ប្រធានាធិបតី ត្រាំ ហៅ​ការ​សម្លាប់​លោក​ ឃើក គឺ​ជា​ភាព​ខ្មៅង​ងឹត​សម្រាប់​សហរដ្ឋ​អាមេ​រិក

ប៉ូលីស​ដែល​ប្រដាប់​ដោយ​អាវុធ​ធន់​ធ្ងន់ កំពុង​ស្វែង​រក​ជន​សង្ស័យ​ដែល​បាន​បាញ់​សម្លាប់​អ្នក​អភិរក្ស​និយម​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ឈ្មោះ ឆាលី ឃើក​ (Charlie Kirk) អំឡុង​ពេល​ព្រឹត្តិ​កាណ៍ដ៏​ម​មា​ញឹក​នៅ​ឯសកល​វិទ្យា​ល័យ​យូតាស វ៉ាល់លី​(Utah Valley)។

សារព័ត៌មាន​ប៊ីប៊ីស៊ី​(BBC) បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី​១១ ​ខែក​ញ្ញា ឆ្នាំ​២០២៥​នេះ​ថា បរិវេណ​សាលា​នៅ​តែ​ស្ថិត​នៅ​ក្នុង​ការ​បង្ខាំង ខណៈ​ដែល​ប៉ូលីស​ដើរ​ជុំ​វិញ​តំបន់​តាម​ស្វែង​រក​ខ្មាន់​កាំភ្លើង​ ដែល​បាន​បាញ់​ប្រហារ​មួយ​គ្រាប់​ទៅ​លើ លោក ឃើក(Kirk)​ចំកញ្ចឹង ក ខណៈ​ដែល​លោក​កំពុង​និយាយ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​សិស្ស​នៅ​ខាង​ក្រៅ។

បុរសអា​យុ​ ៣១​ឆ្នាំ​រូប​នេះ បាន​បង្កើត ធើននីង ផញ យូអេសអេ​(Turning Point USA) ដែល​ជា​ក្រុម​បង្កើត​ឡើង​ដើម្បី​ស្វែង​រក​ពង្រីក​ការ​ផ្សព្វ​ផ្សាយ​គំនិត​អភិរក្ស​និយម នៅ​ក្នុង​បរិវេណ​សាលា​អាមេរិក​ពេល​ដែល​លោក​នៅ​វ័យ​ជំទង់។

ប៊ីប៊ីស៊ី(BBC)ដដែល​ថា ប្រធានាធិបតី ដូណាល់ ត្រាំ(Donald Trump) បាន​ហៅ​លោក ឃើក​(Kirk)​ថាជា​អ្នក​ស្នេហា​ជាតិ ហើយ​ថែម​ទាំង​ថាកា​រ​ស្លាប់​របស់​លោក ឃើក(Kirk) គឺ​ជា​‘‘ពេ​ល​វេលា​ដ៏​ខ្មៅង​ងឹតសម្រាប់​សហរដ្ឋ​អាមេរិក’’។ ដោយ​ឡែក​នៅ​ក្នុង​វីដេអូ​មួយ​ លោក ត្រាំ បាន​និយាយ​ថា លោក​ពោរ​ពេញ​ទៅ​ដោយ​ភាព​ទុក្ខ​ព្រួយ និង​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ធ្វើ​ឃាត​ដ៏សាហាវ​ឃោរ​ឃៅ​របស់​លោក ឆាលី ឃើក (Charlie Kirk)។

យ៉ាងណា ប៉ូលីស​បាន​ដើរ​យ៉ាង​រប៉ាត់​រប៉ាយ​នៅក្នុ​ង​តំបន់ និង​រារាំង​មិន​ឱ្យន​រណា​ម្នាក់​ចូល​ក្នុង​បរិវេណ​នោះ ​ខណៈ​ដែល​ប៉ូលីស​កំពុង​ស្វែង​រក​ខ្មាន់​កាំភ្លើង​កាន់​តែ​ខ្លាំង​ឡើ​ង។ បន្ថែម​ពី​នេះ សមាជិក​សភា​ទូទាំង​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​អំពី​ភាព​ខឹង​សម្បា​ចំពោះ​ការ​បាញ់​ប្រហារ ថែម​ទាំង​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​អំពើ​ហិង្សា​ជុំវិញ​ការ​ស្លាប់​របស់​លោក ឃើក​(Kirk)។

លើសពីនេះ អភិបាលយូតាស(Utah) លោក​ ស្ពែន​ស៊រ ខ​ក​(Spencer Cox) បា​ន​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា​ជា​ការ ‘‘​ធ្វើឃា​ត​ផ្នែក​នយោ​បាយ’’ និ​ង​ស្នើ​ឱ្យ​ឃាតករ​អាច​ទទួល​ទោស​ប្រហារ​ជីវិត។

សមាជិកសភាគណបក្សសាធារណៈរដ្ឋ លោក ម៉ៃ ឃែនន័រឌី​(Mike Kennedy) បាន​និយាយ​ទៅ​កាន់​សាព័ត៌​មាន​ប៊ីប៊ីស៊ី​(BBC)​ថា​ លោក ឃើក និង​ត្រូវ​ចង​ចាំជា​ជើ​ង​ឯក​សម្រាប់​ការ​បញ្ចេញ​មតិ​ដោយ​សេរី ហើយ​ការ​ស្លាប់​របស់​ លោក ឆាលី ឃើក មិន​បាន​បំបិទ​សំឡេង និង​បាន​ត្រូវ​ឮ​ហើយ​ចុះ​បញ្ជី​​កត់​ត្រាផ​ង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ