សហគមន៍​​អន្តរ​ជាតិ​បាន​ជំរុញ​ឱ្យ​ដោះ​ស្រាយ​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា

របាយ​ការណ៍​ចុង​ក្រោយ​ពី​អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ​ បាន​បង្ហាញ​ពី​ការ​ពិត​ដែល​អាក្រក់​មួយ​ថា នៅប្រទេស​កម្ពុជា មាន​កន្លែង​បោក​ប្រាស់​យ៉ាង​ហោច​ណាស់ ៥៣​ទីតាំង បាន​ក្លាយ​ជា​មជ្ឈ​មណ្ឌល​នៃ​ទាសភាព​សម័យ​ទំនើប​ការ​ជួញ​ដូរ​មនុស្ស ការ​ធ្វើ​ទារុណ​កម្ម និង​ពលកម្ម​ដោយ​បង្ខំ។

ដឹឌីផ្លូម៉ាត​(The Diplomat) បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​២០ ខែសី​ហា ឆ្នាំ​២០២៥​នេះ​ថា​ បរិវេណ​ទាំង​នេះ​ ជា​រឿយ​ៗ​បាន​ក្លែង​ធ្វើ​ជា​សួន​បច្ចេក​វិទ្យា​ស្រប​ច្បាប់ ឬ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ដែល​បាន​ដំណើរ​ការ​ដោយ​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ជាមួយ​នឹង​និទណ្ឌ​ភាព។

ជនរងគ្រោះ ត្រូវបា​ន​ទាក់ទា​ញដោ​យ​ពាណិជ្ជ​កម្ម​បោក​ប្រាស់ និង​ត្រូវ​បាន​ចាប់​ដាក់​គុក រំលោភ​បំពាន​​ចាប់​បង្ខំ​ឱ្យ​បោក​ប្រាស់​មនុស្ស​ទូទាំង​ពិភព​លោក តាម​រយៈ​ការ​បោក​ប្រាស់​តាម​អ៊ីនធឺ​ណិត។ របាយ​ការណ៍ បាន​កត់​ត្រា​អំពី​ប្រតិ​បត្តិ​ការ​ទាំង​នេះ​ ថា​បាន​ដំណើរ​ការ​ដោយ​អំពើ​រពុក​រលួយ​ជា​ប្រព័ន្ធ ការ​អនុវត្ត​ច្បាប់​ខ្សោយ និង​ខ្វះ​ឆន្ទៈ​នយោបាយ​​ក្នុង​ការ​រុះ​រើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឧក្រិដ្ឋ​កម្ម។

ជាមួយគ្នានេះ តៃវ៉ាន់ទោះបីមិនមែនជា​ក្រុម​ធំ​ជាង​គេ ដែល​រង​ផល​ប៉ះ​ពាល់​ក៏ដោ​យ ប៉ុន្តែ​ពួក​គេ​ប្រឈម​នឹង​ហានិ​ភ័យ​ធ្ងន់​ធ្ងរ ដោយ​សារ​ស្ថាន​ភាព​អន្តរ​ជាតិ​របស់​ពួក​គេ។ ថ្មីៗនេះ មាន​ជន​ជាតិ​តៃវ៉ាន់​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​ឡែក​មាន​មួយ​ចំនួន​ទៀត ត្រូវ​កំណត់​អត្ត​សញ្ញាណ​ខុស​ ដោយ​ចោទ​ថា​ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ ទាំង​ដែល​អ្នក​ទាំង​នោះ​ជា​ជន​រង​គ្រោះ​នៃ​ការ​ជួញ​ដូរ​មនុស្ស។

ព្រោះតែមិ​នមា​ននីតិវិធីត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ជនទាំងនេះ​ត្រូវ​បាន​ដាក់​បន្ទុក​ថា បាន​ប្រព្រឹត្ត​បទ​ល្មើស ហើយ​​ខ្លះ​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ចិន។

ស្ថានភាព​កាន់តែធ្ងន់ធ្ងរទៅមនុស្សជាច្រើននៅវ័យក្មេង ហើយ​ក៏​ជា​អនីតិ​ជនផ​ង ដែលត្រូ​វ​បោក​បញ្ជោត​ដោយ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ការ​ងារ​ក្លែង​បន្លំ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម។

យ៉ាងណា​ ការផ្សាយពាណិជ្ជកម្មទាំងនេះ សន្យា​ថា ផ្តល់​ឱ្យកា​រ​រស់​នៅ​យ៉ាង​ល្អ និង​ជា​ប្រភេទ​ការ​ងារ​ដែល​ងាយ​ស្រួល​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់ និង​ងាយ​ស្រួល​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ។

ទោះជាយ៉ាង​ណា នៅពេលដែលមក​ដល់ បុគ្គល​ទាំង​នោះ​ត្រូវ​បាន​ដក​ហូត​ឯកសារ បង្ខាំង​ក្រោម​ការ​យាម​កាម​ដោយ​ប្រដាប់​អាវុធ និង​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ ប្រព័ន្ធ​ឃ្លាំ​មើល​ឆ្មាំប្រដាប់​អាវុធ រួម​ទាំង​របង​បន្លា​លួស​ដែល​ធ្វើឱ្យ​ពួ​ក​គេ​ស្ទើរ​តែ​មិន​អាច​រត់​ចេញ​បាន។

ការរកឃើញ​ដោយអង្គការលើកលែងទោសអន្តជាតិ​(Amnesty International) គូរ​បញ្ជាក់​អំពី​ភាព​បរា​ជ័យ​របស់​រដ្ឋាភិបាល​កម្ពុជា និង​ករណី​ខ្លះ​ស្មុគ​ស្មាញ​ក្នុង​ការ​ដោះស្រា​យ​ឧក្រិដ្ឋ​កម្ម​នេះ។ ភាព​ខ្វះ​ការ​អ​នុ​វត្តនិង​គណនេយ្យ​ភាព អវត្តមាន​នៃកា​រ​ស៊ើប​អង្កេត​ប្រកប​ដោយ​តម្លាភា​ព បាន​ពង្រឹង​ក្រុម​ឧក្រិដ្ឋ​ជន​នេះ​ដោយ​អនុញ្ញាត​ឱ្យ​សេដ្ឋកិច្ច​ស្រមោល​មាន​ការ​រីក​ចម្រើន​រាប់​ពាន់​លាន​ដុល្លារ។

វិបត្តិនេះ ទាមទារឱ្យមានការឆ្លើយតបតាម​តំបន់​ដែល​សម្រ​ប​សម្រួល និង​ផ្អែក​លើ​សិទ្ធិ ដោយ​ឡែក​រដ្ឋា​ភិបាល​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក ត្រូវ​តែ​ផ្តល់​អាទិភាព​ដល់​ការ​ការ​ពារ​ជន​រង​គ្រោះ​ ពី​ការ​ជួញ​ដូរ​ជាង​ការ​អនុ​វត្តន៍​ច្បាប់​អន្តោប្រ​វេសន៍។

កិច្ចសហប្រតិបត្តិការក្នុងតំបន់ មាន​សារៈ​សំខាន់​ណាស់ ក្នុងកា​រ​រុះ​រើ​បណ្តាញ​ឆ្លង​ដែន​ដែល​ដំណើរ​ការ​នៅ​បរិវេណ​ទាំង​នេះ។ បន្ថែម​ពី​នេះ សហគមន៍​អន្តរ​ជាតិ​ត្រូវ​តែទ​ទួល​ខុស​ត្រូវ​លើ​រដ្ឋាភិបាលក​ម្ពុជា ចំពោះ​កាព្វ​កិច្ច​ខ្លួន​ក្រោម​ច្បាប់​​សិទ្ធិ​​មនុស្ស​​អន្តរ​ជាតិ។

សម្ពាធការ​ទូត ការ​ដាក់ទណ្ឌក​ម្ម​ និង​ការ​គាំទ្រ​សង្គម​ស៊ីវិល​ អាច​ជួយ​បង្កើត​បរិយា​កាស​សម្រួល​ដល់​ជន​រងគ្រោះ​ដោយ​ការ​ការ​ពារ ហើយ​អ្នក​ជួញ​ដូរ​ត្រូវ​បាន​កាត់​ទោស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ