រុស្ស៊ី​​បង្កើន​ការ​វាយ​លុក​អ៊ុយ​ក្រែន​មុន​ជំនួប​ជាមួយ​អាមេរិក​​ដែល​ចង់​ឱ្យ​មាន​បទ​ឈប់​បាញ់

ក្រុម​ទាហាន​រុស្ស៊ី បាន​រុញ​ច្រាន​កាន់​តែ​ជ្រៅ​ចូល​ទៅ​ភាគ​ខាង​កើត​នៃ​អ៊ុយ​ក្រែន កាល​ពី​ថ្ងៃ​អង្គារ​ មុន​កិច្ច​ប្រជុំ​រវាង​ប្រធានាធិបតី វ្លាឌី​មៀ ពូទីន និង​ប្រធានាធិបតីស​ហរដ្ឋ​អាមេរិក លោក​ ដូណាល់ ត្រាំ ដែល​មេដឹក​នាំ​អឺ​រ៉ុប​​បារម្ភ​ថា អាច​នឹង​បញ្ចប់​សន្ធិ​សញ្ញា​សន្តិ​ភាព មាន​លក្ខ​ខណ្ឌ​បង្ខំ​ឱ្យ​អ៊ុយ​ក្រែន​ជុំវិញ​ឆន្ទៈ​កា​រ​ពារ​​ទឹកដី។

សារព័ត៌មាន រ៉យទ័រ​(Reuters) បាន​រាយកា​រណ៍​នៅថ្ងៃ​ទី​១​៣ ខែ​សីហា ឆ្នាំ​២០២៥​នេះថា​ នៅក្នុ​ង​ការ​លុក​លុយ​ដ៏​ទូលាយ​បំផុត​​មួ​យ​រហូត​មក​ដល់​ពេល​នេះ ទាហាន​រុស្ស៊ីបានរុល​ទៅ​មុខ​ជិត​ទីក្រុ​ង​ជីក​រ៉ែ​ធ្យូង​ថ្ម​ដូ​ប្រូភីល​យ៉ា (Dobropillia) ជា​ផ្នែក​នៃ​យុទ្ធនា​ការ​របស់​ លោក ពូទីន ដើម្បី​គ្រប់​គ្រង​ពេញ​លេញ​នៃ​តំបន់​ដូនេតស្ក៍​(Donetsk)​រ​ប​ស់​អ៊ុយ​ក្រែន។ យោធា​​​អ៊ុយ​​ក្រែន​ បាន​បញ្ជូន​ទាហាន​បម្រុង​ដោយ​​និយាយ​​ថា ​ពួក​គេ​​ស្ថិត​​ក្នុង​​កា​រ​​ប្រយុទ្ធ​​ដ៏​​លំ​បាក​មួយក្នុ​ងកា​រ​​ប្រឆាំង​​នឹង​​ទាហាន​​រុស្ស៊ី។

លោក ត្រាំ បាន​និយាយ​អំពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​មួយ​ ដែល​ពាក់​ព័ន្ធ​ទៅនឹ​ង​ការ​ផ្លាស់​ប្តូរ​ទឹក​ដី​មួយ​ចំនួន​ដើម្បី​ភាព​ប្រសើរ​ឡើង​នៃ​ភាគី​ទាំង​ពីរ គឺ​រុស្សី និង​អ៊ុយ​ក្រែន ដែល​ពឹង​ផ្អែក​លើស​ហរដ្ឋ​អាមេរិក​ជា​ផ្គត់​ផ្គង់​អាវុធ​ដ៏​សំខាន់។

បន្ថែម​ពី​នេះ ព្រោះ​តែ​គ្រប់​តំបន់​ដែល​កំពុង​ប្រជែង​គ្នាស្ថិ​ត​ក្នុង​ប្រទេស​អ៊ុយ​ក្រែន លោក វូឡូឌី​មៀ ហ្សេលេនស្គី (Volodymyr Zelenskiy)​ នឹង​សម្ព័ន្ធ​មិត្ត​សហភាព​អឺរ៉ុប​បារម្ភ​ថា លោក ហ្សេលេនស្គី​(Zelenskiy)​ ​ប្រឈម​​នឹង​​សម្ពាធ​​ក្នុង​​​ការ​​​បោះប​ង់​​ច្រើន​​ជាង​​រុស្ស៊ី។

លោក ហ្សេលេស្គី និង​ភាគី​អឺរ៉ុប​ភាគ​ច្រើន បាន​និយាយ​ថា សន្តិភាព​យូរ​អង្វែង​មិន​អាច​ធានា​បាន​ដោយ​​គ្មាន​អ៊ុយ​ក្រែន​នៅ​លើ​តុ​​ចរចា​បាន​ទេ ហើយ​កិច្ច​ព្រម​ព្រៀង​ត្រូវ​តែ​គោរព​តាម​ច្បាប់​អន្តរ​ជាតិ​ អធិប​តេយ្យ​ភាព​ និង​បូរណ​ភាព​ទឹក​ដី​របស់​អ៊ុយ​ក្រែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ