និស្សិត​ឥណ្ឌូនេស៊ី​ប្តឹង​ប៉ូលីស​បង្រ្កាប​បាតុកម្ម​ ខណៈ​បាតុករ​ជាង​៣ពាន់​នាក់​ត្រូវ​ចាប់​ខ្លួន

ក្រុម​និស្សិត​បាន​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​២រូប កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ដាក់​ពាក្យ​បណ្តឹង​របស់​ពួក​គេ បន្ទា​​​ប់​ពីកា​រ​តវ៉ា​ជាង​មួយ​សប្តាហ៍ រង​ការ​បង្ក្រាប​ដោយ​ហិង្សា ពី​ប៉ូលីស​ប្រឆាំង​នឹង​ក្រុម​បាតុករ ខណៈ​ការ​តវ៉ា​នោះ​ជំទាស់​ទៅនឹ​ង​ការ​ដំឡើង​ប្រាក់​ខែដ​ល់​សមាជិក​ភាព​លើស​១០​ដង នៃ​ប្រាក់​ចំណូល​ពលរដ្ឋ។

ទីភ្នាក់ងារ​សារព័ត៌មាន រ៉យ​ទ័រ បាន​រាយ​ការណ៍នៅ​​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះថា​ ក្រុម​មនុស្ស​ដែល​ដឹក​នាំ​ដោយ​និស្សិត កម្មករ និង​ក្រុម​សិទ្ធិ​មនុស្ស បាន​ដើរ​ដង្ហែរ​តាម​ផ្លូវ​ក្នុង​រដ្ឋ​ធានី​ កាល​ពី​សប្តាហ៍​មុន​ ដើម្បី​ប្រឆាំង​នឹង​ការ​បង្កើន​អត្ថ​ប្រយោជន៍​ដល់​​សភា​ ​ដែល​បង្ក​ឱ្យ​មាន​ភាព​ចលាចល​រីក​រាល​ដាល​​ពាស​​ពេញប្រទេស បន្ទាប់​ពី​​រថយន្ត​​របស់​​ប៉ូលិស​​បាន​​បើក​​បុក​​អ្នក​​រ​ត់​​ម៉ូតូ​ឌុប​​ម្នាក់​​ស្លាប់​។

ក្រុមនិស្សិតដែលទាមទារឱ្យមានកិច្ចប្រជុំជាមួយ​លោក​ប្រធានាធិបតី ប្រាបូវូ សាប់​ប៊ីយ៉ាន់​តូ​ (Prabowo Subianto) បាន​និយាយ​ថា ពួក​គេ​បាន​កំណត់​ករណី​របស់​ពួក​គេ ប៉ុន្តែ​មិ​ន​បាន​ធ្វើកា​រ​លើក​ឡើង​អំពី​ការ​សម្បទាន​ជាក់​លាក់​ណាមួ​យ​ពី​រដ្ឋាភិបាល​នោះ​ទេ។

ដោយ​ឡែក រដ្ឋមន្ត្រីលេខាធិការដ្ឋានរដ្ឋ លោក ប្រាសិត្យូ ហាទី (Prasetyo Hadi) ដែល​ជា​មន្ត្រី​មួយ​រូប​នៅក្នុង​កិច្ច​ប្រជុំ​នោះ បាន​និយាយ​ថា រដ្ឋាភិបា​លនឹ​ង​សិក្សា​អំពីកា​រ​ទា​​មទា​រ​របស់​និស្សិត ប៉ុន្តែ​មិន​បាន​បញ្ជាក់​លម្អិត​បន្ថែម​ទេ។

នៅមុននេះ មន្ត្រីជា​ន់ខ្ពស់ទទួលបន្ទុកកិច្ចការច្បាប់រ​បស់​ប្រទេស​ឥណ្ឌូ​នេស៊ី លោក យូស្រ៊ី​ល ឡាស្សា ម៉ាហែន​ដ្រា​ (Yusril Ihza Mahendra) បាន​និយាយ​ថា មន្ត្រី​ដែល​ពាក់​ព័ន្ធ​នឹង​ការ​បុក​ស្លាប់​អ្នក​រត់​ម៉ូតូ​ឌុប​អាច​ប្រឈម​មុខ​នឹង​នីតិ​វិធី​ព្រហ្ម​ទណ្ឌ។

យ៉ាងណា អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក បាន​និយាយ​ថា អាជ្ញាធរ​ប្រ​ទេស​​​ឥណ្ឌូ​នេស៊ីបា​ន​ឃុំម​នុស្ស​ជាង ៣ពាន់​នាក់​ នៅ​ក្នុង​ការ​បង្ក្រាប​ទូទាំ​ងប្រ​ទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ