ថៃគំរាមឈ្លានពាន​កម្ពុជា​យ៉ាង​តិច​៣កន្លែង​ទៀត​នៅ​ខេត្ត​កោះ​កុង

ថៃ​គំរាម​ឈ្លាន​ពាន​កម្ពុជា​យ៉ាង​តិច​៣កន្លែង​ទៀត នៅ​ខេត្ត​កោះ​កុង តាម​ដែន​ទី​ដែល​ថៃ​គូរ​ដោយ​ឯក​តោ​ភាគី ក្រោយ​​សម្រេច​មហិច្ឆតា​រំលោភ​យក​ដី​ខ្មែរ នៅ​ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាន់ និង​ភូមិ​អូរបី​ជាន់ ខេត្ត​បន្ទា​យ​មាន​​ជ័យ ដោយ​ចោទ​ថា ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ បាន​ធ្វើ​ផ្ទះ​ និង​​ដី​កសិកម្ម​លើ​ដី​ថៃ។

ការ​បង្ហាញ​មហិច្ឆតា​ឈ្លាន​ពាន​របស់​ថៃ​នេះ ចំ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ជំហរ​ម្តង​ហើយ​ម្តង​ក្រោយ​មាន​បទ​ឈប់​បាញ់​ថា កម្ពុជា​នឹង​មិន​ជ្រើស​រើស​យក​ការ​ប្រឈម​ខាង​យោធា ដើម្បី​ដោះស្រា​យ​បញ្ហា​ព្រំដែន​នោះ​ទេ តែ​ជ្រើស​រើសយ​​កកា​រស​ន្ទនា ដើម្បី​រក្សាស​ន្តិភាព​សម្រាប់​ប្រទេស​ទាំង​ពីរ។

បើតាម​ប្រភព​ពី The Nation និង Khaosod រប​ស់​ថៃ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៦ខែកញ្ញានេះ​ ថៃ​បាន​ចោទ​ពលរដ្ឋ​កម្ពុជា​​ថា បាន​សាង​សង់​ផ្ទះ និង​ប្រើ​ប្រាស់​ដី​កសិកម្ម​លើ​ទឹក​ដី​ថៃ​ចំនួន​៣តំបន់ ដែល​ថា​នៅ​ក្នុងខេត្ត​ត្រាត​របស់​ខ្លួន។

បើតាមប្រភ​ព​នោះ កងទ័ពជើងទឹកថៃ ត្រៀម​បង្កើន​វិធាន ប្រសិន​បើក​ម្ពុជា មិ​ន​អើពើ​នឹង​កិច្ច​ព្រម​ព្រៀង​ RBC ក្នុង​ការ​រុះ​រើ​រចនា​សម្ព័ន្ធ​ចំនួន​បី នៅ​ខេត្ត​ត្រាត។

ពួក​គេ​ចោទ​ថា ពលរដ្ឋ​កម្ពុជា​បានសា​ង​សង់​ផ្ទះ និង​កំពុង​ប្រើ​ប្រាស់​ដីក​សិកម្ម​តាម​ព្រំដែន​កម្ពុជា-ថៃ នៅ​តំបន់​ចំនួ​ន៣ ក្នុង​ស្រុក​មឿង ខេត្ត​ត្រាត ស្ថិត​នៅ​ក្រោម​អធិប​តេយ្យ​ភាព​របស់​ថៃ។

វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​អ្នក​ស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ប្រតិ​កម្មតប​ជុំ​វិញ​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ថៃ​នេះ​បាន​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ប៉ុន្តែសម្រាប់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែល​មាន​បទ​ពិសោធន៍​កិច្ច​ការ​ព្រំដែន​បាន​លើក​​ឡើង​ថា ថៃ​នឹង​បន្ត​ឈ្លាន​កម្ពុជា ចំនួន​១​៧​តំបន់​បន្ថែម​ទៀត នៅ​ខេត្ត​ពោធិ៍​សាត់។

លោក​ថា ការ​បន្ត​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​នេះ ដោយ​ភាគី​ថៃ​សំអាង​លើផែ​ន​ទី​ចោរ ខ្នាត​១លើ​៥០ពាន់​របស់​ថៃ ដែល​ថៃ​គូរ​ដោយ​ឯកតា​ភាគី ។

យ៉ាងណា មេដឹក​នាំ​កម្ពុជា លោក ហ៊ុន សែន ធ្លាប់​បាន​វាយ​បក​វិញ​ថា កម្ពុជាមិ​ន​អាច​ទទួល​យក​ការ​កំណត់​ព្រំដែនតាម​ផែន​ទី​ថៃ​គូរ​ដោយ​ឯកតោ​ភាគី​នោះ​បាន​ទេ ដែល​លោក​ហៅផែន​ទី​​ថៃ ជា​ផែន​ទីចោរ និង​​គំរាម​​នាំ​​យក​សំណុំ​រឿង​ព្រំដែន​នេះ ទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​(ICJ) ។

ប៉ុន្តែមកទល់ពេលនេះ គណបក្សប្រឆាំងចោទថា មេដឹកនាំកម្ពុជា​មិន​បាន​រុញ​បញ្ហា​នេះ​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី​នៅ​ឡើយ​ទេ ដោយ​ជាប់​ដៃ​បន្ត​ប្រើ​យន្ត​ការ​ទ្វេភា​គី ដែល​ធ្វើ​ឱ្យ​ថៃ​មាន​​ប្រៀប សម្រេច​មហិច្ឆតា​លេប​ទឹ​ក​ដី​ខ្មែរ​តាម​ផែន​ទី​ដែល​ថៃ​គូរ​ដោយ​ខ្លួន​ឯង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ