បារាំង អង់គ្លេស និង​អាល្លឺម៉ង់ គំរាម​ដាក់​ទណ្ឌ​កម្ម​អ៊ីរ៉ង់​ជុំវិញ​កម្ម​វិធី​នុយ​ក្លេ​អ៊ែរ

ប្រទេស​បារាំង អង់គ្លេស និង​អាល្លឺម៉ង់​ បាន​ជួប​ជាមួយ​អ៊ីរ៉ង់ កាល​ពី​ថ្ងៃ​អង្គារ​ ដើម្បី​ព្យាយាម​ស្តាឡើ​ង​វិញ​នូវ​ទំនាក់​ទំនង​ការ​ទូត​ជុំវិញ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់ មុន​ពេល​ដែល​ពួក​គេ​បាត់​បង់​លទ្ធភាព​ដាក់​ទណ្ឌក​ម្ម​នៃ​អង្គ​ការ​សហប្រជា​ជាតិ​លើ​ទីក្រុង​តេរ៉ង់​(Tehran)។

ទីភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ រាយ​ការ​ណ៍​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ២​០២៥​នេះ​ថា ប្រទេស​បារាំង​ អង់​គ្លេស និង​អាល្លឺម៉ង់ ដែល​ត្រូវ​បាន​គេ​ហៅ​ថា អ៊ី៣​(E3) បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ដាក់​ទណ្ឌ​កម្ម​នៃ​អង្គ​ការ​សហ​ប្រជាជា​តិនៅ​​ប៉ុន្មាន​ថ្ងៃខា​ង​មុខ​នេះ ជុំវិញ​ការ​ចោទ​ប្រកាន់​ថា​ អ៊ីរ៉ង់​បាន​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០១៥ ជាមួយ​មហាអំ​ណាច​ពិភព​លោក​ដែល​មាន​បំណង​រារាំង​ទីក្រុង​តេរ៉ង់​(Tehran)​ពី​ការ​អភិវឌ្ឍ​អាវុធ​នុយ​ក្លេអ៊ែរ។

ប្រភពថា ដើម្បីធ្វើបែបនេះបាន ក្រុមប្រឹក្សា​សន្តិសុខ​អង្គ​ការស​ហប្រជាជាតិ​នឹង​ត្រូវ​បន្ត​ដោះ​ស្រាយ​ក្រុម​បឹក្សា​សន្តិសុខ​អង្គ​ការ​សហ​ប្រជាជាតិ​ឆ្នាំ​២០១៥ ដែលកំ​ណត់​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែ​រ ដោយ​បច្ចុប្បន្ន​នេះ​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃទី​​១៨ ខែ​តុលា ហើយ​ប្រទេស​អ៊ី​៣ នឹង​បាត់​បង់​លទ្ធភាព​ក្នុង​ការ​ដាក់​ទណ្ឌ​កម្ម​នៃ​អង្គ​ការ​សហ​ប្រជាជាតិ​លើ​អ៊ីរ៉ង់។

ទីក្រុងតេរ៉ង់ បានព្រមានដោយ‘‘ឆ្លើយតបយ៉ាងមឺងម៉ាត់’’ថា ប្រសិន​បើ​មាន​ការ​ដាក់​ទណ្ឌ​កម្ម​ឡើង​វិញ​ នោះ​ការ​ជជែក​​រវាង​អ៊ី៣ និង​អ៊ីរ៉ង់​នឹង​មាន​ភាព​តាន​តឹង ខណៈ​ដែ​ល​ក្រុង​តេរ៉ង់​ខឹង​សម្បា​ចំពោះ​ការ​ទម្លាក់​គ្រាប់​បែក​ កាល​ពី​ខែ​មិថុនា លើ​រោង​ចក្រ​នុយ​ក្លេអ៊ែ​រ​របស់​ខ្លួន ដោយ​សហរដ្ឋ​អាមេរិក និង​អ៊ីស្រា​អែល។

ដោយឡែក ក្នុងសកម្មភាពមួយដែលស្មាន​មិនដល់នោះ​គឺ រុស្សី និង​ចិន ក៏​ជា​ភាគី​នៃ​កិច្ច​ព្រម​ព្រៀម​ព្រៀង​នុយ​ក្លេ​អ៊ែរ​ផង​ដែរ បាន​ផ្សព្វ​ផ្សាយ​សេច​ក្តី​ព្រៀង​ដំណោះ​ស្រាយ​មួយ ទៅ​កាន់​សមាជិក​ក្រុម​ប្រឹក្សា​ទាំង​១៥ កាលពី​ថ្ងៃ​អាទិត្យ ដែល​នឹង​បន្ត​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២៦។

អ្នក​កាទូត​ជាន់​ខ្ពស់​រុស្សីម្នាក់ ដែល​និយាយ​ក្នុង​លក្ខ​ខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បា​​នប្រាប់​រ៉យ​ទ័រ​ថា ភាសានេះ​នឹង​រារាំ​ង​អ៊ី៣ ក្នុង​ការ​ដាក់​ទណ្ឌ​កម្ម​​នៃ​អង្គ​ការ​សហ​ប្រជាជាតិ​លើ​អ៊ីរ៉ង់។ យ៉ាង​ណា ភ្លាមៗ​នោះ​គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា តើ​ពេល​ណា​សេចក្តី​​ព្រាង​​សេចក្តី​​សម្រេច​​នេះ​​អាច​​ត្រូវ​​បាន​​​គេ​​បោះ​ឆ្នោត?៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ