អ្នកជំនាញថា​ចិន​បង្កើន​សមត្ថ​ភាព​នុយ​ក្លេអ៊ែ​រប៉ង​វាយ​ដណ្តើម​កោះតៃ​​វ៉ាន់

ទន្ទឹម​នឹង​ការ​កើន​ឡើង​កម្លាំង​យោធា​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ប្រទេស​ចិន​បាន​ចាប់​ផ្តើម​កើន​ទំហំ និង​សមត្ថ​ភាព​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​យ៉ាង​ឆាប់​រហ័ស​ នឹង​ជា​និរន្ត​ភាព នេះ​បើ​យោង​តាម​អ្នក​ជំនាញ​យោធា និង​គ្រប់​គ្រង​អាវុធ​របស់​សហរដ្ឋ​អាមេរិក។

ទីភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ រាយ​ការណ៍​នៅ​ថ្ងៃទី​២​០ ខែ​សីហា ឆ្នាំ​២០២៥​នេះ​ថា មេប​ញ្ជាការនៃ​បញ្ជា​ការ​យុទ្ធ​​សាស្រ្ត​អា​មេរិក​ លោក​ឧត្តម​សេនីយ៍ អាន់​តូនី ខត់​ថុន​(Anthony Cotton) បាន​ប្រាប់​សភា​នៅ​ខែមីនា​ថា មេដឹកនាំ​ចិន​ លោក ស៊ី ជីនភីង(Xi Jinping)​ថា យោធា​របស់​ប្រទេស​ចិ​នត្រៀម​ខ្លួន​រួច​រាល់ ដើម្បី​ដណ្តើម​យក​កោះ​តៃ​វ៉ាន់​ទៅ​វិញ​​នៅ​ឆ្នាំ​២០២៧ ហើយ​បាន​បង្កើត​នុយ​ក្លេអ៊ែ​រដែល​អាច​បាញ់​​ចេញ​ពី​ដី​ អាកាស និង​សមុទ្រ។

ជាមួយគ្នានេះ នៅក្នុងគោលនយោបាយការពារជាតិ​នៅ​ឆ្នាំ២០២​៣​របស់​ចិន បាន​បន្ត​ការ​សន្យា​យូរ​អង្វែង​ថា ខ្លួន​នឹង​មិន​ប្រើ​នុយ​ក្លេអ៊ែរ​មុន​ឡើយ ទោះ​ស្ថិត​ក្រោម​កាលៈ​ទេសៈ​ណា​ក៏​ដោយ ឯគោល​នយោបាយ​ក៏​បាន​រួម​បញ្ចូល​ទាំង​ការ​សន្យា​ថា ប្រទេស​ចិន​មិ​នប្រើ និង​មិន​គម្រាម​ដោយ​ការ​ប្រើ​អាវុធ​នុយ​ក្លេអ៊ែ​រ​ប្រឆាំង​នឹង​រដ្ឋ​ណាដែ​លមិ​ន​មាន​អាវុធ​នុយ​ក្លេអ៊ែរ​នោះ​ទេ។ ប្រទេស​ចិន​ បាន​បន្ថែម​ទៀត​ថា ខ្លួន​ប្រកាន់​ខ្ជាប់​នឹង​គោរ​ព​តាម​យុទ្ធ​សាស្រ្ត​នុយ​ក្លេអ៊ែរសម្រាប់​ការ​ពារ​ខ្លួន​តែ​ប៉ុណ្ណោះ។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំអំពីកម្លាំង​យោធាចិ​ន ដែល​មន្ទីរ​បញ្ច​កោណ​(Pentagon) បាន​និយាយ​ថា​ ទោះ​បី​ប្រទេស​​ចិន ប្រកាស​ចំហរ​ជា​សាធារ​ណៈ​ក៏ដោ​យ​ យុ​ទ្ធ​សាស្រ្តរ​បស់​ចិន​អាច​រួម​បញ្ចូល ‘‘ការ​ប្រើ​នុយ​ក្លេអ៊ែរ​មុន’’ ជា​ការ​ឆ្លើយ​តប​ពេល​ចិន​ត្រូវ​បាន​វាយ​ប្រ​ហារ ដែល​អាច​គម្រាម​ដល់​លទ្ធ​ភាព​ជោគ​ជ័យ​      នុយ​ក្លេអ៊ែរ និង​ប៉ះ​ពាល់​ដល់​ការ​គ្រប់​គ្រង​បញ្ជាការរប​ស់ខ្លួ​ន។

បន្ថែមពីនេះ ប្រភពថា ទីក្រុង​ប៉េកាំង​ក៏​ប្រហែល​ពិចារណា​ប្រើ​ប្រាស់​នុយ​ក្លេអ៊ែរ ប្រសិន​បើ​បរាជ័យ​នៅ​តៃ​វ៉ាន់​ដែល​បាន​គម្រាម​ដល់​ភាព​រស់​រាន​របស់​របប​កុម្មុយ​និស្ត នេះ​បើ​តាម​មន្ទីរ​បញ្ច​កោន​បាន​រាយកា​រណ៍​កាល​ពី​ចុង​ឆ្នាំ​មុន។

ប្រភពបន្ថែម​ថា ប្រទេសចិនកំពុងសាងសង់ប៉មថ្មីស្តុក​មីស៊ីល​ប្រហែល ៣៥០​ប៉ម និង​កំពុង​បង្កើត​មូល​ដ្ឋាន​ថ្មី​ជា​ច្រើន​​សម្រាប់​មីស៊ីល​ដែល​អាច​បាញ់​ចល័ត​បាន។ ប្រភព​ថា កង​យោធា​ចិន​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា មាន​ មីស៊ីល​បាញ់​ប្រហែល ៧១២ ដែល​មាន​មូល​ដ្ឋាន​នៅ​លើដី​ និង​​ក្នុង​ចំណោម​មីស៊ីល​ផ្ទុក​៤៦២ អាច​ឈាន​ដល់​ទ្វីប​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ