កម្ពុជាច្រានចោលការចោទប្រកាន់​របស់​ថៃ​ជុំវិញ​ទា​ហាន​ខ្លួន​ជាន់​មីន​របួស​នៅ​ប្រាសាទ​តាមាន់​ធំ

កម្ពុជា ច្រាន​ចោល​ការ​ចោទ​របស់​ថៃ ជុំវិញ​ទាហាន​របស់​ខ្លួន​ជាន់​មីន​រង​របួស​នៅ​តំប​ន់​ប្រាសាទ​តាមាន់​ធំ ដែ​ល​ថា​​ជា​ការចោទ​ប្រកាន់​មិន​ពិត និងទា​ម​ទារ​ឱ្យ​ភាគី​ថៃ អនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញ​លេញ ដើម្បី​ប​ញ្ចៀ​ស​ការ​យល់​ច្រឡំ ឈាន​ដល់​ការ​ប្រឈម​មុខ​ដាក់​គ្នា​នាំ​ឱ្យ​មាន​ភាព​តាន​តឹង​កើត​ឡើង​សារជាថ្មី។

នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការ​ពារ​ជាតិ នៅ​ថ្ងៃ​ទី១​២​ ខែ​សីហា ឆ្នាំ​២០២៥​នេះ។ កម្ពុជា​បាន​គូស​បញ្ជាក់​ថា ការ​រង​របួស​របស់​ទាហាន​ថៃ ដោយ​សារ​ការ​ផ្ទុះ​គ្រាប់​មីន នៅ​តំប​ន់ប្រា​សាទ​តាមាន់​ធំ ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មាន​ជ័យ នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២៥ មិន​មានកា​រ​ស៊ើប​អង្កេត​ផ្លូវ​ការ និង​មាន​តម្លា​ភាព ដើម្បី​បញ្ជាក់​ការ​ពិត​នៅ​ឡើយ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ។

មួយវិ​ញ​ទៀត កម្ពុជាក៏តែងតែបានរំឭកភាគីថៃ ជា​ច្រើន​លើក​ច្រើន​សារ​ថា តំបន់​ទាំង​នេះ នៅ​មាន​គ្រាប់​មី​​ន​ដែល​ជាសំ​ណល់​ពី​សង្គ្រាម​ជាច្រើ​ន​គ្រាប់ ហេតុ​ដូច​នេះ គ្រប់​ភាគី​ពាក់​ព័ន្ធ​គួរ​ចៀស​វាង​ការ​ធ្វើ​សេចក្តី​សន្និ​ដ្ឋាន​​ជា​សាធារណៈ​​​ណា​មួយ មុន​ពេល​រក​ឃើញ​ការ​ពិត និង​ផ្តល់​យុត្តិធម៌​សម្រាប់​ទាំង​អស់​គ្នា ដើម្បី​បញ្ចៀស​ការ​យល់​ច្រឡំ ឈាន​ដល់​ការ​ប្រឈម​មុខ​ដាក់​គ្នា​នាំ​ឱ្យមា​ន​ភាព​តាន​តឹង​កើត​ឡើង​សារ​ជាថ្មី។

លើ​​សពី​នេះ​ កម្ពុជា អំពាវ​នាវ​ដល់​ភាគី​ថៃ​ការ​អនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញ​លេញ ដើម្បី​ដោះ​ស្រាយ​រា​ល់​​​វិវាទ​ដោយ​សន្តិ​វិធី ស្រប​តាម​ច្បាប់​អន្តរ​ជាតិ ធម្ម​នុញ្ញអ​ង្គកា​រស​ហប្រជា​ជាតិ និង​ធម្មនុញ្ញ​អាស៊ាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ