ចិន​ទទូច​ឱ្យ​សហរដ្ឋ​អាមេរិក​បន្ធូរ​បន្ថយ​ពន្ធ​ការ​នាំ​ចេញ​បន្ទះ​ឈីបស​ម្រាប់​បញ្ញា​សិប្ប​និម្មិត

កាសែត​ដឹហ្វាយ​ណែន​​សល ​ថាមស៍ (the Financial Times) បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ប្រទេស​ចិន​ទទូច​ឱ្យ​សហរដ្ឋ​អាមេរិក​បន្ធូរ​បន្ថយ​ពន្ធ គ្រប់​គ្រង​ការ​នាំ​ចេញ​ទៅ​លើ​បន្ទះ​ឈីប ដែល​មាន​សារៈ​សំខាន់​សម្រាប់​បញ្ញា​សិប្ប​និម្មិត​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម មុន​​ពេល​ដែល​កិច្ច​ប្រជុំ​កំពូល​ដែល​អាច​ទៅ​ធ្វើ​ទៅ​បាន​រវាង​ប្រធានាធិបតី​ ដូណាល់ ត្រាំ(Donald Trump) និង​​លោកប្រធានា​ធិប​តី ​ស៊ី ជីន​ភីង (Xi Jinping)។

សារព័ត៌មាន​រ៉យ​ទ័រ បាន​រាយ​ការណ៍​កាល​ថ្ងៃ​ទី​១០​ ​ខែ​សីហា ឆ្នាំ​២០២៥​ថា ​សារ​ព័ត៌​មាន​បាន​រាយការណ៍​ថា មន្ត្រី​​ចិន​បាន​ប្រាប់​ទៅ​កាន់​អ្នក​ជំនាញ​នៅ​ក្នុង​ក្រុង​វ៉ាស៊ីន​តោន​ថា ក្រុង​ប៉េកាំង​ចង់​ឱ្យ​រដ្ឋ​បាល​លោក ត្រាំ បន្ធូរ​បន្ថយ​ការ​រឹត​បណ្តឹង​ការ​នាំ​ចេញ​លើ​បន្ទះ​ឈីប​អង្គ​ចង​ចាំ ដែល​មាន​កម្រិត​បញ្ជូន​ខ្ពស់​ ដោយ​កាសែត​បាន​​ដក​ស្រង់​ពី​ប្រភព​ដែល​មិន​បញ្ចេញ​ឈ្មោះ​ដែល​ដឹង​អំពី​បញ្ហា​នេះ។

សេតវិមាន​នាយកដ្ឋាន​រដ្ឋ និង​ក្រសួង​ការ​បរទេស​ចិន មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​ការ​ស្នើ​​សុំអធិប្បាយ​លើ​របាយ​ការណ៍​នេះ​ទេ។

កាសែត​ដឹហ្វាយ​ណែន​សល ថាមស៍ (the Financial Times) បាន​និយាយ​ថា ចិន​មាន​ការ​ព្រួយ​បារម្ភ​ដោយ​សារ​តែ​ការ​គ្រប់​គ្រង​អេក្សប៊ីអែម​(HBM)​ របស់​សហរដ្ឋ​អាមេរិក រារាំង​ដល់​សមត្ថ​ភាព​របស់​ក្រុម​ហ៊ុន​ចិន​ ដូច​ជា ហ័រវៃ​(Huawei) ក្នុង​ការ​អភិវឌ្ឍ​បន្ទះ​ឈីប​​អេអាយ​(chips AI) របស់​ពួក​គេ។

រដ្ឋបាល​ លោក ត្រាំ ជា​បន្ត​បន្ទាប់​បាន​ទប់​ស្កាត់​ការ​នាំ​ចេញ​ប​ន្ទះ​ឈីប​ដ៏ទំ​នើប​ ទៅកា​ន់​ចិន ដោយ​សម្លឹងមើល​ការ​រារាង​អេអាយ​(AI) និង​ការ​អភិវឌ្ឍ​ការ​ពារ​ជាតិ​​របស់​ក្រុង​ប៉េកាំង ខណៈ​ដែល​វា​បាន​ជះ​ឥទ្ធិ​ពល​ដល់​ក្រុម​ហ៊ុន​សហរដ្ឋ​អាមេរិក ក្នុង​ការ​ដោះ​ស្រាយ​យ៉ាង​ពេញ​លេញ​នូវ​តម្រូវ​ការ​ដែល​កំពុង​កើន​ឡើង​ពីប្រទេស​ចិន ជា​ទីផ្សារ​ដ៏​ធំ​បំផុត​របស់​ពិភព​លោក។ វា​នៅ​តែជា​កត្តា​ជំរុញ​ប្រាក់​ចំណូល​ដ៏​សំខាន់​សម្រាប់​អ្នក​ផលិត​បន្ទះ​ឈី​ប​សហរ​ដ្ឋ​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ