តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានបង្គាប់ឱ្យផ្អាកប្រើប្រាស់កងទ័ពរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីគាំទ្រដល់កាអនុវត្តច្បាប់សហព័ន្ធ និងការវាយឆ្មក់អន្តោប្រវេសន៍ នៅទីក្រុងឡូស អិនជែលលេស (Los Angeles) ដោយរក្សាស្ថានភាពដដែល ខណៈដែលរដ្ឋបាល លោក ត្រាំ(Trump) អំពាវនាវ។
ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានរាយការណ៍នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ស្ថាប័នអង្គចៅក្រមស្រុកនៃសហរដ្ឋអាមេរិក លោក ឆាលេស ប្រីយ័រ (Charles Breyer) បានសម្រេចនៅថ្ងៃអង្គារថា រដ្ឋបាលលោកត្រាំ បានបំពានច្បាប់ក្នុងសតវត្សរ៍ទី១៩ ដែលកំណត់ការប្រើប្រាស់យោធាសម្រាប់ការអនុវត្តក្នុងស្រុក ដោយប្រើកងទ័ពក្នុងការគ្រប់គ្រងមនុស្ស និងភ្នាក់ងាររដ្ឋសហព័ន្ធអំឡុងពេលអន្តោប្រវេសន៍ និងការវាយឆ្មក់គ្រឿងញៀននៅឡូស អិនជែលលេស(Los Angeles) និងជុំវិញតំបន់នោះ។
រដ្ឋបាលបានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះយ៉ាងឆាប់រហ័ស ដោយឡែកសេចក្តីសម្រេចលើកទី៩នេះ បានរារាំងការសម្រេចរបស់ លោក ប្រិយ័រ(Breyer) ពីការចូលជាធរមាន ខណៈដែលកំពុងពិចារណាលើសំណុំរឿងនេះ។ លោក ប្រិយ័រ បានពន្យាពេលសេចក្តីសម្រេចរបស់លោក រហូតដល់ថ្ងៃទី១២ ខែកញ្ញា ដើម្បីទុកពេលឱ្យរដ្ឋបាល លោក ត្រាំ ប្តឹងឧទ្ធរណ៍។
សេចក្តីសម្រេច កាលពីថ្ងៃអង្គារ បានបង្ហាញអំពីការបរាជ័យរបស់ លោក ត្រាំ ក្នុងការពង្រីកតួនាទីយោធានៅលើដែនដីសហរដ្ឋអាមេរិក ដែលជំរុញឱ្យអ្នករិះគន់និយាយថា វាគឺជាការពង្រីកដ៏គ្រោះថ្នាក់នៃអាជ្ញាធរប្រតិបត្តិដែលអាចបង្កឱ្យមានភាពតានតឹងរវាងកងទ័ព និងប្រជាពលរដ្ឋសាមញ្ញ។
លោក ត្រាំ បានបញ្ជូនទាហានឆ្មាំជាតិទៅក្រុងវ៉ាស៊ីនតោន និងបានបង្ហាញអំពីបំណងបញ្ជូនទៅឈីហ្គាហ្គោ(Chicago) និងញូវ អលែន(New Orleans)។ យ៉ាងណាសេចក្តីសម្រេចលើកទី៩នេះ បានកើតឡើងតែមួយថ្ងៃដែលមេធាវីរបស់ក្រុងវ៉ាស៊ីនតោន បានដាក់ពាក្យប្តឹងដើម្បីព្យាយាមបញ្ចប់ការដាក់ពង្រាយកងទ័ពនៅក្នុងរដ្ឋធានី៕









