អ្នកឃ្លាំមើលថា​គ្រួសារ​ហ៊ុនកំ​ពុង​លើ​កទ​ង់​ស​សុំ​ចុះ​ចាញ់​សត្រូវ​ឈ្លាន​ពាន

ការរ​ក្សាភា​ព​ស្ងៀម​ស្ងាត់​មិន​ប្រើ​សិទ្ធិ​ការ​ពារ​ទឹក​ដី ដើម្បី​ប្រឆាំង​នឹង​ថៃ​ឈ្លាន​ពាន​ជា​បន្ត​បន្ទាប់​ជិត​២ខែ​ទៅ​នេះ ជំរុញ​​ឱ្យ​មាន​ការ​លើក​ឡើង​ថា រដ្ឋាភិបាល​គ្រួសារ​ហ៊ុន កំពុង​លើក​ទង់ស សុំ​ចុះ​ចាញ់​សត្រូវ​ឈ្លាន​ពាន ជ្រក​ក្រោម​ពាក្យ​ថា​ស្រឡាញ់​សន្តិ​ភាព គោរព​​បទ​ឈប់​បាញ់។

ការលើក​ឡើង​បែប​នេះ ក្រោយ​ពី​កង​ទ័ព​ជើង​ទឹក​ថៃ ប្រកាស​កាល​ពីថ្ងៃ​​ទី​១៦ ខែ​កញ្ញា​នេះ​ថា ថៃ​នឹង​ពង្រីក​ការ​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​ចំនួន​២១​ទីតាំង​ទៀ​ត គឺ​នៅ​ខេត្ត​កោះ​កុង​៣ទីតាំង និង​ពោធិ៍​សាត់​១៧​ទីតាំង តាម​ផែន​ទី​ខ្នាត​១លើ​៥០​ពាន់​ដែល​ថៃ​គូស​​ដោយ​​ឯកតោ​ភាគី ហើយ​មេដឹក​នាំ​ខ្មែរ លោក ហ៊ុន សែន ធ្លាប់​ហៅ​ថៃ​ជា​ផែន​ទី​ចោរ។

យោងតាមសេចក្តីប្រកាស​របស់​អ្នកនាំ​​ពាក្យ​រង​នៃក​ងទ័ព​ជើង​ទឹក​ថៃ បាន​ចោទ​ប្រកាន់​ថា អជ្ញាធរ​កម្ពុជា​បាន​រំលោភ​​បំពា​ន​ដែន​អធិប​តេយ្យ​ចំនួន​​ ​១៧​ទីតាំង ស្ថិ​ត​នៅ​ខេត្ត​ត្រាត ទឹក​ដី​ប្រទេស​ថៃ។

ប្រភពបញ្ជាក់ថា អាជ្ញាធរ​ខ្មែរ បាន​បង្កើត​មូល​ដ្ឋាន​ប្រតិ​បត្តិ​ការ និង​ឱ្យ​ពលរដ្ឋ​កម្ពុជា សាង​សង់​លំនៅ​ដ្ឋាន​លើ​ដែន​ដី​ថៃ ហើយ​យក​ដី​ទាំង​នោះ​ប្រើ​ប្រាស់​ធ្វើ​ជាក​សិកម្ម ត្រង់​ចំនុច​ឃុំ​ចំរ៉ាក់ ស្រុក​មឿង ខេត្ត​ត្រាត។

ប្រភពអះអាងថា ភាគីកម្ពុជាបានបំពានអនុស្សារណៈ​​នៃ​ការ​​យោ​គ​យល់​​គ្នា MOU 2000 គឺ​កម្ពុជា​បាន​រំ​លោ​ភ​ដែន​អធិប​តេយ្យ​ថៃ​ចំនួន​​១៧​ទីតាំង​នៅ​ខេត្ត​ត្រាត ប្រទេស​ថៃ តាម​ផែន​ទី​ដែល​ថៃ​គូរ​ដោយ​ខ្លួន​ឯង​ ដើម្បី​លេប​ទឹក​ដី​កម្ពុជា។

ក្រោយការប្រកាសរបស់​កង​ទ័ព​ជើង​ទឹក​ថៃ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ក៏​បាន​ឆ្លើយ​តប​វិញ​ភ្លាមៗ ដោយ​បញ្ជាក់​ថា បញ្ហា​ទាំង​នេះ កម្ពុជា​បាន​ផ្តល់​ការ​បក​ស្រាយ​យ៉ាង​ច្បាស់​លាស់​រួច​មក​ហើយ តាម​រយៈ​លិខិត​ឆ្លើយ​តប​របស់​យោធ​ភូមិ​ភាគ​ទី៥​កម្ពុជា កាល​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០២២ ហើយ​ថា ក៏​បាន​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ចប់​រួច​រាល់​ផង​ដែរ។

ដោយឡែក បញ្ហាដែលនៅសេសសល់ដទៃទៀត ដែល​មិន​ស្ថិត​នៅ​ក្រោម​អាណត្តិ​របស់​អង្គ​ភាព​តាម​ព្រំដែន កម្ពុជា​បាន​លើក​សំណើរួ​ច​ហើយ​ថា បញ្ហា​ទាំង​នេះ​គួរ​បញ្ជូន​ទៅ​ឱ្យគ​ណៈក​ម្មា​ធិកា​រចម្រុះ​ព្រំដែន (JBC) ពិភាក្សា និង​ដោះ​ស្រាយ ស្រប​តាម​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា​(MOU 2000)។

ក្រសួងបន្ត​ថា ក្នុង​ពេល​ដំណាល​គ្នា​នេះ កម្ពុជា​ស្នើ​ឱ្យ​គ្រប់​ភាគី​ទាំង​អស់ ចៀស​វាង​សកម្ម​ភាព​ទាំង​ឡាយណា​ដែ​ល​អាច​នាំ​ទៅ​ដល់​ការ​កើន​ឡើង​នូវ​ភាព​តាន​តឹង និង​ការ​ពង្រីក​តំបន់​ជម្លោះ ដោយ​ខិត​ខំ​ធ្វើ​យ៉ាង​ណាប​ង្ក​បរិយាកាស​អំណោយ​ផល ដល់​ការ​អនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញ​លេញ។

ជុំវិញ​បញ្ហានេះ ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើ​ល​កម្ពុជា លោក ម៉ែន ណាត​ ប្រាប់​VOD​នៅ​ថ្ងៃទី​១៧ខែ​កញ្ញា​នេះ​ថា ការ​ចរចា​ទ្វេ​ភាគី​ជាមួ​យ​ថៃ គឺ​កម្ពុជា​នឹង​បន្ត​បាត់​បង់​ទឹក​ដី ព្រោះ​ថៃ​ប្រកាន់​ជំហរ​លើ​ផែន​ទី​គូរ​ដោយ​ខ្លួន​ឯង ដើម្បី​លេប​ទឹក​ដី​កម្ពុជា ។

លោកអះអាងថា ការរក្សាភាពស្ងៀមស្ងាត់ ឬនយោបាយចាស់ទុំ ដើម្បី​សន្តិភាព​របស់​គ្រួសារ​ហ៊ុន ហាក់​បង្ហាញ​ថា មេដឹក​នាំ​គ្រួសារ​ហ៊ុន​កំពុង​លើក​ទង់ស សុំ​ចុះ​ចាញ់​សត្រូវ​ឈ្លាន​ពាន​ទឹក​ដី​ហើយ។

លោកថា៖ «ការចរចាទ្វេភាគីដឹងតែចរចា​មិន​បញ្ចប់ ហើយ​មិន​ជោគ​ជ័យ ហើយ​ការ​ចរ​ចា​ទ្វេ​​ភាគី គឺ​ចរចា​ចាញ់ មិន​មែន​ចរចា​ឈ្នះ​ទេ ចរ​ចា​ដើម្បី​ចាញ់​ហើយ ដើម្បី​ដោះ​ដូរ​ដី​ព្រំដែន​ទៅ​ឱ្យ​គេ អីចឹង​យល់​ល្អ​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​លើក​​ទង់​ជ័យស​តែម្តង​ទៅ អាហ្នឹង​ដោះ​ស្រាយ​របស់​ លោក ហ៊ុន ម៉ាណែត នេះ​គឺ​ជា​ដំណោះ​ស្រាយ​មួយ​ ដែល​គ្មាន​ប្រសិទ្ធ​​ភាព ហើយ​យើង​ដោះ​ស្រាយ​ចាញ់​អ៊ីចឹង​ ថៃ​គេ​នឹង​អនុវត្ត​បាន​ជោគ​ជ័យ​នូវ​អាខ្នាត​ផែន​ទី​១លើ​៥០ពាន់​របស់​គេ​ហ្នឹង»។

សម្រាប់ លោក ម៉ែន ណាត យល់ថា បើថៃនៅបន្តប្រើផែនទីខ្នាត១លើ​៥០ពាន់ ដែល​លោក ហ៊ុន សែន ធ្លាប់​អះ​អាង​ថា ជា​ផែន​ទី​ចោរ​នោះ ទឹក​ដី​កម្ពុជា​នឹង​បន្ត​បាត់​បង់​ជាច្រើន​បន្ថែម​ទៀត​ជាក់​ជា​មិន​ខាន។

លោកទាញជាឧទាហរណ៍ថា ការផ្ទុះសង្រ្គាមឈ្លានពានរ​បស់​ភាគី​យោធា​ថៃ​នេះ ដោយ​ពួក​គេ​សំអាង​លើ​ផែន​ទី​ខ្នាត១​លើ​៥០​ពាន់ ទើប​ពួកគេ​ហ៊ាន​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ ដូច​ជា ប្រាសាទ​តាមាន់ធំ ច្រ​ក​អាន​សេះខេត្ត​ព្រះ​វិហារ ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃចាន់ ខេត្ត​បន្ទាយ​មាន​ជ័យ រួម​ទាំង​ថ្មីៗ​នេះ នៅ​ខេ​ត្ត​កោះ​កុង និង​ពោធិ៍​សាត់​ជាដើម។

លោកថា៖ «យើងបារម្ភមួយទៀត គឺបារម្ភខ្លាចបាត់បង់ទឹកដីរបស់យើង តាម​អ្វី​ដែល​ថៃ​ទាម​ទារ​ហ្នឹង អ៊ីចឹង​វា​ការ​ចរចា​អាច​យក​ផែន​ទី​១លើ​៥០​ពាន់​របស់​ថៃ​នេះ មិន​មែន​ជា​ជម្រើស​របស់​កម្ពុជា​ទេ ដូច្នេះ​រដ្ឋាភិ​បាល​កម្ពុជា​ត្រូវ​តែ​បដិសេធ​ជា​ដាច់​ខាត ហើយ​កម្ពុជា​ត្រូ​វតែ​​សង្កត់​​ថៃ​វិញ ឲ្យ​យក​ផែន​ទី​របស់​បារាំង​តាម​សន្ធិ​សញ្ញា​របស់​បារាំង»។

ប្រហែលគ្នានេះដែរ តំណាងរាស្រ្តបក្សប្រឆាំងដែលមានប​ទពិសោធន៍​កិច្ចការ​ព្រំដែន លោក អ៊ុំ សំអាន និយាយ​ថា គ្រោះ​ថ្នាក់​បំផុត​សម្រាប់​ទឹក​ដី​កម្ពុជា ហើយ​វា​ឆ្លុះ​បញ្ចាំង​ពី​ការ​បរាជ័យ ទប់​ស្កាត់​សត្រូវ​ឈ្លាន​ពាន។

លោកហាក់ស្តីបន្ទោសថា គ្រួសារហ៊ុនបានបរាជ័យ​យូរ​ហើយ លើ​យន្ត​ការ​ប្រឆាំង​​សត្រូវ​ឈ្លាន​ពាន ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី​នោះ ។

សម្រាប់លោក អ៊ុំ សំអាន លោក ហ៊ុន សែន ដឹកនាំប្រទេស​ជាង​៤០ឆ្នាំ​ធ្វើ​ឱ្យ​បាត់​ដី​ខ្មែរ​ជាច្រើន​ទៅ​ខាង​កើត គឺ​វៀត​ណាម ដល់​សម័យ​កូន​ដឹក​នាំ​ធ្វើ​ឱ្យ​បាត់​ដី​ខ្មែរ​ជាច្រើន​ទៀត​ទៅ​ខាង​លិច​ គឺថៃ។

លោកបញ្ជាក់ថា លោក ហ៊ុន សែន បានកាត់កោះត្រល់ ចង្កោម​កោះ​ក្រចក​សេះ និង​ដី​ខ្មែរ​ជាច្រើន​ជាប់​ព្រំដែន​វៀត​ណាម រួម​ទាំង​ដី​ផ្ទះ​លោក ហេង សំរិន​ តាម​​សន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់​ឆ្នាំ​១៩៨៥។

លោកថា ចំណែកឯកូនប្រុសគាត់គឺលោក ហ៊ុន ម៉ាណែត កំពុង​អនុវត្ត​នយោបាយ​ឪពុក​កាត់​ដី​ខ្មែរ និង​ប្រាសាទ​ខ្មែរ រួម​មាន ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាន់ ច្រក​អាន​សេះ និង​ប្រាសាទ​តាមាន់ធំ​ជាដើម។

មិនតែប៉ុណ្ណោះ លោកថា ទាហានថៃបាននឹងកំពុងបន្តឈ្លានពានដីខ្មែរ សាង​សង់​លេណ​ដ្ឋាន ឈូស​កម្ទេច​ផ្ទះព​លរដ្ឋ​ខ្មែរ​បណ្តើរៗ​ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ថ្មីៗនេះ​នៅ​ខេត្ត​កោះ​កុង និង​ពោធិ៍​សាត់។

លោកអះអាងថា មហិច្ចតាថៃនិងវៀតណាមហាក់​ស៊ីគ្នា​នៅ​ត្រង់​ថា ពួក​គេ​ប្រើផែ​ន​ទី​ចោរ​ខ្នាត​១លើ​៥០ពាន់​ដូច​គ្នា ក្នុង​គោល​បំណង​ឈ្លាន​ពាន​ដី​ខ្មែរ ស្រប​ពេល​មេដឹក​នាំ​ខ្មែរ​ខ្លាច​បាត់​អំណាច​ជាង​បាត់​ទឹក​ដី។

លោកបន្តថា ការ​បន្ត​ឈ្លាន​ពាន​​ដី​ខ្មែរ​នេះ ដោយ​ភាគី​ថៃ​សំអាង​លើផែ​ន​ទី​ចោរ ខ្នាត​​១លើ​​៥០ពាន់​​របស់​ថៃ ដែល​​​ថៃ​​គូរ​​ដោយ​​ឯកតា​​ភាគី ខណៈមេដឹកនាំក​ម្ពុជា​លោក ហ៊ុន សែន បដិសេធ​មិន​ទទួល​ស្គាល់។

លោកបារម្ភថា ការប្រើផែនទីខ្នាត១លើ៥០ពាន់របស់ថៃនេះ នឹង​ធ្វើ​ឱ្យទឹ​ក​ដី​ខ្មែរ​ជាច្រើន​បាត់​ទៅ​ប្រទេស​ថៃ ជាក់​ស្តែង​ប្រាសាទ​តាមាន់​ធំ ​ភ្នំ​ទ្រព្យ ច្រក​អាន​សេះ ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាន់​ និង​ទីតាំង​មួយចំនួន​ទៀត។

លោកថា៖ «គេឃើញថាវៀតណាមអាចយកទឹកដីខ្មែរបាន ដូច្នេះថៃវា​ចង់​យក​ដូច​តាម​វៀត​ណាម​ដែរ អ្វី​បាន​ជា​លោក ហ៊ុន សែន ព្រម​កាត់​ដី​ឲ្យ​វៀត​ណាម ហើយ​មិន​កាត់​ដី​ឲ្យ​ទៅ​ខាង​ថៃ ឃើញ​វៀត​ណាម​គេ​ប្រើ​ផែន​ទីខ្នា​ត​១​លើ​៥០​ពាន់​ដែរ ហេតុអី​មិន​ប្រើ​ផែន​ទីខ្នា​ត​១លើ​៥០​ពាន់​ជាមួយ​ថៃដែ​រ ​ថៃ​គេ​ច្រណែន​អី​ចឹង ហើយ​ផែន​ទី​ខ្នាត​១លើ​៥០​ពាន់​របស់​ថៃ គឺ​គូរ​ដោយ​ឯកតោ​ភាគី ដល់​ផែន​ទី​ខ្នាត១​លើ​៥០​ពាន់​របស់​វៀត​ណាម គឺ​គូរ​ដោយ​អាមេរិកាំង ដែល​គេ​ហៅ​ថា ផែន​ទី UTM ខ្នាត១លើ​៥០​ពាន់​ដែរ»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធិ​ បាន​អះអាង​ប្រាប់​VOD​ថា រដ្ឋាភិបាល​កម្ពុជា មិន​ដែល​ចុះចា​ញ់​នឹង​សត្រូវ​ឈ្លាន​ពាន​ទឹក​ដី​នោះ​ទេ។

លោកប​ញ្ជាក់​ថា រដ្ឋាភិបាល​មាន​វិធី​សាស្រ្ត​ការ​ពារ​ទឹក​ដី ដាច់​ខាត​មិន​បណ្តោយ​ឱ្យ​សត្រូវ​ឈ្លាន​ពាន និង​មិន​ឱ្យ​ទឹក​ដី​កម្ពុជា​បាត់​បង់​ទៅ​ប្រទេស​ជិត​ខាង សូម្បី​តែ​មួយ​មីលី​ម៉ែត្រ។

លោកថា៖ «ខ្ញុំគិតថា ខ្ញុំមិន​ចង់​ឆ្លើយ​តប​ច្រើន​ជាមួយ​ក្រុម​ដែរ​អត់​បាន​ការ ចោទ​ប្រកាន់​ដោយ​ទុទិ្ទដ្ឋិ​និយម​បែប​នេះ​ជា​ប្រចាំ​លើ​រដ្ឋាភិ​បាល ជា​អលជ្ជីទៅ​ហើយ សកម្មភាព​របស់​ពួក​គេ​នោះ​​អ្វី​ដែល​យើង​កំពុង​តែ​ធ្វើ​នេះ គឺ​យើង​ការ​ពារ​ទឹក​ដី​របស់​យើង​ កង​ទ័ព​ជួរ​មុខ​របស់​យើង ដែល​កំពុង​តែ​តស៊ូ​នៅ​តាម​បន្ទាត់​ព្រំ​ដែនការ​ពារ​ទឹក​ដី​របស់​យើង​ តើ​ពួក​គាត់​ទាំង​អស់​នោះប​ណ្ដោយ​ឲ្យ​គេយ​ក​ដី»។

គួរ​បញ្ជាក់ថា ក្រោយ​បទឈប់បាញ់ជិត២ខែមកនេះ ទាហានថៃ​​មិ​នប​ញ្ឈប់​សកម្ម​ភាព​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​នោះទេ​ ជាក់​ស្តែង​ទាហាន​បាន​​​ចល័ត​​​ទ័​ព​​​ចូល​​​មក​​ចាប់​​​ខ្លួន​​ទាហាន​​កម្ពុជា​ នៅ​​ជួរ​​មុខចំ​នួន​​២០​នាក់ ដែល​បច្ចុប្បន្ននៅ​សល់​ទាហាន​ខ្មែរ ១៨នាក់​ទៀត ថៃ​មិន​ទាន់​ប្រគល់​ឱ្យ​កម្ពុជា​វិញ​ទេ ។

លើសពីនេះ ថៃ​បាន​ចូល​មក​​រាយ​បន្លា​លួស​ព័ទ្ធ​យក​ប្រាសាទ​តាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមាន​ជ័យ តំបន់​អាន​​សេះ ក្នុងខេត្តព្រះវិហារ និង​ភូមិ​​ព្រៃ​ចាន់ ភូមិ​​អូរបី​ជាន់ ក្នុ​ង​​ស្រុក​​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ និង​គំរាម​ប្រើ​​កម្លាំង​យោធា​​​រុះ​រើ​ផ្ទះ​ពលរដ្ឋ​ខ្មែរ​១៧០​ខ្នង នៅ​ភូមិជោគ​ជ័យ ខណៈ​រដ្ឋាភិបាល​កម្ពុជា នៅ​បន្ត​អត់​មិនជ្រើស​រើសយកការប្រឈម​មុខខាងយោធា ក្រោយផ្ទុះអាវុធជាមួយថៃ រយៈពេល៥ថ្ងៃរួចមក ​។

ជុំវិញបញ្ហានេះ លោក មែន ណាត ធ្លាប់បញ្ជាក់​ប្រាប់​វីអូឌី​ថា ស្ថាន​ភាពព្រំដែនកម្ពុជា-ថៃ ថៃកំពុងសង្កត់កម្ពុជា​ឲ្យទទួលយកផែនទីចោរ ខ្នាត ១/៥0.000 និងទាមទារកម្ពុជាឲ្យដោះគ្រាប់មីន ដើម្បីឲ្យខ្លួន​សម្រេច​​មហិច្ឆ​តា​ឈ្លាន​ពាន​កម្ពុជា តាម​ផែន​ទី​ដែល​ថៃ​គូរ​ដោយ​ឯកតោ​ភាគី ។

យ៉ាងណា លោកថា មានតែកម្ពុជាប្រើយន្តការអន្តរជាតិទេ ទើបអាចការពារបូរណភាពទឹកដីបាន គឺត្រូវប្តឹងទៅ​តុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងប្តឹងសហប្រធានកិច្ចព្រៀមព្រៀង​ទីក្រុងប៉ារីស ឱ្យកោះប្រជុំភាគីពាក់​ព័ន្ធ​បន្ទាន់ ទើប​អាច​ទប់​ស្កាត់​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ