សភា​រង​ការ​រិះគ​ន់​ថា​ជា​ឧបករណ៍​បម្រើ​បរទេស​ឈ្លាន​ពាន​ក្រោយ​​ពន្លឿន​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​​ខ្មែរ

ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ជាប់​ដៃ ប្រឆាំង​នឹង​ថៃ​ឈ្លាន​ពាន​ទឹក​ដី រដ្ឋ​សភា​កម្ពុជា បាន​ពន្លឿន​ការ​ ចេ​ញ​​ច្បាប់​ដ៏​ចម្រូង​ចម្រាស សំដៅ​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត ដែល​រង​ការ​រិះ​គន់​ថា រដ្ឋ​ស​​ភា​ជា​ឧបករណ៍ផ្តាច់​មុ​​ខរបស់​គ្រួសារ​ហ៊ុន ដើម្បី​បំ​បែក​បំបាក់​ជាតិ​សាសន៍​ខ្មែរ បម្រើ​មហិច្ចតា​បរទេស​ឈ្លាន​ពាន ទោះ​ពួក​គេ​ស៊ី​​ប្រាក់​ខែ​ម្នាក់​៥ពាន់​ដុល្លារ ក្នុង​មួយ​ខែ ពីញើស​ឈាម​ប្រជាពលរដ្ឋ​ខ្មែរ​ក្តី។

ប្រធាន​គណៈ​កម្មការ​នីតិ​កម្ម និង​យុត្តិធម៌​នៃ​រដ្ឋ​សភា នាព្រឺកថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ២០២៥ បាន​ដឹក​នាំសមាជិក​​គណ:​កម្មការ នីតិ​កម្ម​និង​យុត្តិ​ធម៌ នៃ​រដ្ឋស​ភា ប្រជុំ​ផ្ទៃក្នុង ដើម្បី​ពិនិត្យ​សិក្សា និង​ផ្តល់​យោបល់​លើ​សេច​ក្តី​ព្រាង​ច្បាប់​ស្តីពីវិសោធន​កម្ម​ច្បាប់​ស្តី​ពី​សញ្ជាតិ​ខ្មែរ។

សម្រាប់​រដ្ឋសភា កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍រ​ដ្ឋស​ភា​កាល​ពី​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៥ បាន​អនុ​ម័ត​ទទួល​យក​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​វិសោធន​កម្ម​ច្បាប់​ស្តីពី​សញ្ជាតិ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់ព្រ​ម​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​អភិរក្ស​ និង​ការ​ប្រើ​ប្រាស់​ជីវៈ​ចម្រុះ​សមុទ្រ​ប្រកប​ដោយចី​រភាព​នៅក្រៅ​ដែ​ន​យុត្តា​ធិការ​ជាតិ ក្រោម​អនុ​សញ្ញា​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ។

សេចក្តី​ព្រាង​ច្បាប់​ស្តីពីវិសោធនកម្ម​ច្បាប់​ស្តីពី​ស​ញ្ជាតិ​ខ្មែរ ត្រូវ​បាន​គណៈ​រដ្ឋ​មន្ត្រី​សម្រេច​យល់​ព្រម​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ គណៈ​រដ្ឋ​មន្ត្រី កាល​ពី​ថ្ងៃទី​១​១ ខែ​សីហា ឆ្នាំ​២០២៥ ដើម្បី​បញ្ជូន​មក​សុំ​ការ​អនុ​ម័ត​ពី​ស្ថាប័ន នីតិប្ប​ញ្ញត្តិ។

ជុំវិញបញ្ហានេះ តំណា​ងរា​ស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន និយាយ​នៅ​ថ្ងៃទី​១៤ ខែ​សីហានេះ​ថា វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ ដែល​សភា​បច្ចុប្បន្ន​គ្មាន​ភាព​អៀន​ខ្មាស ជាមួយ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​លុយ​នោះ ។

លោក​ថា ពីមួយអាណត្តិទៅមួយអាណត្តិ សមាជិក​សភា​ទាំង​នោះ មិន​ដែល​បម្រើ​ផល​ប្រយោជន៍​ជាតិ​ និង​ពលរដ្ឋ​ជា​ម្ចាស់​លុយ​ទេ តែ​ផ្ទុយ​ទៅ​វិញ ពួក​គេ​អង្គុយ​ចាំតែ​លើ​ក​ដៃ ប្រថាប់​ត្រា ធ្វើតា​ម​ការ​ចង្អុល​ របស់​លោក ហ៊ុន​ សែន ដូច​ជា​ការ​ពន្លឿន​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​នេះ​ជា​ដើម។

លោកហាក់ស្តីបន្ទោសថា ទង្វើរបស់តំណាងរាស្ត្របច្ចុប្បន្ន​នេះ ហាក់​មិន​បាន​ខ្វល់​ខ្វាយ​ពី​គ្រោះ​ថ្នាក់​របស់​ប្រទេស​ជាតិ ដែល​កំពុង​គំរាម​កំហែង​លេប​ទឹក​​ដីពី​ប្រទេស​ជិត​ខាង មាន​វៀត​ណាម និង​ថៃ ដែល​កំពុង​ចូល​មក​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ យ៉ាង​គឃ្លើន​ដូច​ពេល​នេះ​ទេ។

លោក​គូសបញ្ជាក់ថា ប្រទេសជាតិកំពុងជួបគ្រោះថ្នា​ក់​ពីកា​រ​ឈ្លាន​ពាន ពលរដ្ឋ​បាត់​ដី រស់​នៅ​ទាំង​ភាព​ភ័យ​ខ្លាច ទាហាន​ជួរ​មុខ​ប្រឈម​នឹង​សត្រូវ បែរ​ជា​រដ្ឋ​សភា​ពន្លឿន​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ទៅ​វិញ ដែល​ថា​នេះ​ជា​ភស្តុតា​ង​ថ្មីមួ​យ​ទៀត ដែល​បញ្ជាក់​ថា សភា​កម្ពុជា ជា​ឧបករណ៍​បំផ្លាញ​ជាតិ បំបែក​បំបាក់​​ជាតិ​ខ្មែរ ដើម្បី​បម្រើ​មហិច្ចតា​បរទេស។

លោកថា៖ «រដ្ឋសភា​ប្រថាប់​ត្រាឬ​រដ្ឋ​សភាទី​ង​មោង គាត់​ធ្វើ​ហ្នឹង​​ធ្វើ​ទៅ​តាម​បញ្ជា​លោក​ ហ៊ុន សែន បើ​លោក​ហ៊ុន សែន បញ្ជា​ឲ្យ​ធ្វើ​អី ធ្វើ​ហ្នឹង​ហើយ យើង​ឃើញ​ថា​ថៃ​កំពុង​ឈ្លាន​ពាន​ទឹក​ដី​ ថៃ​រាយ​​បន្លា​លួសនៅ​តាម​ព្រំដែន​យក​ដី​ខ្មែរ​យើង ធ្វើ​ផ្លូវ​នៅ​តាម​ព្រំដែន ធ្វើ​ត្រង់​សេនៅ​ប្រាសាទ​តាមាន់​ធំ ហ៊ុំ​ព័ទ្ធ​បន្លា​លួស​នៅ​ច្រក​អាន​សេះ​យ​ក​ដី​ខ្មែរ​យើង យក​ប្រាសាទ​តាមាន់​ធំ ចឹង​លោក ហ៊ុន សែន គួ​រតែ​​ទៅ​ដោះ​ស្រាយ​រឿង​ហ្នឹង​ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ថៃ​ឈ្លាន​ពាន​កម្ពុជា​យើង គួរ​តែ​ឱ្យ​ទាហាន​ហ្នឹង​រើ​បន្លា​លួស​ចេញ»។

សម្រាប់លោក អ៊ុំ សំអាន យល់​ថា កាលៈ​ទេសៈ​ដែល​ថៃ​កំពុង​ឈ្លាន​ពាន​កម្ពុជា ធ្វើ​បាប​រាស្រ្ត​ខ្មែរ​នេះ រដ្ឋ​សភា រួ​ម​ទាំង​ លោក ហ៊ុន សែន គួរ​តែ​ផ្សះ​ផ្សា​បង្រួប​បង្រួម​ជាតិ ដើម្បី​ប្រឆាំង​សត្រូវ​ឈ្លាន​ពាន​ទឹក​ដី មិន​គួរ​ផ្តោត​សំខា​ន់​លើ​ការ​បង្កើត​ច្បាប់​ ដើម្បី​រំលាយ​ពូជ​សាសន៍​ខ្មែ​រ​បែ​បនេះ​ទេ។

ការណ៍នេះ លោកថា លោក ហ៊ុន សែន កំពុង​បំផ្លាញ​ជាតិ​សាសន៍​ខ្មែរ ដើម្បី​ផ្គាប់​ចិត្ត​បរទេស​ឈ្លាន​ពាន​។

លោកថា៖ «ឆ្លុះបញ្ចាំងការដឹកនាំរបស់លោក ហ៊ុន សែន គិត​តែ​ពីកា​រ​ពារ​អំណាច​ ជាជាង​ការ​ពារ​ទឹក​ដី ឲ្យ​តែ​​រក្សា​អំណាច​បាន​កម្ចាត់​ខ្មែរ​ណា​ ដែល​ប្រឆាំង​ទៅ​នឹង​ការ​ដឹក​នាំ​របស់​គ្រួសារ​គាត់ គាត់​អត់​ខ្វល់ គិត​តែ​បង្ក្រាប​ខ្មែរ​ឯង​នោះ​ទៅ អត់​ទៅ​បង្ក្រាប​ថៃ​ដែល​ឈ្លាន​ពាន គាត់​ប្រើ​ទ្រឹស្ដី​ងើប​មួយ​វ៉ៃ​មួយ​ តែ​ជាមួយ​ខ្មែរ​គ្នាឯង អត់​ហ៊ាន​ប្រើ​ទ្រឹស្ដីហ្នឹង​ងើប​មួយ​វ៉ៃ​មួយ​ជាមួយ​ថៃ ដល់​ចឹង​វា​មិន​ធ្វើឲ្យ​ទឹ​ក​ដី​យើង​កាន់​តែ​បាត់​បង់​ ដូច្នេះ​បង្ហាញ​ថា​ត្រកូល​ហ៊ុន​ហ្នឹង គិត​តែ​បង្ក្រាប​ខ្មែរ​គ្នាឯ​ង​ ដើម្បី​រក្សា​អំណាច អត់​ការ​ពារ​ទឹក​ដី​ទេ»។

VOD មិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យរដ្ឋសភា​កម្ពុជា លោក ឡេង ប៉េងឡុង បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី១៤ ខែ​សីហា​នេះ ដោយ​លោក​ចុច​ផ្តាច់​ទូរសព្ទ។

យ៉ាង​ណា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ដែល​ជា​សេនា​ធិការ​របស់​គណបក្ស​កាន់​អំណាច ធ្លាប់​ការ​ពារ​ពី​ភាព​ស្អាត​ស្អំ​នៃគំ​និត​ផ្តួច​ផ្តើម​ឱ្យ​មាន​ច្បាប់​នេះ តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ។

លោកថា៖ «ផ្អែកតាមការសិក្សាស្រាវជ្រាវលើច្បាប់​​​បណ្តា​​​ប្រទេស​​​នានា ​​នៅ​ជុំ​វិញ​​ពិភព​​លោក ​ឃើញ​​ថា​មាន​​ប្រទេស​​ជាង​​១៥០​ប្រទេស សុទ្ធ​​តែ​​មាន​​ច្បាប់​​កំណត់​​អំពី​​ការ​​ដក​​សញ្ជាតិ​​ពី​​ពលរដ្ឋ​​របស់​​ខ្លួន​ ជា​ពិសេស​​ក្នុង​​ករ​ណី​​ប្រព្រឹត្ត​​អំពើ​​ធ្វើ​​​ឲ្យ​​ប៉ះ​​ពាល់​​ធ្ងន់​​ធ្ងរ ដល់​​ផល​​ប្រយោជន៍​​របស់​​ជាតិ ឬ​​អំពើ​​​ធ្វើ​​ឲ្យ​​ប៉ះ​​ពាល់​ដល់​​វិស័យ​​សន្តិ​សុខ​​ជាតិ ក្នុង​​ចំណោម​​ប្រទេស​​​នៅ​​​អឺរ៉ុប មាន​ប្រទេស​ចំនួ​ន​១៨ ដែល​មាន​ច្បាប់​អនុ​ញ្ញាតឲ្យ​មាន​ការ​ដក​សញ្ជាតិ ​នៅ​​ក្នុ​ង​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​១០ មាន​ប្រទេសចំ​នួន​៩ ដែល​ច្បាប់​អនុ​ញ្ញាត​ឲ្យមា​ន​ការ​ដក​សញ្ជាតិ ហើយ​មាន​តែ​ប្រទេស​កម្ពុ​ជា​មួយ​ប៉ុណ្ណោះ ដែល​មិន​ទាន់​មាន​ច្បាប់​ដក​សញ្ជាតិ»

យ៉ាងនេះក្តី អ្នកវិភាគភូមិសាស្ត្រនយោបាយនៅអាស៊ី​អាគ្នេយ៍ និង​ជា​នាយក​កម្ម​វិធី​តស៊ូម​តិ​នៃអ​ង្គ​ការប្រជា​ធិបតេ​យ្យ​ខ្មែរ​ ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក សេង វណ្ណលី យល់​ថា រ​ដ្ឋសភា​មិន​គួរ​ពន្លឿនធ្វើច្បាប់​ដក​សញ្ជាតិ​ពីកំ​ណើត​នោះ​ទេ​ ព្រោះ​ប្រទេស​ជាតិ​កំពុង​ជួប​ហានិភ័យ​នៃ​ការ​ឈ្លាន​ពាន​។

លោក​អះអាងថា ការធ្វើច្បាប់ដកសញ្ជាតិខ្មែរ មិន​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រទេស​ជាតិ និង​ប្រជា​រាស្រ្ត​ទេ គឺ​មាន​តែ​បង្ក​គ្រោះថ្នា​ក់​កាន់​ធ្ងន់​ធ្ងរ​ដល់​ជាតិ​មាតុ​ភូមិ និង​ប្រជា​រាស្រ្ត ព្រោះ​សត្រូវ​ឈ្លាន​ពាន​កំពុង​តែ​បង្កើន​ការ​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ។

លោកផ្តល់ជាយោបល់ថា ក្នុងកាលៈទេសៈនេះ រដ្ឋសភា រួមទាំ​ង​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត គួរ​តែ​យក​ពេល​វេលា​នេះ ទប់​ទល់​នឹង​សត្រូវ​ឈ្លាន​ពាន និង​ដោះ​ស្រាយ​បញ្ហា​វិបត្តិ​សង្គម​ជាតិ ទើប​ជា​ការ​ល្អ និង​ស្រប​តាម​ឆន្ទៈ​រាស្រ្ត ក៏​ដូច​ជា​ស្មារតី​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ផង​ដែរ។

លោកថា៖ «ការពន្លឿនច្បាប់ស្ដីអំពីការដក​សញ្ជាតិ​នេះ​ នៅ​ក្នុង​គ្រាដែ​លក​ម្ពុជា​កំពុង​តែ​ប្រឈម​ជាមួយ​នឹង​ការ​ឈ្លាន​ពាន​ប្រទេស​ជិត​ខាង វា​មិន​បង្ហាញ​ឱ្យ​ឃើញ​អំពី​ស្មារតី​នៃ​ការ​កសាង​ជាតិ ឬ​ក៏​ការ​ជំរុញ​មាន​ការ​ឯកភាព​ជាតិ​ ក្នុង​ចំណោម​ប្រជាព​លរដ្ឋ​ដែល​មាន​និន្នាកា​រ​ផ្ទុយ​គ្នា​នោះ​ទេ អា​ការ​ពន្លឿន​ច្បាប់​សញ្ជាតិ​នេះ​វា​កាន់​តែប​ង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ មើល​ឃើញ​អំពី​អំណាច​ហើយ​នឹង​ព្យាយាម​រារាំង​រាល់​សកម្ម​ភាព​ណា​មួយ​របស់​ប្រជាពលរដ្ឋ ដែល​មាន​គំនិត​ផ្ទុយ​ ឬ​ក៏អា​ចនឹ​ង​មិន​ជាស​កម្មភាព​គាត់​អាច​មើល​ឃើញ​ថា អ្នក​ដែល​មាន​គំនិត​ផ្ទុយ​ហ្នឹង​ និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​តម្លៃខ្លួ​ន​ឯង​ គេ​ចាប់​ផ្តើម​ចាត់ការ​ដោយ​ប្រើ​ប្រាស់​ច្បាប់​ការ​ដក​សញ្ជាតិ​នេះ បើយើ​ង​មើល​អំពី​ក្នុង​គ្រា​ដែល​កម្ពុជា​កំពុង​តែប្រឈម​ទៅ​នឹង​បញ្ហា​ជម្លោះ​ព្រំដែន​ រដ្ឋាភិបាល​ដែល​ស្រឡាញ់​សន្ដិភាព និង​ការ​បង្រួប​បង្រួម​ការ​ឯកភាព​ជាតិ​ហ្នឹង មិន​ជំរុញ​ឲ្យ​មាន​ច្បាប់​ដក​សញ្ជាតិ​នេះ​ទេ»។

លើសពីនេះ គណបក្សប្រឆាំង និង​អ្នកឃ្លាំមើលសង្គម ធ្លាប់លើក​ឡើង​ថា កម្ពុជា​​មិ​ន​​​ចាំបាច់​ក្នុង​ការ​​ធ្វើវិសោធន​កម្ម​​​រដ្ឋធម្មនុញ្ញ ក្នុង​កា​​រដកស​ញ្ជាតិ​ពី​ពលរដ្ឋ​​របស់​ខ្លួន​ឡើយ ហើយ​​បាន​​ចាត់​​ទុក​​​បំណ​ង​​​​ស្នើ​​​​​សុំ​​​រុះ​​រើ​​​មាត្រា​​៣៣នៃ​​​រដ្ឋ​ធម្ម​នុញ្ញ​​នេះ ថាជា​​​​អំ​​ពើ​​​ប្រហារ​​​រដ្ឋ​​​ធម្ម​​​នុញ្ញ និង​​​ជា​​ឧក្រិដ្ឋ​កម្ម​​ប្រល័យ​ពូជ​សា​សន៍​​ខ្មែ​រ។

លើសពីនេះ ពួកគេ​ថា ​កា​រធ្វើវិសោធនកម្ម​​មាត្រា៣​៣​នេះ ជា​ការ​​​បំពាន​​រដ្ឋ​ធម្ម​នុញ្ញ​​​កម្ពុជា និង​​ធម្ម​​នុញ្ញ​​​អង្គ​​ការ​​​សហ​ប្រជា​​​ជាតិ​​​ទៀត​​​ផង ខណៈ​​​កម្ពុជា​​បាន​​​​ផ្តល់​​សច្ចា​ប័​ន​​​លើ​​កតិកា​​សញ្ញា​​អន្តរ​ជាតិ​ ស្តី​​ពី​​សិទ្ធិ​​ពលរដ្ឋ​ និង​​សិទ្ធិ​​នយោ​បាយ​ ​​នៅ​​ឆ្នាំ​​១៩៩២។

​ដូច្នេះ​ការ​ធ្វើ និង​អនុម័ត​ច្បាប់​របស់​​​កម្ពុជា​ មិ​​ន​​គ្រាន់​​តែ​អនុលោម​តាម​​រដ្ឋ​ធម្ម​នុញ្ញ​​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ត្រូវ​អ​​នុលោ​ម​តាម​ច្បាប់​អន្តរ​ជាតិ​ ដែល​ក្នុង​នោះ ​មាន​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ​ អនុ​សញ្ញា​ និង​កតិកា​សញ្ញា​អន្ត​​រ​ជាតិ​ ស្តីពី​សិទ្ធិ​មនុស្ស ដែល​​​​កម្ពុជា​​បាន​​ផ្តល់​​សច្ចា​ប័ន។

ការធ្វើវិសោធនកម្មមាត្រា៣៣​ នៃរដ្ឋធម្មនុញ្ញ​​​ ​គឺ​ជា​​«ការរំលោភ​បំពាន​លើមា​ត្រា​១២ វាក្យ​​ខ័ណ្ឌ​​ទី៤​ នៃកតិកា​​សញ្ញា​​អន្តរ​​ជាតិ​ ​ស្តី​ពី​​សិទ្ធិ​​ពលរដ្ឋ​ និង​​សិទ្ធិ​​នយោបា​យ​​ឆ្នាំ​​១៩៦៦​» ដែល​​កម្ពុជា​​បាន​​​ផ្តល់​​សច្ចា​​ប័ន​​ នៅ​​ឆ្នាំ​​១៩៩២​។

មាត្រា​​១​២​ វាក្យខ័ណ្ឌទី៤​ ចែងថា​ «គ្មានជនណាម្នាក់​ត្រូវ​​បាន​​ដក​​ហូត​​សិទ្ធិ​​ចេញ​​ចូល​​ប្រទេស​​កំណើត​​ខ្លួន​តាម​​ទំនើង​​ចិត្ត​​ឡើយ» ដូចនេះ​ការ​ដក​ហូត​សញ្ជាតិ​កំណើត​នេះ មិន​ត្រឹម​តែរំ​​លោ​ភ​​​​រដ្ឋ​ធម្ម​នុញ្ញ​ និ​ងច្បា​ប់​អន្តរជាតិ​ ស្តីពី​ សិទ្ធិ​មនុស្ស​​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​រឹត​តែ​ធ្វើ​ឱ្យស​ង្គម​ខ្មែរ​បែក​បាក់​គ្មាន​ទីប​ញ្ចប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ