រុស្សីទាមទារឱ្យអ៊ុយក្រែនបោះបង់តំបន់ភាគខាងកើតនិងការចូលរួមជាមួយណាតូដើម្បីបញ្ចប់សង្រ្គាម

លោក វ្លាឌី​មៀ​ពូទីន ទាម​ទារ​ឱ្យ​អ៊ុយ​ក្រែន​បោះ​បង់​តំបន់​ដុន​បាស​នៃ​ភាគ​ខាង​កើត​ទាំង​អស់ បោះ​បង់​មហិច្ឆ​តា​​ចូល​រួម​ជាមួយ​ណាតូ​(NATO) ​រក្សា​អព្យា​ក្រឹត និង​ឱ្យ​ទ័ព​លោក​ខាង​លិច​ចេញ​ពី​ប្រ​ទេស។ នេះ​បើ​តាម​ប្រ​ភព​បី ពី​វិមាន​​ក្រឹម​ឡាំង​បាន​ប្រាប់សារព័ត៌មាន​​​រ៉យ​ទ័រ​​(Reuters)។

រ៉យទ័រ បាន​រាយ​ការណ៍​នៅ​ថ្ងៃទី​​២១ ខែ​សីហា ឆ្នាំ​២០២៥​នេះថា​ ប្រធានាធិបតី​រុស្សី បាន​ជួបជា​មួយ លោកដូណាល់ ត្រាំ នៅ​អាឡាស្កា កាល​​ពី​ថ្ងៃ​សុក្រ សម្រាប់​កិច្ច​ប្រជុំ​កំពូល​រុស្សី និង​អាមេរិក​ ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ៤​ឆ្នាំ​មក​នេះ ដែល​​ចំណាយ​ពេល​ស្ទើរ​តែ​៣ម៉ោង ដើម្បី​បញ្ចប់​ការ​ពិភាក្សា​ដើម្បី​សម្រុះ​សម្រួល​លើ​អ៊ុយ​ក្រែន ថា​តើ​នឹង​ចេញ​ជា​រូប​រាង​បែប​ណា? 

ការថ្លែងបន្ទាប់ពីលោក ត្រាំ និង លោកពូទីន បាន​និយាយ​អំពី​កិច្ច​ប្រជុំ​ដែល​សង្ឃឹម​ថា នឹង​បើក​ផ្លូវ​ទៅ​រក​សន្តិ​ភាព​នៅ​អ៊ុយ​ក្រែន ប៉ុន្តែ​មេដឹកនាំ​ទាំង​ពីរ​ហាក់​បី​មិន​បាន​ផ្តល់​​ព័ត៌មា​ន​​ជាក់​លាក់ អំពី​អ្វី​ដែល​ពួក​គេ​បាន​ពិភាក្សា​នោះ​ទេ។

ដោយឡែក នៅក្នុ​ងរ​បាយកា​រណ៍​លម្អិត​មួយ​ដែល​មាន​មូល​ដ្ឋាន​នៅ​រុស្ស៊ី រហូត​មក​ដល់​បច្ចុប្បន្ន​ លើ​ការ​ផ្តល់​ជូន​របស់​ លោក ពូទីន នៅ​ឯ​កិច្ច​ប្រជុំ​នោះ រ៉យ​ទ័រ អាច​គូស​បញ្ជាក់​ជុំវិញ​នូវ​អ្វី​ដែល​វិមាន​ក្រឹម​ឡាំង​ចង់​ឃើញ​នៅ​កិច្ច​ព្រម​ព្រៀង​​សន្តិភាព ដើម្បី​បញ្ចប់​សង្រ្គាម​នៅអ៊ុ​យ​ក្រែន​ដែល​ស្លាប់​មនុស្ស និង​បណ្តាល​ឱ្យ​មនុស្ស​របួស​រាប់​សែន​នាក់។

នៅក្នុងប្រភពនោះ រុស្សី​ និយាយ​ថា លោក ពូទីន សម្រុះស​ម្រួល​លើ​ការ​ទាម​ទារ​ដី​ដែល​ដាក់​ចេញ​នៅ​ខែ​មិថុនា ឆ្នាំ​២០២៤ ដែល​តម្រូវ​ឱ្យ​ទីក្រុង​គី​វ(Kyiv)​លះ​បង់​ទាំង​ស្រុង​នៃ​ខេត្ត​ចំនួន​៤ ដែល​ក្រុង​ម៉ូស្គូ​ទាម​ទារ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី គឺ​ដុន​តេស្ក៍​(Dontesk) និង​លូហានស្ក៍ (Luhansk) នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែន​ដែល​​បង្កើត​ជា ដុនបាស​(Donbas) ឃែសុ​ន​(Kherson) និង​ហ្សាប់​ប៉ូរីស​ស្យា​(Zaporizhzhia) នៅ​ភាគ​ខាង​ត្បូង។

យ៉ាងណា ប្រធានាធិបតីអ៊ុយ​ក្រែន​ លោក​​ វូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​​នៅក្នុ​ងកា​រ​អត្ថា​ធិប្បាយ​ដែល​ចេញ​ផ្សាយ​ដោយ​ទីក្រុង​គីវ​(​Kyiv) កាល​ពី​ថ្ងៃព្រ​ហស្បតិ៍​ថា‘‘ប្រសិន​បើ​និយាយ​អំពី​កា​រ​ដ​ក​ខ្លួន​ចេញ​ពី​ភាគ​ខាង​កើត​ដោយ​សាមញ្ញ​នោះ​ យើង​មិន​អាច​ធ្វើ​វា​បាន​ទេ។ វា​គឺ​បញ្ហា​នៃ​ភាព​រស់​រាន​នៃប្រ​ទេស​​របស់​យើង ដែលពា​ក់ព័​ន្ធ​នឹង​ខ្សែ​ការ​ពារ​ដ៏​រឹង​មាំ​បំផុត’’៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ