កាសែតដឹវ៉លស្រ្ទីតជើណល បានរាយការណ៍នៅថ្ងៃអាទិត្យថា អាជ្ញាធរសហរដ្ឋអាមេរិកកំពុងតែស៊ើបអង្កេតអំពីអ៊ីម៉ែលក្លែងបន្លំ មានមេរោគ ដែលរាយការណ៍មកពីសភាគណបក្សសាធារណៈរដ្ឋថា ទំនងមានបំណងផ្តល់ព័ត៌មានឱ្យប្រទេសចិន អំពីកិច្ចពិភាក្សាពាណិជ្ជកម្មរបស់រដ្ឋបាល Trump ជាមួយទីក្រុងប៉េកាំង។
ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានរាយការណ៍នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះថា កាសែតដឹវ៉លស្រ្ទីតជើណលបានរាយការណ៍ថា មេរោគក្នុងអ៊ីម៉ែលនោះ មើលទៅត្រូវបានផ្ញើដោយតំណាងលោក ចន ម៉ីលីណា(John Moolenaar) នៅក្នុងខែកក្កដា ទៅក្រុមពាណិជ្ជកម្មសហរដ្ឋអាមេរិក ក្រុមហ៊ុនច្បាប់ និងភ្នាក់ងាររដ្ឋាភិបាលដែលត្រូវបានតាមដានដោយក្រុមអ្នកវិភាគតាមអ៊ីនធើណិត ក្រុមហេកឃ័រ(hacker APT41) ដែលជឿជាក់ថា អ៊ីម៉ែលនោះកំពុងធ្វើការស៊ើបការឱ្យប្រទេសចិន។
លោក ម៉ូលែនណា (Moolenaar) ដែលជាអ្នករិះគន់យ៉ាងចាស់ដៃទៅកាន់ក្រុងប៉េកាំងថា គឺជាប្រធានគណៈកម្មាធិការសភា ដែលផ្តោតលើការប្រកួតប្រជែងជាយុទ្ធសាស្រ្តរវាងប្រទេសចិន និងសហរដ្ឋអាមេរិករួមទាំងការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកផងដែរ។
កាសែតដឹជើណល បានដកស្រង់សម្តីមនុស្សដែលដឹងអំពីបញ្ហានេះថា អ៊ីម៉ែលនេះគឺជាប្រតិបត្តិការលួចចូលដែលតភ្ជាប់ដោយក្រុងប៉េកាំង នឹងត្រូវបានចោទប្រកាន់ចុងក្រោយថា មានគោលបំណងផ្តល់ឱ្យទីក្រុងប៉េកាំងអំពីអនុសាសន៍សេតវិមាន ចំពោះកិច្ចពិភាក្សាពាណិជ្ជកម្មដ៏ចម្រូងចម្រាសជាមួយប្រទេសចិន។
ដោយឡែកស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួនមិនបានដឹងអំពីព័ត៌មានលម្អិតនៃការវាយប្រហារដែលបានរាយការណ៍នោះទេ ហើយប្រទេសចិនថែមទាំងបាននិយាយនៅក្នុងសេចក្តីរាយការណ៍តាមអ៊ីម៉ែលថា ‘‘ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃការវាយប្រហារតាមអ៊ីនធើណិត និងឧក្រិដ្ឋកម្មតាមអ៊ីនធើណិត’’។
យ៉ាងណា កាសែត ដឹជើណល បាននិយាយថា អ្វេហ្វប៊ីអាយ(FBI) និងប៉ូលីសកាពីតូលសហរដ្ឋអាមេរិកកំពុងធ្វើការស៊ើបអង្កេតលើអ៊ីម៉ែលនេះ៕









