តៃវ៉ាន់​គ្រោង​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការ​ការ​ពារ​ជាតិ​ដែល​ជាការ​​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​ពី​ចិន

តៃវ៉ាន់​គ្រោង​នឹង​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការ​ពារ​ជាតិ​ចំនួន ១/៥ នៅ​ឆ្នាំ​ក្រោយ​ដោយ​លើស​៣%​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប ខណៈ​ខ្លួន​វិនិយោគ​បន្ថែម​រាប់​ពាន់​លាន​ដុល្លារ លើ​គ្រឿង​បរិក្ខា​ថ្មី​ដើម្បី​ប្រឈម​មុខ​ជាមួយ​នឹង​ប្រទេស​​ចិន​កាន់​តែ​ប្រសើរ និង​បង្ហាញ​ឱ្យ​សហរដ្ឋ​អាមេរិក​ ឃើញ​ថា​ តៃ​វ៉ាន់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​អំពា​វ​នាវ​ឱ្យ​ពង្រឹង​យោធា​របស់​ខ្លួន។

ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០២៥​នេះ​ថា ចំណាត់​ការ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​ប្រទេស​ចិន ចាត់​ទុក​តៃវ៉ាន់​ដែល​គ្រប​ដណ្តប់​ដោយ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នេះ​ ជាអធិប​តេយ្យ​ភាព​របស់​ខ្លួន​ដោយ​បាន​បង្កើន​សម្ពាធ​យោធា និង​នយោ​បាយ​ក្នុងរ​យៈ​ពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ ដើម្បី​អះ​អាងការ​ទាម​ទារ​របស់​ខ្លួន តែ​ទីក្រុង​តៃប៉ិប​ដិសេធ​យ៉ាង​ខ្លាំង។

នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក ឆូ ចុង​ថៃ​(Cho Jung-tai) បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា ការ​ចំណាយ​លើថវិកា​ជាតិ​នៅ​ឆ្នាំ​២០២៦​នេះ នឹង​ឈាន​ឡើង​ដល់ ៩៤៩.៥​ពាន់​លាន​ដុល្លារ ដែល​ប្រហែល​(៣១.២៧​ពាន់លាន​ដុល្លារ​អាមេរិក)។ លើស​ពី​នេះ តួរ​លេខ​រដ្ឋាភិបាល​បាន​បង្ហាញ​ថា ចំនួន ៣.៣២%​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុ​ប​ចំនួន​នេះ បាន​លើស​កម្រិត​៣%​ ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០០៩។

បន្ថែម​ពី​នេះ លោក ឆូ បាន​និយាយ​កាល​ពីថ្ងៃ​ព្រ​ហស្បតិ៍​ថា ‘‘នេះ​គឺ​ជា​ការ​បង្ហាញ​មួយ​ផ្សេង​ទៀត​ដល់​ពិភព​លោក​អំពី​​ការ​ប្តេជ្ញា​ចិត្ត​នៃ​ប្រជាជន​យើង និង​សមត្ថ​ភាព​របស់​យើង​ ក្នុង​ការ​ការ​ពារ​ដែន​អធិប​តេយ្យ​ភាព​ និង​សន្តិ​សុខ ការ​រក្សា​ស្ថិរភាព​សន្តិសុ​ខ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិ​ក និង​បំពេញ​ការ​ទទួ​លខុ​ស​ត្រូវ​រួម​គ្នារ​បស់​យើង​ចំពោះ​ពិភព​លោក’’។

ផែន​ការ​នេះ រួម​មាន​ សំណើរ​ថវិកា​ជាតិ​ពិសេស​មួយ​ចំនួន​ដែល​មាន​តម្លៃ​សរុប ១១៧.៦​ពាន់​លាន​ដុល្លារ​សម្រាប់​យន្ត​ហោះ​ចម្បាំង​ថ្មី និង​ការ​បង្កើន​ការ​ការ​ពារ​កង​ទ័ព​ជើង​ទឹក​ ដែល​ត្រូវ​បាន​រំពឹង​ទុក​យ៉ាង​ទូលំ​ទូលាយ​ពី​ក្រសួង​ការ​ពារ​ជាតិ​ នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ខាង​មុខ​នៅ​ឆ្នាំ​នេះ។

រដ្ឋាភិបាល​តៃវ៉ាន់ បាន​ធ្វើ​ទំនើប​​កម្ម​យោធា​ក្លាយ​ជា​វេទិកា​នយោបាយ​ដ៏​សំខាន់ និង​បាន​សន្យា​ម្តង​ហើយ​ម្តង​ទៀត ក្នុង​ការ​ចំណាយ​ថវិកា​បន្ថែម​លើ​ការ​ការ​ពារ​ជាតិ​របស់​ខ្លួន ដោយ​សារ​តែ​ការ​គំរា​ម​ពី​សំណាក់​សាធារណៈ​រដ្ឋ​ប្រជា​មានិត​​ចិន​ រួម​ទាំង​ការ​អភិវ​ឌ្ឍ​នា​វា​មុជ​ទឹក​ដែល​ផលិត​នៅ​តៃវ៉ាន់​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ