ព័ត៌មានពិស្តារ៖​ ទិដ្ឋភាព​នៃ​វិនាស​កម្ម​បន្ទាប់​ពី​ការ​ផ្ទុះអា​វុធ​៤យប់​៥ថ្ងៃ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃ

ជម្លោះព្រំដែន​រវាង​ប្រទេស​កម្ពជា និង​ថៃ បាន​ផ្ទុះ​ឡើង​សារ​ជាថ្មី​ម្តង​ទៀត ក្រោយ​រយៈ​ពេល​ជាង​១៤ឆ្នាំ​កន្លង​មក​នេះ។ ជា​​ថ្ងៃ​ដែល​ខ្មែ​រត្រូវចង​ចាំជា​ថ្មី គឺ​ថ្ងៃ​ទី​២៨ ខែ​ឧសភា បន្ទាប់​ពី​មានកា​រ​ផ្ទុះ​អាវុធ​នៅតំ​បន់​មុំ​បី ដែល​ជាតំ​បន់​ប្រ​សព្វ​គ្នារ​វាង​កម្ពុជា-ថៃ និង​ប្រទេស​ឡាវ។

តំបន់​ចុ​​ងបូក​នេះ​ គឺ​ជា​ទីតាំង​ក្តៅ​នៃ​ជម្លោះជា​យូរ​ណាស់​មក​ហើយ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ហើយ​ក៏​​ជា​ក​ន្លែ​ង​ប៉ះ​​គ្នា​ច្រើ​ន​លើកច្រើ​ន​សារ​ផង​ដែរ តាំង​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១១។ ភាព​តាន​តឹង​នៅ​តំបន់​ព្រំដែន​ប្រទេស​ទាំង​២ បាន​កើ​​ត​ឡើ​ង​ជា​ថ្មី ដោយ​កាល​ពី​ដើម​ឆ្នាំ​២០២៥ នៅ​ពេល​ទាហាន​ថៃ​បាន​រារាំង​ភ្ញៀវ​ទេស​ចរ​ខ្មែរ​មួយ​​ក្រុម មិន​ឲ្យ​ច្រៀ​ង​ចម្រៀ​ង​​ស្នេ​ហា​​​ជាតិ នៅ​ប្រាសាទ​តាមាន់​ធំ។

ក្រ​សួង​ការ​ពារ​ជាតិ​កម្ពុជា បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៏​ភ្លាមៗ​នៅ​ថ្ងៃ​ដដែល​នោះ បន្ទាប់​ពី​យោធិន​ឈរ​ជើង​នៅតំ​បន់​មុំ៣ (ឬ​ចុង​បូក) ចំនួន​១រូប​គឺ​លោក​ព្រិន្ទ​បាល​ឯក សួន រោន អាយុ​៤៨​ឆ្នាំ បាន​បាត់​បង់​ជីវិត​នៅ​ក្បែរ​លេ​​ណ​ដ្ឋាន​​ទាំង​​ព្រឹ​ក​​ព្រលឹម​ ពី​សំណាក់​កង​ទ័ព​ថៃ​លប​លួច​បាញ់​ប្រហារ ទាំង​គាត់​នៅ​ស្លៀក​ខោខ្លី​អាវ​យឺត។

មាន​ការ​ជួប​ប្រជុំ​ជាប្រ​ញាប់​មួយ ជាមួយ​មេភូ​មិភាគ​តំបន់​គ្រប់​គ្រង​ទាំង​សង​ខាង ដើម្បី​ឲ្យ​ស្ថាន​ការណ៏​វិល​ត្រលប់​ទៅ​ដូច​ដើម ឲ្យ​​បាន​ឆាប់​រហ័ស ដោយ​សារ​ភាគី​ប្រទេស​កម្ពុជា មិន​បាន​ដាក់​បញ្ហា​សង្រ្គាម​ប្រឈម​គ្នាជា​​ដំណោះ​ស្រាយ​នោះ​ទេ។

សភា​​ពកា​រណ៏ ​វិល​ត្រឡប់​ដូច​ការ​គ្រោង​ទុក ក៏​ប៉ុន្តែ​នៅ​ខាង​ប្រទេស​ថៃ របប​យោធា ហាក់​សម្តែង​ការ​មិន​ពេ​​ញ​ចិត្ត ចំពោះ​​រដ្ឋា​ភិបាល​ខ្លួន ក្នុង​ការ​ដោះ​ស្រាយ​ចរចា​ដោយ​សន្តិ​វិធី​ ពួក​គេ​ហាក់​ដូច​ជា​ចង់​សាក​ល្ប​ង​កម្លាំង​ជាមួយ​ប្រទេស​​កម្ពុ​ជា សារ​ជា​​​ថ្មី​ម្ត​ង​ទៀត ដោយ​យល់​ឃើញ​ថា កង​ទ័ព សព្វា​វុធ​អាច​ល្មម​លេង​ជាមួយ​កម្ពុជា​បាន។

ងាក​មក​ខាង​ភាគី​ប្រទេស​កម្ពុជា តែងតែ​ប្រកា​​ន់​​គោល​​ចំហរ​ស្វែង​រក​ការ​ចរចា​បែប​សន្តិភាព​ទំាង​ថ្នាក់​តំបន់ ថ្នាក់​រដ្ឋ​​មន្ត្រី​​កា​រ​ពា​រ​ជា​តិ ក្រសួង​ការ​បរទេស រហូត​ដល់​ថា្នក់​ដឹក​នាំ។ នេះ​បង្ហាញ​ឱ្យ​​ឃើញ​​ច្បាស់​​ថា កម្ពុជា​មាន​សំឡេង​ជាធ្លុ​ង​មួយ។

ព្រឹត្ត​​ការណ៍​​ហាក់​ងាក​ទៅ​ចំណុច​មាន​កម្តៅ ពី១​ថ្ងៃ​ទៅ​១ថ្ងៃ ខណៈ​ពេល​ប្រជាជន​កម្ពុជា​នៅខា​ង​ក្នុង ចាប់​ផ្តើម​ស្រែក​​រក​យុត្តិ​ធ​ម៌​​ក្រោ​យ​បាត់​បង់​ជីវិត​ទាហាន​ពលី​ការ​ពារ​ជាតិ​មួយ​រូប។ រីឯ​ថ្នាក់​ដឹក​នាំ​ក៏​នៅ​មិន​ស្ងៀម ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន ​សែន ចាប់​ផ្តើ​ម​បង្ហាញ​អារម្មណ៏​ឈឺចាប់ ដែល​បាន​បាត់​បង់​ជីវិត​ទាហាន​របស់​លោក​មួយ​រូប ទាំង​ដែល​លោក​ថា តំប​ន់​មុំបី​ត្រង់​​ចំ​នុ​ច​ដែ​ល​​លោក សួន រ៉ោន ត្រូវ​បាន​ទាហាន​ថៃ​ឈ្លប​បាញ់​សម្លាប់​លើ​ទឹក​ដី​របស់​ប្រទេស​កម្ពុជា។ លោក​ថែម​ទាំង​បញ្ចេញ​រូប​ដែល​លោក និង​ភរិយា​ ព្រម​​ទាំង​​ថា្នក់​​ដឹ​កនាំ​ជា​​ច្រើន​រូប បាន​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍ កាល​ពី​មុន​ឆ្នាំ​២០០៨ មុន​ការ​ប៉ះ​ទង្កិច​ទៅ​ទៀត។

លោ​ក ហ៊ុន សែន បាន​ដោយ​បាន​ថ្លែង​សារ​ធ្ងន់ៗ ចេញ​ពីស​មាជ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភាតែ​ម្ត​ង នៅ​ថ្ងៃទី​២​ ខែ​មិថុនា ឆ្នាំ​២០២៥ ដោ​យ​ព្រមាន​យោធា​ថៃ​ឲ្យ​បញ្ឈប់​ការ​ឈ្លាន​ពាន​ជា​បន្ទាន់។

រីឯនៅទីក្រុង​បាង​កក ខំ​ប្រឹង​បន្លឺ​សំឡេង​ទាំង​បំពាន ដោយ​ព្យាយាម​ឱ្យ​កម្ពុជា​ត្រូវ​តែ​ដក​ទ័ព​កុំ​ឱ្យក​ង​ទ័ព​កម្ពុជា​​បន្ត​​ដើ​រ​ល្បាត។ ទាំង​អស់​នេះ ជា​ចំណុច​នៃ​ការ​ចាប់​ផ្តើម​ប៉ះ​ទង្គិច​សង្រ្គាម​ពាក្យ​សម្តី តតាំង​យក​ឈ្នះ​រៀងៗ​ខ្លួន ហើយ​ចាប់​ផ្តើ​​មមា​​ន​​កា​រ​ច​ល័​ត​​ស​ព្វា​វុធ​តូច​ធំ ជីក​ត្រង់​សេ បន្ថែម​ពល​ទាហាន​តាម​តំបន់​គោល​ដៅ បង្អួត​គ្នា​ទៅ​វិញ​​​ទៅ​មក រវាង​ប្រទេស​ទាំង​២។

អស់​ពេ​​ល​ប្រ​មាណ​២ខែ ការ​ឌឺដង​នៅ​តែ​បន្ត​រហូត​ដល់​មេយោធា​ថៃ​មាន​ប្រជា​ប្រិយ​ភាព ប៊ូសីន ផាត​ឃ្លាង ប្រមាថ​វា​​យ​កម្ទេ​ច​ប្រ​​ទេស​​​​កម្ពុជា​ត្រឹម​រយៈ​ពេល​៣ថ្ងៃ​ដល់​ក្រុង​ភ្នំពេញ ដែល​យើង​មើល​ឃើញ​ថា នេះ​ជា​សំដី​នៃ​ការ​ចង់​បំផ្លាញ​គណបក្ស​ប្រជា​ជនកម្ពុជា ដែល​​ជា​​​កា​​រដឹ​ក​នាំរបស់ លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោក ហ៊ុន សែន។

ត្រឹម១​ឃ្លាពី​មាត់​របស់​យោធា​ភូមិ​ភាគ​ទី២ ដែល​ចង់​វ៉ៃយ​ក​ទីក្រុង​ភ្នំពេញ​ត្រឹម​៣ថ្ងៃ ធ្វើឲ្យ​ លោក ហ៊ុន សែន មា​​នកំហឹ​​ងកា​​​ន់​​តែ​ខ្លាំង ហើយ​លោក​បន្ត​ដំណើរ​សួរ​សុខ​ទុក្ខទា​ហាន​នៃ​ជួរ​ភ្នំ​ដង​រ៉ែក ​ជា​ភ្នំ​ប្រវ​ត្តិ​សាស្រ្ត​កម្ពុជា-ថៃ ដោយ​​មាន​ព្រំដែ​​ន​តា​​មជួ​​រ​​ភ្នំ​ដង​​រ៉ែ​ក​​ ជាមួយ​គ្នា៨​១៧​គីឡូ​ម៉ែត្រ។

នៅក្នុងវេទិការសួរសុខទុក្ខក​ងទ​ព័​ លោក​ប្រធាន​ព្រឹទ្ធ​សភា​ ក៏​ដូច​ជា​នាយ​ឧត្តម​សេនីយ៍ផុ​តលេ​ខ​ផ្កាយ​មាស៥ ហើយ​លោក​ក៏​​បាន​​​ប្រ​កា​សទ​ទួល​យក​តាម​ការ​សំណូម​ពរ​របស់​មេ​បញ្ជាការទំា​ង​ឡាយ​ ​ដើម្បី​ក្លាយ​ជា​​អគ្គ​ភ័ស្តុភារ​ជាន់​​ខ្ពស់ សម្រាប់​កង​កម្លាំ​ង​​ប្រ​ទេ​ស​កម្ពុជា ដើម្បី​អាច​ឲ្យលោក​មាន​សិទ្ធិ​ក្នុង​ការ​ប្រើ​ប្រាស់​ថវិការ​ជាតិ ក្នុង​ការ​ទំនុក​បំរុង​ដល់​ពល​ទាហាន និង​អាចទិ​​​ញស​ព្វា​វុធ​​ដ​ទៃផ្សេ​ង​ៗ​ទៀត ក្នុង​ការ​ការពា​រ​ដែន​អធិប​តេយ្យ​របស់​កម្ពុជា។

លោកបា​ន​រៀបរាប់ពីវីរភាព​របស់លោក​ ក្នុង​ការ​ឆ្លង​កាត់​ស​មរភូមិ​​ប្រមាណ​១០៥​ដង រួម​បញ្ចូល​សមរភូមិ​ឆ្នាំ​២០០៨ និង​ឆ្នាំ​​២០១១ ពេ​​ល​​ដែល​ប៉ះ​គ្នា​ជាមួយ​ប្រទេស​ថៃ នៃជួ​រ​ភ្នំដង​រ៉ែក ដោ​​យលោ​​ក​បាន​តឲ្យ​យោធា​ថៃ​១០០​ម៉ោង ដោយ​មិន​តបត និងវាយ​ត្រឹ​​ម​១៨​នាទី ខាង​ថៃ​សុំចរចា​។ មិនត្រឹម​តែ​ប៉ុណ្ណោះ លោក​បាន​សង្កត់​ធ្ងន់​ថា បើ​សិន​ជា​មាន​ការ​ប៉ះ​ទង្គិច​មែន លើក​នេះ​​មិន​មែន​​ត្រឹ​​មតែ​​​​​ជាកា​រ​ទប់​ទល់​នោះ​ទេ គឺ​ទប់​ទល់ និង​វាយ​បក។

អស់​មួយរយៈ​ពេល​នៃ​ការ​វាយ​ប្រហារ​តាម​បណ្តាញ​សារ​ព័ត៌​មាន​រៀងៗ​ខ្លួន​មក នៅ​ថ្ងៃទី​១​៨ ខែ​មិថុនា ឆ្នាំ​២០២៥ លោក ហ៊ុន​សែ​​​ន​ បា​​នទ​ម្លាយ​សំឡេង​នៃ​ការ​សុំ​ជួប​ពី​លោក​ស្រី​នាយក​រដ្ឋមន្រ្តី​ថៃ ផែថង​ថាន ស៊ីណា​វ៉ាត្រា ដែល​មាន​ចំនួន​១៧​នាទី និង​​៩​វិនាទី​។

ក្នុងនោះកូ​នស្រី​​បង​ធម៏​របស់ លោក ហ៊ុន សែន បាន​ប្រើ​ភាសា​ទន់​ភ្លន់ នឹង​សុំកា​រ​អភ័យ​ពី​លោក ហ៊ុន សែន ដើម្បី​​​ឲ្យ​ស្ថាន​​ការណ៏​​​ប្រែ​​ទៅ​​ជា​សភាព​ល្អ​ប្រសើរ។ ប៉ុន្តែ​លោក ហ៊ុន សែន ទម្លាយ​សារ​នេះ​មក ដែល​លោក​បាន​លើក​ឡើង​ថា សន្ទនា​​នេះ​តាំ​ង​ពី​​​ថ្ងៃ​​ទី១៥ ខែ​មិថុនា ដោយ​​មាន​កា​​របក​​ប្រែ​​​ភាសា​ពី​លោក ឃ្លាំង ហួត។

លោកសារ​ភាព​ថា លោក​មិន​បា​រម្ភពីទំនា​ក់ទំ​នងប​ងប្អូនធ​​​ម៏រ​បស់​លោក​នោះ​ទេ​ លោក​​ត្រូវ​បង្ហា​​ញ​​ដល់​ប្រជាជន​កម្ពុជា ពី​ភា​ព​ស្មោះ​​ត្រង់​មិន​ដោយ​សារ​តែ​​មិត្ត​ភាព​ប​​ងប្អូ​ន​ធ​​​ម៏នោះ​​ទេ ចំ​ពោះទឹក​ដីកំ​ណើត​របស់​លោក ហើ​​យជា​ង​នេះ​ទៅ​ទៀ​​ត​​នោះ ​​គឺ ​​លោក​ស្រី​នាយក​រដ្ឋ​មន្រ្តី បាន​និយាយ​បង្កាច់​បង្ខូច​ បន្លំ​ពាក្យ​របស់​លោក ហ៊ុន សែន ពី​ការ​សម្រួល​ទ័ព​ទៅ​​ជា​ខា​​​ង​ភាគី​​ប្រ​ទេ​ស​កម្ពុជា ព្រម​ដក​កង​ទ័ព​ពីតំ​បន់​មុំបី។

ស្ថានភាពកាន់តែឡើងកម្តៅ ការដែល​អា​ច​មាន​ស​ង្រ្គាម​​កាន់​តែខ្ព​ស់ នឹង​អាច​មាន​លទ្ធភា​ពកើ​ត​ឡើង​បាន​គ្រប់​ពេល។ ទឹក​ចិ​ត្ត​ប្រ​ជាជន​កម្ពុជា​ចាប់​ផ្តើម​រួប​រួម​សាមគ្គី​ភាព ការ​បរិច្ចាគ​ស្បៀងអាហារ​ដល់​កង​ទ័ព​ចល័ត​ចូល​តំបន់​សមរភូមិ​ច្រើន​ឥត​ឧបមា ជា​ច​លករ​លើក​ទឹក​ចិត្ត​ដល់​កង​ទ័ពជួ​រ​មុខ កាន់​តែ​មាន​ភាព​ក្លាហាន​ការ​ពារ​ព្រំដែន​កម្ពុជា​-ថៃ។

បន្ទាប់​មក​ការ​គំ​រា​ម​ពីភា​គី​​ថៃ​ ​បាន​កើត​ឡើង​ឥត​ល្ហែ គឺ​គំរាម​លើ​រឿង​អគ្គិសនី ប្រេង​ឥន្ទនៈ​ អ៉ីន​ធឺណេត ថា​កម្ពុ​​ជា​នឹ​​​ង​គ្មា​ន​​​ដ​ង្ហើម​សេ​ដ្ឋកិច្ច​​បើ​​សិន​ជា​ខ្ទប់​ផ្លូវ​ទំនិញ​អស់​នេះ​ពី​ប្រទេស​ថៃ។

លោក​ហ៊ុន ម៉ាណែត ក៏បានបញ្ជា​ដល់​ លោក កែវ រតនៈ​ រដ្ឋមន្រ្តី​ក្រ​សួង​រ៉ែនិ​​​ងថា​ម​ពល ឲ្យ​បញ្ឈប់​ទិ​ញ​និង​​កាត់​ផ្តាច់​​ភ្លាមៗ​ពី​​ប្រ​ទេ​​​ស​ថៃ ជា​ការ​វាយ​បក​ពី​ការ​គំរាម​កំហែង និង​ពេល​ខ្លះ​លោក ហ៊ុន ម៉ាណែ​ត​ បន្ថែម​ច្រក​ពា​ណិជ្ជ​កម្មតា​​​មព្រំ​ដែ​​នថែ​មទៀ​​​ត​ផង គ្រា​ន់​តែ​ខាងយោ​ធាប្រ​កាស​ឲ្យ​បិទ​ទីតាំង១ ឬ​២ រហូត​ដល់​មា​​​ន​ការ​ឈា​​នទៅ​​​កា​​ន់ការបិទ​គ្រប់​ច្រក​ទាំង​អស់ ទាំង​ច្រ​ក​អន្តរ​ជាតិ និង​ច្រក​របៀង​តូច​ធំ​ទាំ​ង​អស់ និង​មក​ទល់​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២៥។

កម្តៅនេះ រដ្ឋា​ភិបាលស្តី​ទីថៃទម្លាក់កម្រិតការទូត​ជាមួយ​កម្ពុជា ដោយ​កោះ​ហៅ​ឯកអគ្គរាជ​ទូត​ថៃ​ឲ្យ​ចេញ​ពី​កម្ពុជា និង​​បា​ន​​បណ្តេ​​ញ​ឯកអគ្គរាជ​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ​ចេញ​ពី​ទីក្រុង​បាង​កកទាំ​ង​យប់។ មិន​យូរ​ប៉ុន្មាន ការ​ផ្ទុះ​អាវុ​​ធ​ធន់​​តូ​​ចពិ​​​ត​ជា​​កើត​មាន​​​ឡើ​ង​មែន បន្ទាប់​ពី​ភាគីទាំ​ង​២​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ​ថា​ជា​អ្នកធ្វើ​កា​រ​​បាញ់​​មុន​ ជា​ថ្មីម្តង​​ទៀ​ត ដូច​កាល​ពី​ថ្ងៃ២​៨ ខែ​ឧសភា ឆ្នាំ​២០២៥ ដែល​ខាង​កម្ពុជា​បាត់​បង់​ទាហាន​មួយ​រូប ប៉ុន្តែ​លើក​នេះ ទាហា​​ន​​ជួ​​រ​មុខ​​នៅខា​ងប្រា​សាទ​តាមាន់ធំ ហាក់​​មាន​​ស្មា​រតី​ប្រុ​ង​ប្រយត្ន័​ខ្ពស់​ជាង​មុន។

ចូលទៅកាន់សមរភូមិ៤យប់៥ថ្ងៃ​ ដោយ​ចាប់​ផ្តើម​ពី​ព្រលឹម​ម៉ោង ៦​កន្លះ ដោយ​ភាគី​ថៃ ចូល​មក​រាយ​បន្លា​​លួ​ស​លើ​​ទឹក​​​​ដី​ក​ម្ពុជា​​ជុំ​វិញ​​​តំបន់​ប្រាសាទ​តាមាន់​ធំ។ លុះដ​ល់​ម៉ោង​៧និង​៤វិនាទី ទាហាន​ថៃ​បាញ់​ឡើង​លើពេ​ល​ដែល​​ទាហាន​ខ្មែរ​ប​ម្រុង​​ចូល​​ដ​​ក​​បន្លា​លួស តែទា​ហាន​ខ្មែរ មិន​តបត​នោះទេ​ ដោយ​ស្តាប់​បទ​បញ្ជា​ពី​ថ្នា​ក់​លើ ស្ថានភា​ព​កាន់តែ​តា​ន​តឹង រហូត​​ដល់​ម៉ោង​៨កន្លះ ទា​ហាន​ថៃ បាន​បង្ហោះ​ដ្រូនពី​លើមើ​ល​លេណ​​ដ្ឋាន​របស់​ទាហាន​ខ្មែរ ហើយ​មួយ​ស​ន្ទុះ​ក្រោ​យ​​​ម​​កនៅ​​​វេលា​​ម៉ោ​​ង​៨ និង៤៦នាទី ទា​ហា​​​ន​​​ថៃចាប់ផ្តើមបាញ់សំដៅមកទឹកដីខ្មែរតែម្តង ហើយនៅម៉ោង៨ និង៤៧នាទី ការវាយបកការពារបានកើតឡើង។

ស្ថានកា​រណ៏មិន​ស្រួល ​អ្នកកា​​​សែតក្នុងស្រុកនិងបរទេស​ដែលមាននៅសល់នៅស្រុ​កខ្មែរខ្លះ បានសម្រុកទៅក្បែរតំបន់​នៃការប៉ះ​ទង្កិចទាំងអស់ដែល​មានដូចជា៖​ ប្រាសា​ទតាមាន់ធំ ប្រាសាទតាក្របី តំបន់អូស្មាច់ ភ្នំទ្រព្យ ៥មករា វាលឥន្រ្ទី ប្រាសាទ​ព្រះ​វិហារ ជាំ​តែ តាថាវ ភ្នំខ្មោច និងតំបន់មុំបី​ ថ្មដូន ល។ល។

យប់ថ្ងៃទី១ ក្រុមអ្នកកាសែតមិនអាចនៅក្បែរតំបន់ប៉ះទង្គិច​បាន​នោះ​ទេ ដោយ​ពេល​នោះ​តាម​តំបន់​នីមួយៗ មាន​ការ​រឹត​​ត្បិ​ត​ក្នុ​ង​កា​រ​ធ្វើ​ដំណើរ និងមានរហូត​ដល់​ការ​ឆែក​ឆេរ​ជន​ស៊ីវិល​មួយចំ​នួន បន្ទាប់​ពី​លេច​ធ្លាយ​មាន​ជន​បង្កប់​​ខ្មែរ ដែល​ជួល​ដោ​​យ​យោ​ធា​ថៃ​​មក ស៊ើប​ការណ៏​ពី​បន្ទាយ​បញ្ជាកា​រ​ដ្ឋាន​របស់​កម្ពុជា ដោយ​ចាប់​ខ្លួន​ចំនួន​៤នាក់។

មិនត្រឹមតែរឹតប​ណ្តឹងដល់​ជន​គួរឲ្យ​សង្ស័យ អ្នកកាសែតខ្មែរចំនួន៩រូប និងបរទេស១រូបផងដែរ ត្រូវ​បាន​ហៅ​មក​សួរ​នាំ លុះ​​បន្ទា​ប់​​មក​ក៏អ​នុញ្ញាត​ឲ្យ​ចេញ​មក​វិញ បន្ទាប់​ពី​មានកា​រឆែ​ក​មើល​រូបតា​ម​ទូរស័ព្ទ​ដៃ និង​កាមេរ៉ា ថា​មិន​បាន​​ថត​​អាវុធ ឬ​ការ​ច​ល័​ត​ទ័​ព​របស់​កម្ពុជា។

ប៉ុន្មា​​ន​ថ្ងៃនៃការផ្ទុះអាវុធ ចំនួនទាហានថៃ ស្លាប់នឹងរបួសមានតួរលេខច្រើន តែខាងកម្ពុជា បានបញ្ចេញរឿងនេះតិចតួច តែភាគច្រើនយើងដឹងពីរដ្ឋបាលខេត្តនានា ចាប់ផ្តើមបញ្ចេញបញ្ជី​យោធិន​ពលី​តាម​ខេត្ត​នីមួយៗ ដើម្បី​ជា​​កា​​ររៀ​​បចំ​​​ដល់​ក្រុ​ម​ដឹក​​ជញ្ចូន​នៃ​​កង​ទ័ពបានដឹកសពយោធិន ដល់គ្រួសារដើម្បីធ្វើពិធីបុណ្យតាមសាសនា។ ការទៅ​យ​ក​​ព័ត៌​មាន​ ឬថតរូបហាក់មាន​ស​ម្រួ​ល​បា​ន​ល្អពី​កងកម្លាំងមូលដ្ឋានស្ទើរគ្រប់តំបន់ ដោយហាក់មិ​នតឹងតែងខ្លាំង​​ពេក​នោះ​ទេ ។

នៅឯខេត្តសៀមរាប មានយោធិនពលីចំនួន១៣នាក់​ គិត​ត្រឹម​ថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ​២០២៥ ហើយ​ពួក​​គា​ត់​ភា​គ​ច្រើន​​នៅ​​​​តំ​បន់ភ្នំ​ទ្រព្យ ជាទី​មន្ទិល​នៃ​ប្រទេស​ទាំង២ ដែលប្រកាសស្ទើររាល់ថ្ងៃថា ខ្លួនគ្រប់គ្រងបាន១០០%។

ភ្នំទ្រ​ព្យ ជាទីតាំង​នៃកា​រប៉ះទង្គិច​ខ្លាំង​នៃតំ​បន់​ផ្សេងៗ​ទៀត ហើយ​កន្លង​មក​នៃ​ការ​ផ្ទុះអា​វុធ​រវាង​កង​កម្លាំង​កម្ពុជា​និង​ថៃ​ យើ​ងស​​ង្កេត​ឃើញថា​ ភាគី​ថៃ​​តែង​តែ​ចិ​ញ្ចឹម​ចិត្ត​ក្នុង​ការ​ចង់​បាន​ទីតាំង​ឈរជើ​ង​កាន់​កាប់​ភ្នំ​ទ្រព្យ ព្រោះបើ​មើល​តា​​មភូមិសាស្រ្តជា​​ក់​ស្តែង តំប់ភ្នំទ្រព្យមួយកម្ពស់ខ្ពស់ជាងប្រាសាទព្រះវិហារ៦០០ម៉ែត្រ ដែលជាទីតាំងភូមិសាស្រ្ត យុទ្ធសាស្រ្ត​អំណោ​យ​ផលល្អ​បំ​ផុតក្នុ​ង​ការ​​ឈរជើង ដាក់កាំភ្លើងធំ ឬប្រើអ្នកជំនាញស្នេបភឺ មកទីតាំងខាងក្រោមដូចជា វាលឥន្រ្តី ប្រាសាទព្រះវិហារ ប្រាសា​ទតា​មា​ន់​ធំ ឬប្រាសាទតាក្របី។

មានឃើញរូបភាពក៏ដូចជា វីដេអូនៃការដាក់ទង់ជាតិរបស់កងទ័ពថៃ ប៉ុន្តែអ្ន​កនាំពា​ក្យក្រ​សួងការពារជាតិ​កម្ពុជា​ បាន​បដិសេធ ហើយ​លើក​ឡើង​ថា​ យើងកាន់​កាប់​តំបន់​ភ្នំទ្រព្យ​បាន​ទាំង​ស្រុង។

យើង​បា​​នធ្វើ​ដំ​ណើរ​ទៅ​ខេត្ត​សៀម​រាប ក្រោយ​ទទួល​បាន​ដំណឹង​ថា សព​យោធិនព​លី​ភាគ​ច្រើ​​នជា​អ្នក​​ដើម​​កំណើ​​ត​នៅ​​សៀ​មរា​ប​។ យើង​ក៏​បានចុះជួ​បជា​មួយ​គ្រួសារ​សព ដែល​ភាគ​ច្រើន​សុទ្ធ​សឹង​តែម​ក​ពី​ភ្នំ​ទ្រព្យ បាន​អះ​អាង​ថា យើង​​ហាក់​មា​​នកា​រ​​ចា​ញ់​ប្រៀប​​បន្តិច ជាមួយ​ការ​ប្រើ​ប្រាស់​អាវុធ​បែប​យន្ត​ហោះគ្មា​ន​មនុស្ស​បើក​ ដើម្បី​ស៊ើប​ការណ៏ ដ្រូន​ទម្លាក់​គ្រាប់ និង​កាំ​ភ្លើង​ស្នេបភឺ ហើយ​យើង​គួរ​សិក្សាចំ​នុច​ទាំង​អស់​នេះ និង​កែស​ម្រួល​នៃ​សព្វាវុធ​របស់​យើង ហើយ​​ក្នុង​ការ​ទប់​ទល់​ជា​មួយ​ការ​ឈ្លានពាន​​ណា​មួយ​នៅ​​ពេល​​ក្រោយ។

ភរិយា និងកូនៗ​របស់​យោធិ​ពលី បានប្រាប់​ថា បាន​ទៅ​យក​សព​ស្វាមី ឬ​ឪពុក​របស់​ខ្លួន ដែ​លភា​គ​ច្រើ​​នត្រូវ​របួ​​ស​ផ្នែ​​ក​ក្បាល ហើយ​សុទ្ធតែ​ប្រភេទ​គ្រាប់​វែង (គ្រាប់​កាំភ្លើង​ស្នេបភឺ) នេះ​តាម​ការ​រៀប​រាប់​ប្រាប់​ពី​មិត្ត​យោធារួម​ត្រង់​សេ គ្រាដែ​ល​បា​ន​ដឹក​យក​សព​ជូន​គ្រួសារ ហើយ​សព​របស់​ពួក​គាត់​ភាគ​ច្រើន យ៉ាង​ហោច​ណាស់​២ថ្ងៃ​ទើប​អាច​យក​​ម​កឲ្យ​គ្រួ​សារ​ធ្វើ​​ពិធី​​បុ​ណ្យ​​បាន ដោយ​សារ​ទាហាន​ថៃ វាយ​សម្រុក​ជះ​ជាមួយ​ប្រភេទ​អាវុធ​ធ្ងន់ៗ ទៅ​កាន់​តំបន់​ភ្នំ​ទ្រព្យ ដែល​​ធ្វើ​ឲ្យទា​ហាន​របស់​យើង ពិ​​បាក​ក្នុង​ការ​ចូល​ទៅ​​យ​ក​សព​នៅ​ខាង​ខ្សែ​ត្រៀម​ជួរ​មុខ។

ជាក់ស្តែងលោកអនុ​សេនីយ៏ឯក អ៊ុន ឡាវហុង បាន​បាត់​បង់​ជីវិត​នៅម៉ោ​ង​៩ព្រឹក ពី​ថ្ងៃ​ដំបូង​នៃ​ការ​ផ្ទុះអា​វុធ ពោល​​​គឺ​នៅ​​ព្រឹ​ក​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៥ ដោយ​មុន​បាត់​បង់​ជីវិត លោក ឡាវ ហុង នៅម៉ោង៧ព្រឹក បានទូរស័ព្ទប្រាប់​ប្រពន្ធ ដោយមិ​ន​​បា​ន​និ​​​យាយអ្វីច្រើននោះទេ គ្រាន់តែផ្តាំឲ្យមើលកូនប្រុសទាំង២ ដោយកូនច្បងអាយុ១០ឆ្នាំ និងកូនពៅអា​យុត្រឹម៣​ខែប៉ុ​ណ្ណោះ។ ២​ម៉ោងបន្ទាប់ពីទូរស័ព្ទ លោក អ៊ុន ឡាវហុង បានបាត់បង់ជិវិត ក្នុងចំណោម​៧នាក់​​​ទៀត​​នៃ​ខ្សែ​ត្រៀម​ជួរ​មុខ។ នេះ​​​បើ​តា​ម​ការ​លើក​ឡើង​របស់​ភរិយា​លោក ឡា​វ​ហុង ។

ការទៅចូលរួមរំលែកទុក្ខសពយោធិពលីនៅខេត្តសៀមរាប​ផ្សេងៗ​ទៀត សុទ្ធ​សឹង​តែជា​មិ​ត្តភ័​ក្ត្ររ​បស់​ទាហាន​ពលី ឡា​វ​ហុង ដែលនៅកងពលជាមួយគ្នា ក៏បានបាត់បង់ជីវិតផងដែរ ហើយភាគច្រើនស្ថាន​ភាពនៃមុខ​របួស​បណ្តា​លឲ្យ​ស្លាប់​​គឺ​​​ហា​​ក់​ស្រ​ដៀងៗ​គ្នា គឺត្រូវផ្នែកក្បាលដោយគ្រាប់ប្រវែងវែង និងពីការទម្លាក់គ្រាប់បែកពីដ្រូន។

លោក​ ថន ញ៉ាញ់ អាយុ៣៩ឆ្នាំ ជា​ទា​ហានតាំងពីអាយុ១៧ឆ្នាំ ដោយសារពូរបស់គាត់ជាទាហាននាំចូលធ្វើ។ គាត់មា​ន​ទី​ក​ន្លែ​ង​កំ​​ណើតនៅក្បែ​រប្រាសា​ទអង្គរ​វត្ត តែក្រោ​​យមកគេឲ្យគ្រួសារគាត់មករស់នៅឯតំបន់រុនតាឯកវិញ។

លោក​ក៏បានបា​ត់បង់​ជីវិត​នៅ​ឯភ្នំទ្រព្យផងដែរ ពូរប​ស់គាត់​ដែលជាអ្នកនាំចូលទាហានតាំងពីអាយុ១៧ឆ្នាំនោះ គាត់ក៏នៅ​ស​មរភូ​មិផងដែរ តែ​គា​​ត់​នៅខាងទីបញ្ជាការខាងកងថ្មើរជើងលេខ៤២ ដែលនៅក្បែរប្រាសាទវិហារ បានរៀបរាប់ថា ចាប់តាំ​ងពីថ្ងៃ​២៤​ចាប់ផ្ទុះចេ​ញ​ពីតំបន់ប្រាសាទតាមាន់ធំមកភ្លាម នៅខាងប្រាសាទតាក្របី តំបន់វាលឥន្រ្ទី តាថាវ ច្រកអានសេះ ភ្នំខ្មោច ភ្នំទ្រព្យ ៥មករា គឺមានការវាយសន្ធប់ជាខ្លាំងពីកងយោធាថៃ តែខាងកម្ពុជាធ្វើបានល្អ ដោយទប់ទល់វាយបក ហើយ​តែងតែ​​រងចាំ​បទបញ្ជាពីថា្នក់លើជានិច្ច។

អាយុ៥៦ឆ្នាំ ដែលធ្លាប់ឆ្លងកាត់សង្រ្គាមតាំងពីឆ្នាំ២០០៨ ដល់២០១១មក លោក ពូ រស្មី បាននិយាយថា លោក​ហាក់​ដឹង​​ចិត្ត​របស់​​មេដឹក​នាំក្នុ​ង​ការ​ប្រើ​យុទ្ធ​សាស្រ្ត លោក​តែង​តែ​បើក​ឲ្យស​ត្រូវ​វាយ​មក​ជាមុ​ន ទើប​លោក​សិក្សា​​ហើយ​ធ្វើ​កា​​​រ​​វា​យបក ហើ​យ​យុទ្ធ​សាស្រ្តនេះ​ នៅតែ​មា​ន​ប្រសិទ្ធភាព​នៅឆ្នាំ​២០២៥​នេះមែ​ន បើ​ទោះបី​ជា​នៅភ្នំ​ទ្រព្យ ខាង​យើង​ដូច​​​ជា​​​ពិបាក​ទប់​ទល់ ប៉ុន្តែ​ក្រោយ​មក​យើង​បាន​ចូលកាន់កាប់វាត្រលប់បានមកវិញ ហើយបានសម្លាប់កង​ទ័ព​​ជាច្រើននៅខាងលើនោះ តាមរយៈ​​អា​វុធ​គាំទ្រ​ពី​ក្រោយ​គឺ BM21។

គេ​សង្កេតឃើញ​ថា​ ការប៉ះប្រយុទ្ធគ្នានៅឆ្នាំ២០២៥នេះ មានការខុសគ្នាខ្លាំងណាស់រវាងភាគីកម្ពុជានិងថៃ ហើយភាគីកម្ពុជា​ហាក់ពិបាកទប់ទល់ជាងមុន ដោយមើ​ល​ឃើញ​ថា ថៃប្រើប្រាស់សព្វាវុធទំនើបជាច្រើនមានដូចជា​ យន្ត​ហោះ​ស៊ើ​ប​​​កា​​រណ៏​​គ្មាន​ម​​នុស្ស​បើក(ដ្រូន) ដែល​ជា​ប្រភេទ​ឈ្ល​​បមើ​ល​​ទីតាំ​ង​​ទីបញ្ជា​ការ និង​ឃ្លាំង​គ្រាប់​រំសេវ​អាវុធ​របស់​កម្ពុជា ហើយ​ឃ្លាំ​​​ងគ្រា​​ប់​ប្រៀ​ប​បាន​​​ជា​ស្បៀង គឺ​សំខាន់​ណាស់ស​ម្រាប់​កង​ទ័ព។

ជាក់ស្តែង ឧត្តមសេនីយ៏ឯក ដួង​ សំនៀង មេ​បញ្ជា​ការក​​ងព​លតូ​​ច​អ​ន្ត​រា​គម​ន៏​លេខ៧ នៅខេត្តព្រះវិហារ បានពលីជីវិត​នៅ​ស​មរភូមិនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥កន្លងមកនេះ ក៏គេជឿថា ទទួល​បានស​​​ញ្ញាឲ្យផ្លូវពីយន្តហោះស៊ើប​ការណ៏ ទើបបា​នដ្រូ​ន​ទម្លាក់គ្រាប់មកកាន់គោលដៅឈរជើងរបស់គាត់។

មិនត្រឹមប៉ុណ្ណោះខាងថៃ ក៏បានប្រើគ្រាប់បែកចង្កោម ដូចកាលប្រើនៅឆ្នាំ២០០៨ និង២០១១ផងដែរ មានការប​ញ្ជាឲ្យប្រើ​ប្រា​ស់​រហូតដល់យន្តហោះចម្បាំង​ F16 ប្រមាណ​៦គ្រឿ​ង ចំនួន​៤លើ​កម​ក​កាន់​កម្ពុជា ដោយ​បាន​វាយ​លុក​៧ទីតាំង មាន​ដូច​ជា​ ភ្នំទ្រព្យ តាថាវ ភ្នំខ្មោច អូរផ្កាស្នេហ៏ មុំ៣ តាមាន់ធំ និងតំបន់តាក្របី។ F16 ដែល​ជា​ឧ​បករណ៏​ប្រ​យុទ្ធដ៏​​​មាន​ប្រ​សិទ្ធភា​ពរ​​បស់​​ស​ហ​រដ្ឋ​អាមេរិក ដោយបំពាក់ជាមួយគ្រាប់ MK-84 ជាប្រភេទគ្រាប់គ្រោះថ្នាក់បំផុត។

មានត្រឹមពាក្យចចាមអារាម​តែប៉ុណ្ណោះ​ថាក​ម្ពុជាបាញ់​ធ្លាក់យន្តហោះចម្បាំង​ F16 ជាច្រើន​គ្រឿង​របស់​ថៃ ក្នុង​នោះ​ផ​ង​​​ដែរ ខាង​ក្រ​សួង​​​ការពារជាតិកម្ពុ​ជា ក៏​មិនបា​នអះ​អាងត្រង់ចំនុចនេះទេ។

ក្រៅពីឧបករណ៏ថ្មីៗចម្លែកៗ និង​គ្រោះថ្នា​ក់ទាំ​ង​អស់​នេះ ទ័ព​អាកាស​ថៃ​ក៏​បាន​​ប្រើ​ប្រា​ស់​ប្រភេទយ​ន្ត​ហោះ​​ចម្បាំង​មក​ពី​ប្រទេ​ស​ស៊ុយ​​អែត មក​ទម្លាក់​គ្រាប់​មក​លើ​កម្ពុជា​ផង​ដែរ គឺ​ប្រភេទ JAS-39 Gripen ប៉ុន្តែ​ការ​ប្រើប្រា​ស់​យន្ត​ហោះច​ម្បាំង​ប្រភេទ​នេះ ជា​បន្ទុក​របស់​រដ្ឋាភិបាល​ថៃ​ទៅ​វិញ​ទេ ដោយ​អាច​នឹង​ប្រឈម​ជាមួយ​បទ​ល្មើស ឧក្រិដ្ឋកម្ម​សង្រ្គាម ហើយ​ភ្លាមៗ​​យោ​​ធា​ស៊ុ​យ​អ៊ែត​​ក៏​បាន​ផ្អាក​នៅ​ការ​កម្មង់​ទិញ​បន្ថែម​នា​ពេល​​អនាគត​ចំនួន​៤គ្រឿ​ង​បន្ថែម ក្នុង​ត​ម្លៃ៥​៩៦លា​ន​ដុល្លាររ​បស់​ថៃ។ យើង​​សង្កេ​ត​មើល​ឃើញ​ថា មាន​កិច្ច​អន្តរាគមន៏​ដោយ​បទ​ឈប់​បាញ់​គ្នាយ៉ា​ង​ណា​ក្តី ហើយ​ខាង​ប្រទេស​ថៃ​បាន​​​ប្រើ​​ប្រាស់​​អាវុធ​​ធ​ន់​ធ្ងន់​ហួស​ប្រមាណ​ច្រើន​យ៉ាង​ណាក្តី​ ប៉ុន្តែ​មិន​ទាន់​មាន​សេចក្តី​ថ្លែង​ការណ៏​ណាមួ​យ​ពី​ប្រទេស​អាមេរិក​ថា​នឹ​​ងឈប់​លក់​​យន្ត​​ហោះ​​ចម្បាំង​F16 ទៅ​ឲ្យ​ប្រទេស​ថៃ​នៅឡើ​យ​នោះ​ទេ។

តើអាមេរិកអាចនឹងបន្តលក់ដូរយន្តហោះចម្បាំងដល់ថៃបន្តទៀតទេ បើទោះបីខ្លួនឈ​រខ្លួនជាអ្នកសម្របសម្រួល​ឲ្យមាន​បទ​ឈ​ប់​​​​បា​ញ់រវាង​កងទ័ពកម្ពុជា និងថៃ ហើយកម្ពុជាអាចនឹងសួរដេញដោល​ដល់​​សហ​រដ្ឋអាមេរិក ពី​កិច្ច​សន្យា​​ក្នុង​ការល​ក់​​​ដូរ​យ​ន្ត​ហោះ​​ចម្បាំង​F16​នេះ​ដែរ​ឬ​ទេ? បើ​ទោះ​បី​ជាយើ​ងអា​ច​ដឹង​ថា រាល់​ការ​ល​​ក់​ប្រ​ភេ​​​​ទ​យន្តហោះចម្បាំង​F16 ពីសំណាក់​សហរដ្ឋ​អាមេរិ​ក​ ទៅ​កាន់​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន គឺ​បាន​ត្រឹ​ម​ប្រើ​​ប្រាស់​​ស​ម្រាប់​​​ប្រឆាំង​នឹង​បទ​ល្មើស​ភេរវកម្ម​តែ​ប៉ុណ្ណោះ។

ស្របពេលដែល លោកនាយករដ្ឋមន្រ្តី​កម្ពុជា​ ត្រៀមខ្លួនជាស្រេចក្នុងការបោះឆ្នោតជូនលោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donal Trump) ជា​បេ​ក្ខភាពស​ម​នឹង​ទទួលបា​នពា​ន​រង្វាន់​ណូបែលស​ន្តិភា​ព​ពិភព​លោក។

ត្រឡប់​ទៅថ្ងៃទី​២៩ ខែ​ឧសភា​ ​ឆ្នាំ​២០២៥​ឯណោះវិញ នាយឧត្តមសេនីយ៏​ផ្កាយមាស​៥ លោក​ ហ៊ុន សែន បាន​ព្រមាន​ថា កម្ពុជា​បាន​រៀប​ចំ​សំណាញ់​មេឃ ដែល​ជា​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ដ៏មា​ន​ប្រសិទ្ធ​ភាព ដើម្បីបាញ់យន្ត​ហោះដែល​ឈ្លា​ន​​ពាន​​កម្ពុជា ក្រោយមានពលរដ្ឋមួយចំនួនចូលទៅសួរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់​លោក​ផ្ទាល់ ដោយ​ចោទ​សួរ​ថា ថៃ​ត្រៀ​ម​យន្ត​​ហោះ​​ចម្បាំង​ទំនើបៗ​ជាច្រើ​ន​គ្រឿង ដើម្បី​វាយ​ប្រហារ​កម្ពុជា។

ត្រង់ចំនុចនេះ យើងបានធ្វើការ​ស្រាវជ្រាវជាមួយ​​ប្រភព​គួរ​ទុ​​កចិត្ត​ជាច្រើន អំពីការ​ប្រើ​ប្រា​ស់​សំណាញ់​មេឃ (KS-1C Air Defense Missile System) ដែលយើងដឹងថាជាប្រភេទអាវុធ​ប្រឆាំង​នឹង​យ​​ន្ត​ហោះ​ចម្បាំង ដែល​ទទួល​បាន​ការឧ​បត្ថម្ភ​ និង​ការ​បញ្ជាទិ​ញ ពី​ប្រទេស​ចិន​ជា​មិត្ត ចាក់​ទឹក​មិន​លេច​ជាមួ​​យក​ម្ពុជា ​ប៉ុន្តែ​យើ​ងពុំបានដឹងថា តើកងទ័ពកម្ពុជាបា​ន​ប្រើប្រា​ស់​ក្នុង​សង្រ្គាម៥ថ្ងៃនេះដែរឬទេ? សំនួរហាក់ខ្វះចម្លើយ គ្រាន់ត្រឹមដឹងថា លោ​កនា​យ​​ឧត្តមសេនីយ៏ ហ៊ីង​ ប៊ុន​ហៀង អគ្គ​មេ​បញ្ជា​​ការ​រ​ង​កងយោធពល​ខេម​រភូមិន្ត និងជាមេបញ្ជាការកងអង្គរក្ស ជាអ្នកគ្រប់​គ្រ​ង​​សំណាញ់មេឃនេះ។

តាម​ការផ្តល់បទសម្ភាសន៏ដល់កាសែតប្រទេសថៃ មេភូមិភាគទី២របស់ថៃ បូសិន ផាត់ឃ្លាង និយាយមុន​ពេលគ្នា​ជាមួ​យ​​កង​ទ័ព​​កម្ពុជា​ថា “ចំណាយត្រឹម៣ថ្ងៃ វ៉ៃដល់ក្រុងភ្នំពេញ” ហើយបើពិតជាវ៉ៃដល់ក្រុងភ្នំពេញមែន វាដូចជាកា​រវាយឈ្លា​ន​ពានកា​ន់​កាប់​បានកម្ពុជាទាំងមូល ដែលដឹកនាំដោយលោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកហ៊ុន សែន។

ដូច្នេះតើសំ​ណា​​​ញ់​មេឃដែលជាឧបករណ៏វាយប្រឆាំងជាមួយយន្តហោះចម្បាំង អាចនឹងមានការដា​ក់ពង្រាយដើម្បីសុ​វត្ថិភា​ព​ថា្នក់​ដឹកនាំ​កម្ពុជាដែរឬទេ? នៅខាងតំបន់ក្តៅជួរមុខរបស់កម្ពុជា ទាហានជួរមុខច្រើនរូបណាស់ បានត្អូញ​ត្អែ​រ​​ពី​ការទម្លា​ក់គ្រា​ប់​បែ​កធំៗ ដ្រូ​ន​ទម្លាក់គ្រាប់បែក ដែលនេះជាការវា​យបែបអំណោ​យ​ផល​ដល់ទ័ពថ្មើរជើង ចូលទៅកា​​ន់កាប់​លេណ​​ដ្ឋានរប​ស់កម្ពុ​ជា ដោ​យសា​រអា​វុ​ធគាំ​ទ្ររបស់គេ ហាក់​មានប្រសិទ្ធ​ភាព តាម​រយៈ​ការ​ឈ្លប​យ​​កកា​រណ៏​ចេ​ញ​ពីយ​ន្ត​​ហោះគ្មា​ន​​មនុស្ស​​បើក ដែល​បណ្តា​ល​ឲ្យ​​មាន​​ការ​ខូច​ខាត​នៅតំបន់​ប្រាសាទ​ព្រះវិ​ហារ​មួយ​ផ្នែក ទីតាំង​បញ្ជាកា​រ​ជួរ​មុខ ផ្ទះ​ប្រជា​ពលរដ្ឋ ហា្ករ៉ាស់​សាំង តូប​លក់​ដូរ វត្ត​អារាម សាលា​រៀន មន្ទីរ​ពេទ្យ ត្រូវ​រង​ការ​បំផ្លាញ​យ៉ាង​ធ្ងន់​​ធ្ងរ ហើយ​ធ្វើ​​ឲ្យ​តំបន់​ជួរ​​មុ​ខខ្លះ​​​ពិបាក​ទប់​​ទល់​​នឹ​ង​កា​​រវា​​​យ​​ប្រ​ហារ​ប្រភេទ​គ្រាប់​ទំលាក់​ទំនើបៗ ហួសពី​កា​រ​ស្មាន​កាល​ពី​ជាង​១០​ឆ្នាំ​មុន។

យើ​ង​​​សុទ្ធតែដឹងថា កងទា​ហាន​ខ្មែរដែ​លជា​អតី​​ត​ទាហានខ្មែរក្រហមពូកែនឹងជាមួយ ការវាយប្រហារទល់មុខគ្នា និង​ការ​ឆ្ម​ក់ចូ​ល​​វា​យ​កាន់​កាប់ ក៏​ប៉ុ​ន្តែក​ម្ពុជា ​តែ​ង​តែ​​ប្រកា​​ន់ជំ​ហរ​វាយ​ទប់​ទល់ មិន​វាយ​ឈ្លាន​ពាន​នោះទេ​ ផ្ទុយ​នឹង​សំដី លោក ហ៊ុន សែន កា​ល​ពី​​ចាប់​​សង្រ្គា​​មបន្តិច លោកថា៖​ «លើកនេះទប់ទល់វាយបក»។

មាន​ការ​លើកឡើងជាច្រើនថា បើសិនជាកម្ពុជាបានប្រើប្រាស់សំណាញ់មេឃឲ្យបានច្រើននោះ កងទ័ពអាកាស​ថៃ​នឹង​ពិបាក​ចូល​ចុះ​វាយ​ប្រហារ​កម្ពុជា​ណាស់។ នៅឯ​តំ​បន់​ជួរ​មុខ​ នៅតំបន់​ភ្នំ​ទ្រព្យ​ឯណោះវិ​ញ បាន​ឲ្យ​ដឹងថា​ កង​យោធា​​​​កម្ពុជា​មិ​ន​​ព្យា​​​​យា​ម​​បន្ថែម​កម្លាំង​មក​ទប់​ទល់​នោះ​ទេ គឺ​កម្ពុជា​ព្យាយាម​ទាញ​ពីតំ​បន់​ការ​ពារ​រឹង​មាំម​ក​ជួយ រាល់​ពេល​ខ្សែ​ត្រៀ​​មជួរ​មុខ​ណា​​ចុះ​ខ្សោយ​។

ទៅក្រៅ​ពី​ជួរ​មុខ​បន្តិច បន្ទាប់ពីមានការទម្លាក់គ្រាប់ប្រភេទធំជាច្រើនស្រោច ទៅកាន់តំបន់នានាក្បែរសមរភូមិ​ជួរ​មុខ ជនភៀស​សឹកប្រ​មាណ១៦ម៉ឺននាក់ មកពីតំបន់ក្តៅនៃការផ្ទុះអាវុធ ត្រូវ​បាន​ជម្លៀស​ខ្លួន​ទៅ​កាន់​ទីសុវត្ថិ​ភាព។ វត្ត​ពោធិ៍​៥ពាន់​ដែ​ល​មា​​ន​ទី​តាំ​​ង​នៅ​ស្រុ​​កគូលេន ខេត្តព្រះវិហារឯណោះវិញ មនុស្សរាប់ម៉ឺនអ្នកបន្តកន្ទុយគ្នា ចូល​មកស្នាក់នៅ ច្រើនជាងជម្រ​កជនភៀស​សឹ​ក​ផ្សេ​ងដ៏ទៃទៀត ដោយនៅជម្រកនេះនៅក្បែរតំបន់សមរភូមិដែលជាផ្ទះរបស់ប្រជាពលរដ្ឋ ពួកគាត់ពុំមានស្បៀងអាហារ ថវិកា​​​ច្រើនក្នុងការជិះទៅកាន់ទីជម្រកសុវត្ថិភាពឆ្ងាយៗ។

នៅយប់ថ្ងៃទី២៥ ដែលជាយប់ទី២ នៃការមកដល់​ភ្លាមនៃគ្រួ​សា​ររាប់ពាន់ យើងលឺសូរសំឡេង និងគ្រាប់បាញ់​ឆ្លងឆ្លើយ​​គ្នា​បា​ន​យ៉ាង​ច្បាស់ មនុស្ស​ហាក់​សាំជា​មួយ​​សំឡេង​គ្រាប់​ផ្ទុះ​​ខ្លាំង​ៗ​បាត់​ទៅ​ហើយ ប៉ុន្តែ​ក្មេងៗ​តូច ពួក​គាត់​បះ​ដៃ​​​បះ​ជើ​​ង​ពេល​គ្រាប់​ធ្លា​ក់​មក​ម្តងៗ​​​នៅពេ​ល​កណ្តាល​យប់។

ភ្លាមៗស្មារតីនៃខ្មែរ ជួយខ្មែរ ចាប់ផ្តើម​ផ្ទុះ​នៅកណ្តាលក្រុងភ្នំពេញ មនុស្សម្នានាំគ្នាទិញចំនីអាហារ ថ្នាំសង្កូវ នឹងរបស់ប្រើ​ប្រាស់​ជាច្រើន ផ្ញើរតាមញាតិមិត្តបងប្អូនដែលបានទៅជួយតាមទីជម្រកជនភៀសខ្លួននានា។ អីវ៉ាន់តាមផ្សារស្ទើរលក់មិនទាន់ ដោ​យ​សារ​មា​​នការ​កម្មង់​ទិញត្រី​​ងៀត​ត្រី​ឆ្អើរ ប្រហុក​ផ្អក ខោអាវ ថ្នាំដុ​ស​ធ្មេញ វេច​ខ្ចប់​ជូន​ដល់​បង​​​ប្អូ​ន​យើ​ង​ទាំង​ឡាយ​​កំពុ​​ង​រត់​ចោ​ល​ផ្ទះ ដើម្បី​ជីវិត​រស់​រាន។

ទន្ទឹមនឹងការជួយចែក​រំលែក​ដល់​ជន​ភៀស​សឹក នៅ​តាម​បណ្តាញ​សង្គម​ក៏​បាន​​ផ្ទុះ​នាំ​គ្នា​​​ធ្វើ​​ពហិ​ការ ឈប់​ប្រើ​ប្រាស់ ឈប់​ទិ​ញ​រ​ប​ស់​របរដែ​លផ​លិត​ពីប្រ​ទេស​ថៃ រហូត​ដល់​មាន​ការឌឺ​ឌ​​ងទៅ​កា​ន់​អ្នក​ដែល​ជា​​ម្ចាស់​ហាងដែ​​​លមា​ន​យីហោ​ពី​​​ប្រទេស​​​ថៃ ម្ចាស់​ផ​លិត​ផ​ល​ទាំ​ង​នោះ​ខំ​ប្រឹង​ផ្លាស់​ប្តូរ​ម៉ាក​យី​ហោរ​របស់​ខ្លួន​ឲ្យបា​ន​ឆាប់​រហ័ស ព្រោះបា​រម្ភ​ពី​ព្រឹត្តិ​​ការណ៏​​កាល​ពី​ឆ្នាំ២​០០៣ ម្តង​​កា​ល​ពី​​​​មា​​​ន​ការឆេះកំហឹងពីតារាស្រីជនជាតិថៃមួយរូប និយាយប៉ះពាល់ដល់ប្រាសាទអង្គរវត្ត កំហឹងដូចភ្លើងសាំង​បាន​ជះមនុ​ស្ស​ជា​​ច្រើននៅកណ្តាលក្រុងភ្នំពេញ ដើរបំផ្លាញហាងទំនិញ សណ្ឋាគារ និងស្ថានទូតប្រទេសថៃផងដែរ ដោ​យពេលនោះ​ភាគីរដ្ឋា​ភិបាលកម្ពុជាត្រូវសងការខូចខាតទៅខាងថៃ ប្រមាណ​១០​លាន​​ដុល្លារ។

យ៉ាងជុំវិញបញ្ហានេះ បើទោះបីជាភាគីថៃ បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកម្ពុជា នៅថ្ងៃទី២៨ ខែ​កក្កដា នៅ​ឯ​ប្រទេស​​ម៉ាឡេ​ស៊ី ក្រោម​ការ​សម្រប​សម្រួល​ពី​ប្រធាន​អាស៊ាន​ប្តូរ​វេន នៃ​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក អាន់​វ៉ា អ៊ីប្រា​ហ៊ីម និងក្រោយ​ការ​ផ្តួចផ្តើម​គំនិត​ពី​ប្រធានាធិ​បតី​សហរ​ដ្ឋអា​មេរិក លោក ដូណាល់ ត្រាំ ក្តី ​ប៉ុន្តែ​ភាគី​កម្ពុជា​អះ​អាង​ថា ថៃ​មិន​បាន​គោរព​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​នេះ​ទេ។

តែផ្ទុយទៅវិញ ចំពេលដែលភាគីកម្ពុជាគោរពបទឈប់បាញ់នេះ យោធាថៃបានបង្កើន​ការ​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា ដោយ​ចល័តទ័ព នឹង​រាយ​លួស​បន្លា​លើ​ដែ​ន​អធិប​តេយ្យ​កម្ពុជា រួម​មាន នៅប្រាសាទតាមាន់ធំ និង​តំបន់​អាន​សេះ ខេត្ត​ព្រះវិហារ​ជាដើម។

ការណ៍​នេះ កាល​ពី​ថ្ងៃទី១២​ខែ​សីហា​នេះ កម្ពុជា តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ធរី បាន​អះអា​ង​ថា កម្ពុជា​បាន​ជូន​ដំណឹង​ទៅ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គកា​រ​សហ​ប្រជា​ជាតិ និងអគ្គលេខាធិការ​អង្គ​ការ​សហប្រជា​ជាតិ​​រួច​​ហើយ ដោយបញ្ជាក់​ថា ទង្វើ​ឈ្លាន​របស់​យោធាថៃ​ ជា​ហានិភ័យ​នៃប​ទ​ឈប់​បាញ់ ផ្ទុយ​ពី​បំណង​អន្តរ​ជាតិ​ដែល​​ចង់​​ឱ្យ​មាន​សន្តិភាព។

លោកថា៖ «រាជរដ្ឋាភិបាលកម្ពូជា ទាមទារឱ្យរាជរដ្ឋាភិបាលថៃ បញ្ឈប់ជាបន្ទាន់នូវរាល់ការឈ្លានពាន និងការកាន់កាប់ដោយខុសច្បាប់ និងសកម្មភាពផ្សេងៗទៀត ដែលរំលោភបំពាន​អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ទី២ដក​កង​កម្លាំងយោធា​ថៃ និងឧបករទាំងអស់ចេញពី​ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រឡប់ទៅទីតាំង​​ដែលស្របទាំងស្រុងជាមួយនឹងព្រំដែន​​ដែលត្រូវបានកំនត់ដោយស្របច្បាប់ និងទី៣អនុវត្តឱ្យបានពេញ​លេញ​និងគ្មានលក្ខខណ្ឌរាល់កាតព្វកិច្ចទាំងទ្វេភាគីនិងអន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏​បាន​បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងឥតងាករេរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះវិវាទព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ តាមច្បាប់អន្តរជាតិ ហើយ​នៅតែ​រ​ក្សាគោ​ល​ជំហរ​យ៉ាង​រឹង​មាំថា ព្រំដែន​មិន​អាច​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​ការ​ប្រើ​ប្រាស់​កម្លាំង​ឡើយ»។

និយាយពីរឿងសេដ្ឋកិច្ចប្រទេសទាំង២ នៅពេលមានការប៉ះទង្កិចគ្នា តើភាគីណាមួយចំណេញ ខាងណាខាត?

បើនិយាយឲ្យសាមញ្ញគឺភាគីប្រទេសទាំង២ និងរងផលប៉ះពាល់សេដ្ឋកិច្ចទាំង២ ដោយយើងនឹងបាត់បង់ចំណូលនៃលុ​យហូ​រ​ចូល​​​ប្រទេស​កម្ពុជា​​​ពីសំណាក់​ពលករ​ខ្មែរ នៅ​ប្រទេស​ថៃ រាប់​សិប​លាន​ដុល្លារ​ក្នុង​១ឆ្នាំៗ ហើយ​ប្រទេស​ថៃ ក៏​មិ​ន​បាន​ពលករ​ភ្លា​ម​​​ៗ​​រា​​ប់​សិន​លាន​នាក់​បាន​មក​ជំនួស​ពលករ​ខ្មែរ​នោះ​ទេ។

ទំនិញរាប់ពាន់មុខ ដែលកម្ពុជា​​ពឹង​ផ្អែក​លើ​ទំនិញ​ថៃ ហើយ​ពេល​នេះយើ​ង​បង្វែរ​ទៅ​ទិញ​នៅប្រ​ទេស​ចិន និង​វៀត​ណាម បើ​​ទោះ​បីជា​ទម្លាប់​នៃការរស់នៅប្រើប្រាស់ហាក់ផ្សេងគ្នាក៏ដោយ។

ប៉ុន្តែ​នេះជាពេលវេ​លារបស់ប្រទេសកម្ពុ​ជា ក្នុងការបង្កើនការ​ងារ តាមរយៈ​ទាក់​ម៉ូយ​វិនិយោគទុន​ធំ​ឲ្យម​ក​សាង​សង់​នៅ​​កម្ពុជា ត​ប​តាម​តម្រូវ​ការ​គ្រប់​គ្រា​​ន់នៃ​ធ​នធាន​ម​នុស្ស ដែល​ទើប​ត្រលប់​មក​ពី​ប្រទេស​ថៃ ហើយ​កំពុង​ខ្វះកា​រ​ងារ​ធ្វើ។ ក៏​ដូច​ជា​ឱកា​​ស​​ល្អ​ដល់​​អ្នក​វិនិយោគទុន​កម្ពុ​ជា​ធន់​កណ្តាល និង​តូច ក្នុង​ការ​ពង្រឹង​សមត្ថភាព​ផលិត​ជាមួយ​​​​គុណ​​ភាព ព្រោះ​តម្រូ​​វការ​កំពុង​​ត្រូ​​វ​កា​​​រ​ប្រើ​​ប្រាស់​របស់របរជាច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ