​បន់​ក្តី និង​អន្តរ​ជាតិ​ក្តី ប្រហែល​គ្រាន់​តែ​​​ជា​ក្រដា​ស​ស​មួ​​យ​​សន្លឹក ដែល​គ្មាន​​ត​ម្លៃ​​​​​សម្រាប់​ភាគីថៃប៉ុណ្ណោះនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ