អង់គ្លេស បារាំង អាល្លឺម៉ង់ ដាក់​ទណ្ឌ​កម្ម​លើ​អ៊ីរ៉ង់​ជុំវិញ​ការ​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេ​អ៊ែរ

អ្នក​ការ​ទូត​ ៤នាក់ បាន​និយាយ​ថា អង់​គ្លេស បារាំង និង​អាល្លឺ​ម៉ង់ ទំនង​ជា​ចាប់​ផ្តើម​ដំណើរ​ការ​ដាក់​ទណ្ឌ​កម្ម​លើ​អ៊ីរ៉ង់​ឡើង​វិញ តាម​ច្បាប់​អង្គ​ការ​សហ​ប្រជា​ជាតិ​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែស​ង្ឃឹម​ថា​ទីក្រុង​តេរ៉ង់​នឹង​ប្តេជ្ញា​លើ​កម្ម​វិធី​នុយ​​ក្លេ​អ៊ែរ​របស់​ខ្លួន​ក្នុង​រយៈ​ពេល ៣០​ថ្ងៃ ដែល​អាច​ធ្វើ​ឱ្យ​អឺរ៉ុប​ពន្យា​ពេល​សកម្ម​ភាព​ជាក់​លាក់​មួយ​ចំនួន។

ទីភ្នាក់ងារសារព័ត៌មាន រ៉យ​ទ័រ រាយ​ការ​ណ៍​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២៥​នេះ​ថា អង់​គ្លេស បារាំង និង​ អាល្លឺម៉ង់​ ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ក្រុម​អ៊ី៣​(E3) បាន​ជួប​ជាមួយ​អ៊ីរ៉ង់​ កាល​ពី​ថ្ងៃអ​ង្គារ ដើម្បី​ព្យាយាម​ស្តារ​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ការ​ទូត​ជុំវិញ​កម្ម​វិធី​នុយ​ក្លេ​អ៊ែរ មុន​ពេល​ពួក​គេបា​ត់​បង់​សិទ្ធិ​នៅ​ពាក់​កណ្តាល​ខែ​តុលា ក្នុង​ការ​ស្តារទណ្ឌ​កម្ម​លើ​ទីក្រុង​តេរ៉ង់ ដែល​បាន​ដក​ក្រោម​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​ឆ្នាំ​២០១៥ ជាមួយ​ប្រទេស​មហា​អំណាច​ធំៗ។

អ្នកការទូតអ៊ឺរ៉ុប​បីនាក់ និងអ្នកការទូត​លោក​ខាង​លិច​ម្នាក់ បាន​និយាយ​ថា កិច្ច​ពិភាក្សា​កាល​ពី​ថ្ងៃ​អង្គារហាក់​បី​មិន​បាន​ផ្តល់​ការ​ប្តេជ្ញា​ពី​អ៊ីរ៉ង់​គ្រប់​គ្រាន់​នោះទេ​ ទោះបី​ជា​​ពួក​គេ​ជឿ​ជាក់​ថា នៅ​មាន​សិទ្ធិ​សម្រាប់​ការ​ទូត​បន្ថែម​ទៀត​ ក្នុង​សប្ដាហ៍​ខាង​មុខ​ក៏​ដោយ។

អ៊ីបី​(E3) បាន​សម្រេច​ថា នឹង​ចាប់​ផ្តើម​ដាក់​ទណ្ឌ​កម្ម​តាម​ច្បាប់​អង្គ​ការ​សហ​ប្រជា​ជាតិ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ជុំវិញ​ការ​ចោទ​ប្រកាន់​ថា អ៊ីរ៉ង់ បាន​រំលោភ​លើកិ​ច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​មហា​អំណាច​ពិភព​លោក នៅ​ឆ្នាំ​ ២០១៥ ដែល​មាន​បំណង​រារាំង​ទីក្រុង​តេរ៉ង់​(Tehran)ពី​កា​រ​អភិវ​ឌ្ឍ​អាវុធ​នុយ​ក្លេ​អ៊ែរ។

យ៉ាងណា ដំណើរកា​រ​របស់​អង្គ​ការ​សហ​ប្រជាជាតិ​ចំណាយ​រយៈ​ពេល​៣០​ថ្ងៃ មុន​ពេល​ដែល​ដំណើរ​ការ​ដាក់​ទណ្ឌ​កម្ម​ដែល​គ្រប​ដណ្តប់​ដោយ​ហិរញ្ញ​វត្ថុ ធនាគារ និង​វិស័យ​ការ​ពារ​ជាតិ​របស់​អ៊ីរ៉ង់ ត្រូវ​បាន​ស្តារ​ឡើង​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ