អ៊ីស្រាអ៊ែល​​បង្កើន​ការ​វាយ​ប្រហារ​លើ​ហ្គាស្សា​មុន​ជំនួប​រក​ការ​ដោះ​លែង​ចំណាប់​ខ្មាំង

មន្ត្រី​ប៉ាលេស្ទីន និយាយ​ថា កង​កម្លាំង​អ៊ីស្រាអ៊ែល​បាន​បំផ្លាញ​អគារ​លំនៅ​ដ្ឋាន​យ៉ាង​ហោច​ណាស់ ​៣០ កន្លែង​នៅ​ទីក្រុង​ហ្គាស្សា និង​បាន​ប​ង្ខំ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​ ចេញ​ពី​លំនៅ​ដ្ឋាន​របស់​ពួក​គេ ខណៈ​ដែល​រដ្ឋ​មន្ត្រី​ការ​បទេស​សហរដ្ឋ​អាមេរិក លោក ម៉ាកូ រ៉ូ​ប៊ីអូ បាន​មក​ដល់​កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ពិភាក្សា​អំពី​អនា​គត​នៃ​សង្រ្គាម​នេះ។​

រ៉យ​ទ័រ​(Reuters) បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ​ថា អ៊ីស្រាអ៊ែល បាន​និយាយ​ថា ខ្លួន​មាន​គម្រោង​​ដណ្តើម​យក​ទីក្រុ​ង​នេះ​ ជា​កន្លែង​ដែល​មាន​ប្រជាជន​ប៉ាឡេ​ស្ទីន​ប្រហែល ១​លាន​នាក់ បាន​ជ្រក​កោន​ ហើយ​ក៏​ជា​ផ្នែក​មួយ​ដែល​ខ្លួន​បា​នប្រ​កាស​អំពី​គោល​បំណង​លុប​បំបាត់​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស​(Hamas) ​និ​ងបា​ន​បង្កើន​ការ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ឡើង ទៅ​លើ​បន្ទាយ​ចុង​ក្រោយ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេ​ស្ទីន។

មេដឹកនាំនយោបាយក្រុមហាមាស ដែល​បាន​ចូល​រួម​ក្នុង​ការ​ចរចា​បទ​ឈប់​បាញ់​ដែល​មិន​មាន​ស្ថេរភាព​ និង​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​ជា​គោល​ដៅ​របស់​អ៊ីស្រា​អ៊ែល​ ក្នុង​ការ​វាយ​ប្រហារ​លើ​ដូហារ​(Doha) តាម​អាកាស​កាល​ពី​ថ្ងៃ​អង្គារ ដែល​កា​រវាយ​ប្រហារ​នោះ​ ទាក់​ទាញ​ការ​ថ្កោល​ទោស​យ៉ាង​ទូលាយ​ផង​ដែរ។

ប្រទេស​កាតា នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះនៃ​កិ​ច្ច​ប្រជុំ​កំពូល​អារ៉ាប់ និង​អ៊ីស្លាម​ នៅ​ថ្ងៃ​ចន្ទ ដើម្បី​ពិភាក្សាអំ​ពីវិ​ធាន​ការ​បន្ត​​បន្ទាប់។ លើស​ពី​នេះ លោក រ៉ូប៊ីអូ​(Rubio) បាន​និយាយ​ក្រុង​វ៉ាស៊ីន​តោន​(Washington) ចង់​និយាយ​អំពី​ការ​ដោះ​លែង​ក្រុម​ចំណាប់​ខ្មាំង​ចំនួន ៤៨​នាក់ ដែល​នៅ​តែ​ឃុំ​ខ្លួន​ដោយ​ក្រុម​ហាម៉ាស​នៅ​ក្នុង​តំបន់​ហ្គាស្សា និង​មាន​ចំនួន​មនុស្ស​ប្រហែល ២០​នាក់​ប៉ុណ្ណោះ​ដែល​គេ​​ជឿ​ជាក់​ថា​មាន​ជីវិ​ត​នៅ​រស់។

​នៅទីនោះ លោក រ៉ូប៊ីអូ​(Rubio) បាន​ទៅ​ទស្សនា​កន្លែង​អធិដ្ឋាន​របស់​ជន​ជាតិ​យូដា​ នៅ​ជញ្ជាំង​ខាង​លិច​ក្រុង​យេរូ សា​ឡឹម ​(Jerusalem) ហើយ​ត្រូវ​បា​ន​គេ​រំពឹង​ទុក​ថា​ លោក​នឹង​​ជួប​ជជែក​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ប៊ែន​ចាមីន នេតាន់ ​យ៉ាហ៊ូ (Benjamin Netanyahu)។ បន្ថែម​ពី​នេះ នៅ​ចុ​ង​ឆ្នាំ​២០១៧ អំឡុង​ពេល​អាណត្តិ​ដំបូង​រប​ស់ប្រធានា​ធិបតី ដូណាល់ ត្រាំ​(Donald Trump) លោក​បាន​ទទួល​ស្គាល់​ទីក្រុង​យេរ៉ូ​ស្សាឡឹម​(Jerusalem)​ ជារ​ដ្ឋធានី​នៃ​អ៊ីស្រាអ៊ែល​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ