អ៊ុយក្រែន​បើក​ការ​វាយ​ប្រហារ​រុស្សី​អំឡុង​ប្រារព្ធ​ពិធី​ប្រកាស​​ឯករាជ្យ​ជាតិ​របស់​ខ្លួន

អ៊ុយ​ក្រែន​បាន​បើក​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​​លើ​រុស្សី កាល​ពី​ថ្ងៃ​អាទិត្យ ដែល​បណ្តាល​ឱ្យ​សមត្ថ​ភាព​ម៉ាស៊ីន​បង្កើត​ថាម​ពល​នុយ​ក្លេអ៊ែរ នៅ​រោង​ចក្រ​ដ៏​ធំ​មួយ​របស់​រុស្សី ថយ​ចុះ​ហើយ​បង្ក​ឱ្យ​មាន​ការ​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅនៅ​ឯ​ស្ថានីយ​នាំចេ​ញ​ឥន្ធនៈ អាស់​លូកា​រ​(Ust-Luga)។

ទីភ្នាក់ងារ​សារព័ត៌មាន ​រ៉យ​ទ័រ បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២៥​នេះ​ថា ទោះ​បី​ជា​មាន​ការ​ចរ​ចា​អំពី​សន្តិភា​ព​រវាង​រុស្សីនិ​ងអ៊ុ​យ​ក្រែន​ក៏​ដោយ សង្រ្គាម​ដែល​សាហាវ​ឃោឃៅ​មួយ​កំពុង​បន្ត​តាម​ខ្សែ​បន្ទាត់​ជួរ​មុខ អម​ជាមួយ​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​បើក​ចូល​ជ្រៅ​ទាំង​រុស្ស៊ី និង​អ៊ុយ​ក្រែន។

ក្រសួងការបរទេសរ​បស់​រុស្សី បាន​និយាយ​ថា​ យ៉ាង​ហោច​ណាស់ មាន​ដ្រូន​របស់​អ៊ុយ​ក្រែន​ចំនួន ៩៥គ្រឿង​ ត្រូវ​បាន​ស្ទាក់​ចាប់​នៅ​តំបន់​រុស្ស៊ី​ នៅ​ថ្ងៃ​ទី​​២៤​ខែ​សីហា ខណៈ​ដែល​អ៊ុយ​ក្រែន​ប្រារព្ធ​ពិធី​ប្រកាស​ឯក​រាជ្យ​ជាតិ​របស់​ខ្លួន​ពី​សហភាព​សូវៀត​ក្នុង​ឆ្នាំ​១៩៩១។

រោងចក្រផលិតនុយក្លេអ៊ែរ​ ខួស​(Kursk) ដែល​មាន​ចម្ងាយ​ត្រឹម​តែ​៦០​គីឡូ​ម៉ែត្រ ពី​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែន​ បាន​ប្រាប់​ថា ប្រព័ន្ធ​ការ​ពារ​អាកាស​បាន​បាញ់​ទម្លាក់​ដ្រូន​ ផ្ទុះ​នៅ​ជិ​ត​រោង​ចក្រ​នៅ​យប់​កណ្តាល​អធ្រាត​ថ្ងៃ​​ទី​២៣ ចូល​ថ្ងៃ​ទី​​២៤ ខែសីហានេះ ​ធ្វើ​ឱ្យ​ខូច​ខាត​ឧបករណ៍​បម្លែង​ថាមពល​បណ្តាល​ឱ្យ​សមត្ថ​ភាព​ម៉ាស៊ី​ន​បង្កើត​នុយ​ក្លេអ៊ែរ​លេខ​៣ ថយ​ចុះ​៥០%។

អភិបាលតំបន់ និយាយ​ថា ចម្ងាយប្រមាណ១​០០០​គីឡូម៉ែត្រ​នៃ​ភាគ​ខាង​ជើង​ឈូង​សមុទ្រ​ហ្វាំង​ឡង់​ យ៉ាង​ហោច​ណាស់ មាន​ដ្រូន​អ៊ុយ​ក្រែន ១០​គ្រឿង​ ត្រូវ​បាន​បាញ់​ទម្លាក់​លើ​កំពង់​ផែ​អាស់​លូកា​ (Ust-Luga) ក្នុង​តំបន់​លេនី​ន​រាដ (Leningrad) ភាគ​ខាង​ជើង​នៃ​ប្រទេស​រុស្ស៊ី ដោយ​មាន​កម្ទេច​ធ្លាក់​ចុះ​បណ្តាល​​​​​ឱ្យ​ផ្ទុះ​ឆេះ​នៅ​ស្ថានីយ​ដំណើរ​ការ​ណវ៉ា​តិក (Novatek)ដែល​ជា​ស្ថានីយ​នាំចេ​ញ​ឥន្ធនៈ​នៅ​សមុទ្រ​បាល់​តិច​ដ៏​ធំ​ហើយ​ក៏​ជាក​ន្លែង​កែច្នៃ​ផ​ង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ