ពលករ​ខ្មែរ​រាប់​សែន​នាក់​ប្រឈម​នឹង​អនាគត​មិន​ច្បាស់​លាស់​ក្រោយ​ត្រឡប់​ចូល​កម្ពុជា

ពលករ​ចំណាក​ស្រុក​កម្ពុជា​រាប់​សែន​នាក់ ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​ថៃ ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដោយ​សារ​តែ​ជម្លោះ​ព្រំដែន​នោះ ប្រឈម​នឹង​អនាគត​មិន​ច្បាស់​លាស់ ជុំវិញ​ការ​រក​​ប្រា​ក់​ចំ​ណូល ដើ​​ម្បី​​ដោះស្រាយ​ជីវ​ភាព និង​ផ្គត់​ផ្គង់​សមាជិក​គ្រួសារ។

ទីភ្នាក់ងារសារព័ត៌មាន អេភី​(AP) បា​ន​រាយ​ការណ៍​កាល​ពី​​ថ្ងៃ​ទី​១២ ខែសី​ហា ឆ្នាំ២​០២៥​នេះថា​ ភាព​តាន​តឹង​រវាង​ប្រទេស​​ទាំង​ពីរ បាន​កើន​ឡើង​ដោយ​សារ​ជម្លោះ​វិវាទ​ដី​នៅ​​តាម​បណ្តោយ​ព្រំដែន​ប្រវែង​៨០០ គីឡូ​ម៉ែត្រ​របស់​ពួក​គេ។ ការ​​ប៉ះ​ទង្គិច​គ្នា​រយៈពេ​ល​៥ថ្ងៃ​នៅ​ក្នុង​ខែ​កក្កដា យ៉ាង​ហោច​ណាស់​មានម​នុស្ស ៤៣ នាក់​ បាន​ស្លាប់ និង​ជាង ២៦០ ០០០នាក់ ត្រូវ​បាន​ផ្លាស់​ទី​លំនៅ​​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំង​ពីរ។

បទឈប់បាញ់ដ៏ផុយស្រួយ​ដែល​សម្រប​សម្រួល​ដោយ​ប្រទេស​ម៉ាឡេ​ស៊ី ដែល​មាន​ការ​គាំទ្រ​ពីសហរដ្ឋ​អាមេរិក និង​​ចិន ហាក់​បី​កំពុង​មាន​សុពល​ភាព ខណៈ​ក្រុម​មន្ត្រី​កំពុង​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ ដែលជា​មូល​ដ្ឋាន​នៃ​វិវាទ​នេះ។ ការ​ផ្អាក​ឈប់​បាញ់​នេះ បាន​ធ្វើ​ឱ្យ​ពលករ​​​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដោយ​មាន​ការ​បារម្ភ​ថា តើ​ពួក​គេនឹ​ង​ត្រូវ​រស់​ដោយ​របៀប​ណា បន្ទាប់​ពី​ពួក​គេបា​ន​ចាក​ចេញ​ពី​ការ​ងារ​ដែល​ធ្លាប់​ផ្តល់​ឱ្យ​ពួក​គេ ផ្ញើរ​លុយ​ត្រឡប់​មក​ក្រុម​គ្រួសារ​របស់​គេវិ​ញ។

បន្ថែមពីនេះ ប្រភពថា មូល​ហេតុ​ដែល​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ មាន​កត្តា​ច្រើន​ប្រភេទ។​ ដោយ​ឡែក​សកម្ម​ជន​សិទ្ធិ​មនុស្ស បាន​រាយ​ការណ៍​ថា ពលករ​ចំណាក​ស្រុក​ត្រូវ​ក្មេង​ទំនើង​ជន​ជាតិ​ថៃ​ វាយធ្វើ​បាប ឯ​អ្នក​ផ្សេង​ទៀត​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ពាក្យ​ចចាម​អារាម​ដែល​មិន​ច្បាស់​លាស់​ថា រដ្ឋាភិ​បាល​នឹង​រឹប​អូស​យក​ដី​ធ្លី និង​​ដក​ហូត​សញ្ជាតិ​របស់​ពួក​គេ ប្រសិ​ន​​​បើ​​ពួក​​​គេ​​មិន​​បាន​​ត្រឡប់​​មក​​ស្រុក​​វិញ​ ​នៅ​​ពាក់​កណ្តាល​​​ខែ​​សីហា​នេះ។

លើសពីនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ១.២​លាន​នាក់​ កំពុ​ងធ្វើ​កា​រ​នៅប្រ​ទេស​ថៃ នៅពេ​ល​ដែល​ជម្លោះព្រំ​ដែន​បាន​ចាប់​ផ្តើម​កើន​កម្តៅ​​នៅក្នុ​ង​ខែមិថុនា។ ការប៉ាន់​មានភាព​ខុស​គ្នា ប៉ុន្តែ​អ្នក​​នាំ​​ពាក្យ​ក្រសួងការ​ងារ ​លោក ស៊ុន មេសា បាន​និយាយ​ថា យ៉ាងហោច​ណាស់ មាន​ពលករ ៧៨​ម៉ឺន​​នាក់ ប្រហែល ៦៥% បាន​​ត្រឡប់​​មក​​កម្ពុជា​​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ