ភាពតានតឹង​ជម្លោះព្រំ​ដែន​និង​ការ​ធ្វើ​ពហិកាកំ​ពុង​បង្ក​បញ្ហា​ប្រឈម​សម្រាប់​ក្រុម​ហ៊ុន​ថៃ

ប្រជាជន​ប្រទេស​កម្ពុជា​កំពុង​ជំរុ​ញ​ឱ្យ​ធ្វើ​ពហិកា​ផលិត​ផល​នឹង​សេវា​កម្ម​ថៃ ខណៈដែ​ល​ភាព​តាន​តឹង​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ កាន់​តែ​ក្តៅ​គគុក​ បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ដែល​បង្ករ​ជា​បញ្ហា​ប្រឈម​សម្រាប់​ក្រុម​ហ៊ុន​ថៃ ដែល​បាន​ពង្រីក​ទីផ្សារ​នៅ​ប្រទេស​ជិត​ខាង។

នីគីអេស៊ា(​Nikkei Asia) បាន​ឱ្យដឹ​ង​នៅថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ២​០២៥​នេះ​ថា ប្រជាជន​កម្ពុជា​រាប់​ពាន់​នាក់​ នៅ​លើ​បណ្តាញ​សង្គម​ អំពាវ​នាវ​ឱ្យ​ម៉ាក​យី​ហោនៅ​ក្នុ​ង​ស្រុក​ខ្មែរ​ជំនួស​អាជីវ​កម្ម និង​សិទ្ធិ​ផ្តាច់​មុខ​របស់​ថៃ។ ពី​ស្ថាននីយ៍​ឥន្ធនៈ​រហូត​ដល់​ហាង​កាហ្វេ ស្លាក​យីហោ​ថៃ​ត្រូវ​បាន​ដក​ចេញ ហើយ​ស្លាក​យី​ហោ​ត្រូវ​បាន​បិទ​បាំង​ពាស​ពេញ​ក្រុង​ភ្នំពេញ ខណៈ​ដែល​ម្ចាស់​អាជីវកម្ម​ប្រញាប់​ប្រញាល​សម្រប​តាម​អារម្មណ៍​ និង​តាម​ទស្សនៈ​របស់​សាធារណជន​ក្នុ​ង​ស្រុក។

ប្រភព​គូសបញ្ជាក់​ថា ក្នុង​ចំណោម​ក្រុម​ហ៊ុន​ថៃ​ដែលរ​ង​ផល​ប៉ះ​ពាល់ គឺ​ប្រេង​ឥន្ធនៈ​ភីធីធី​(PTT) នេះ​បើផ្អែក​តាម​របាយ​ការណ៍​ផ្សព្វ​ផ្សាយ​​ក្នុ​ង​​ស្រុក​​ ដែល​មាន​​ស្ថានីយ​​ប្រេង​​ចំនួន​១៨៦ នៅ​ប្រទេស​កម្ពុជា។

ជាមួ​យ​គ្នានេះ​ដែរ បន្ទាប់​ពី​ការ​ប្រយុទ្ធ​ដ៏ក្តៅ​គ​គុក​រយៈ​ពេល ៥ថ្ងៃ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច ៤៣ នាក់​ នៅក្នុ​ង​ប្រទេស​អាស៊ីអា​គ្នេយ៍ ប្រ​ទេស​ទាំង​ពីរ បាន​​ឈាន​ដល់​បទ​ឈប់​បាញ់​កាលពី​ចុ​ងខែ​មុ​ន​ ដែលសម្រប​សម្រួល​ដោយ​ប្រទេស​ម៉ាឡេ​ស៊ី​ ដែលមា​ន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេ​រិក និង​ចិន។

បន្ថែមពីនេះ កាល​ពី​ស​ប្តាហ៍​មុន​ ពួក​គេ​អនុញ្ញាត​ឱ្យ​ក្រុម​អាស៊ាន​(ASEAN) ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ការ​ចោទ​ប្រកាន់​នៅ​តែ​បន្ត​កើត​មាន​ពីភា​គី​ទាំង​សង​ខាង​ ជុំវិញ​ការ​​រំលោភ​​បំពាន​​ ហើយ​​អ្នក​​ជំនាញ​​និយាយ​​ថា ​ឫស​គល់​​​នៃ​​ជម្លោះ​​​ហាក់​បី​នៅ​​ឆ្ងាយ​​​ពី​​ការ​​ដោះ​ស្រាយ។

លើសពីនេះ ការបន្ត​កើន​ឡើង​តាម​ប្រ​ព័ន្ធ​ឌីជីថល​អ៊ីន​ធឺណិត​ក្នុង​ចំណោម​អ្នក​និយម​លេង​អ៊ីន​ធឺណិត គឺ​ជា​លក្ខណៈ​សំ​ខាន់​នៃ​ជម្លោះ ខណៈ​ដែល​យុទ្ធនា​ការ​និង​និ​ន្នាការ​ដូច​ជា​‘‘ខ្មែ​រ​ស្រឡាញ់​ខ្មែរ’’ និង ‘‘ពហិការ​ផលិត​ផល​ថៃ’’​នៅតែ​ប​ន្តទ​ទួល​បាន​ភាព​ទាក់​ទាញ​ខ្លាំង។

លោក ទៀ ស្យាម ​ដែល​ជាម្ចាស់​​ក្រុម​ហ៊ុន​លក់​ផ្តាច់​មុខ​របស់​ភីធីធី​(PTT) និង​ជា​ប្អូន​ប្រុស​របស់​រដ្ឋ​មន្ត្រី​ក្រសួងការ​ពារ​ជាតិ​កម្ពុជា លោក ទៀ សីហា កំពុង​តែ​ដឹក​នាំប្តូ​រ​ឈ្មោះ​‘‘ស្ថានីយ៍​ប្រេង​ឥន្ធនៈ​ភី​ធីធី (PTT)​ទូទាំង​ប្រទេស’’​ទៅ​ជា​ក្រុម​ហ៊ុន ‘‘ខ្មែរ សន្តិភាព ប្រេង​ឥន្ធនៈ កម្ពុជា’’ ដែល​ជា​កម្ម​សិទ្ធិ​របស់​ខ្មែរ។

ដោយឡែក អ្នកស្រាវជ្រាវសេដ្ឋកិច្ច​នៃ​វិទ្យា​ស្ថាន​ធន​ធាន​អភិវឌ្ឍ​ន៍​កម្ពុជា លោក និត កុសល បាន​ប្រាប់​ទៅ Nikkei Asiaថា លោកមា​ន​មន្ទិល​សង្ស័យ​ថា តើ​កម្ពុជា​ពិត​ជា​អាច​កាត់​​ថៃ​ចេញ​ពី​សង្វាក់​ផ្គត់​ផ្គង់​​របស់​​ខ្លួន​ឬ​យ៉ាង​​ណា?៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ