ស៊ុយអ៊ែតបានចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​លក់​យន្ត​ហោះ៤​គ្រឿង​ឱ្យ​ទៅ​ថៃ

ប្រទេស​ស៊ុយ​អ៊ែត បាន​និយាយ​កាល​ពី​ថ្ងៃច​ន្ទ​ថា ខ្លួន​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​លក់​យន្ត​ហោះ​ចម្បាំង​គ្រីប​ភិន (Gripen) ចំនួន ៤​គ្រឿង ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន ស្វេ​ស្កា អ៊ែរ៉ូ​ផ្លេន អាក់​ថេ​បូឡា​ហ្គេត(Svenska Aeroplan Aktiebolaget) ទៅ​ឱ្យ​​ប្រទេស​ថៃ។ នេះបើ​យោង​តាម​ប្រភពទីភ្នាក់ងារ​សារព័ត៌មាន​​​រ៉យទ័រ។

រ៉យទ័រ បានរា​យកា​រ​ណ៍នៅ​ថ្ងៃ​២៥ ខែ​សីហា ឆ្នាំ​២០២៥​នេះថា​ អគ្គនា​យក​ដ្ឋាន​រដ្ឋបាល​សម្ភារៈ​ការ​ពារ​ជាតិ​ប្រទេស​ស៊ុយ​អ៊ែត លោក ម៉ៃឃឺល ហ្រ្គែន​ហូម (Mikael Granholm) បាន​និយាយ​នៅ​ក្នុង​សេច​ក្តី​ថ្លែងការណ៍​មួយ​ថា កិច្ច​ព្រម​ព្រៀង​នេះ ពង្រឹង​ឱកាស​អភិវឌ្ឍន៍​រយៈ​ពេល​វែង​ សម្រាប់​យន្ត​ហោះច​ម្បាំង​ស៊ុយ​អ៊ែត​។

ក្រុមហ៊ុន ស្វេស្កា អ៊ែរ៉ូផ្លេន អាក់ថេបូឡាហ្គេត បាន​និយាយ​នៅ​ក្នុង​សេច​ក្តីថ្លែ​ង​ការណ៍​ដាច់​ដោយ​ឡែក​មួយថា តម្លៃ​នៅ​ក្នុង​ការ​បញ្ជា​​ទិញ​ដែល​រួ​ម​មាន យន្ត​ហោះ គ្រីប​ភិនអ៊ី​(Gripen E)ចំនួន​ ៣​គ្រឿង​ និង គ្រីប​ភិនអេហ្វ (Gripen F)​ចំនួន១​គ្រឿង ព្រម​ទាំង​គ្រឿង​បរិក្ខា ឧបករណ៍​ជំនួយ និង​ការ​ហ្វឹក​ហ្វឺន ដែល​មាន​តម្លៃប្រហែល ៥.៣​ពាន់​លាន​ ​ដែល​ស្មើប្រមាណ ៥៥៦​លាន​ដុល្លារ នឹង​ចែក​ចាយ​នៅ​ចន្លោះ​ឆ្នាំ​២០២៥ ដល់ ២០៣០។

ដោយឡែក ដាហ្គែនសារីអែនណា​(Dagensararena) បង្ហាញ​អំ​ពីប្រតិក​ម្ម​លើក​ឡើង​អំពី​ការ​ដាក់​សម្ពាធ​ដោយ​បង្កក​ការ​លក់​អាវុធ​ទៅ​ឱ្យ​ប្រទេស​ថៃ និង​ប្រទេស​មិន​មែន​ប្រជា​ធិប​តេយ្យ​ផ្សេង​ទៀត។ ប្រភព​នោះ​បន្ត​​ថា លក្ខណៈ​វិនិច្ឆ័យ​ប្រជាធិប​តេយ្យ​សម្រាប់​ការ​នាំ​ចេញ​អាវុធ​ត្រូវ​រឹត​បណ្តឹង បន្ទាប់​ពី​ប្រទេស​ថៃ​ប្រើ​ប្រាស់​យន្ត​ហោះ ដ្យាស​គ្រីប​ភិន​(Jas Gripen) ប្រឆាំង​ដោយ​ដាក់​គោល​ដៅ​នៅប្រ​ទេស​កម្ពុជា។

លើសពីនេះ ប្រភពបានបន្ថែមថា​ វាមិនគ្រប់គ្រា​ន់​នោះ​ទេ ដោយ​គ្រាន់​តែ​ពិនិត្យ​ការ​លក់​ទៅ​ឱ្យរបប​ផ្តាច់​ការ​ប៉ុន្តែ​ប្រទេស​ស៊ុយ​អ៊ែត ត្រូវ​តែ​ពិនិត្យ​មើល​ឱ្យ​បាន​ហ្មត់​ចត់​លើ​គណៈ​វិនិច្ឆ័យ​ ដែល​បាន​អនុវត្ត​ក្នុង​ការ​នាំ​ចេញ​។ ប្រទេស​ថៃ ដែល​បាន​ផ្លាស់​ប្តូរ​ទៅ​វិញ​ទៅ​មក​រវាង​របប​ផ្តាច់​ការ​យោធា និង​រដ្ឋាភិបាល​ទន់​ខ្សោយ​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​នោះ ជា​ទូទៅ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា របប​មិន​មែន​ប្រជា​ធិបតេយ្យ។

ប្រភពគូរបញ្ជាក់ថា ការផ្តល់​ឱ្យរបបគ្រប់គ្រងដោយយោធា​នេះ ជាមួយ​យន្ត​ហោះច​ម្បាំង​ជា​ច្រើន​គ្រឿង និង​ធ្វើឱ្យ​​មាន​ការ​លើក​ស្ទួយ​សន្តិភាព និង​ស្ថេរភាព​ក្នុង​តំបន់​តិច​តួច​ណាស់។ រាល់​កិច្ច​ព្រម​ព្រៀង​ដែល​ដំណើរ​ការ​ដោយ​ក្រុម​ហ៊ុន​ផលិត​សព្វា​វុធ​ស៊ុយ​អែត​ផ្សេង​ទៀត គួរ​តែ​ត្រូវ​បាន​ផ្អាក​រហូត​ដល់​លក្ខណៈ​វិនិច្ឆ័យ​ប្រជា​ធិប​តេយ្យ​របស់​អាយ​អេហ្វ​ភី (ISP) ត្រូវបាន​ពិនិត្យ និង​ពង្រឹង​ឱ្យបាន​ហ្មត់ចត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ