ពលរដ្ឋខ្មែរ២៤​នាក់​រង​របួស​ក្រោ​យ​ថៃ​បាញ់​ផ្សែង​ពុល​បំបែក​ការ​តវ៉ា​នៅ​ភូមិ​ព្រៃ​ចាន់

យ៉ា​ងហោច​ណាស់ ពលរដ្ឋ​ខ្មែរ​រួម​ទាំង​ព្រះ​សង្ឃ​សរុប​២៤​អង្គ/​នាក់​បាន​រង​របួស ក្រោយ​ប៉ូលិស​និង​យោធា​ថៃ បាញ់​គ្រាប់​ជ័រ និង​ផ្សែង​ពុល បំបែក​ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ នៅ​ភូម​ព្រៃ​ចាន់ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ខណៈ​ពួក​គេ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ថ្ងៃ​ពុធ​នេះ ប្រឆាំង​នឹង​ការ​រាយ​បន្លា​លួស​ព័ទ្ធ​យក​ដី​ខ្មែរ​នៅ​ទី​នោះ។

នេះបើតា​ម​ការ​អះ​អាង​របស់​ពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ចាន់ និង​វីដេអូ​ជាច្រើន ដែល​ពលរដ្ឋ​ផ្សាយ​ផ្ទាល់​បង្ហាញ​ពី​សកម្ម​ភាព​ដែល​ទាហា​ថៃ​រៀប​យុទ្ធ​សាស្ត្រ មក​រាយ​បន្លា​លួស​រំលោភ​យក​ដី​ខ្មែរ​នៅ​តំប​ន់​នោះ មាន​ទាំង​កម្លាំង​ប៉ូលីស និង​កម្លាំង​យោធា ប្រដាប់​ដោយ​អាវុធ និង​ខែល​ការ​ពារ។

ក្រោយកើត​ហេតុ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​មុខ​ថ្កោល​ទោស​ទង្វើ​របស់​យោធា​ថៃ ប៉ុន្តែ​មិន​បាន​និយាយ​ដល់​ការ​ប្រើ​ប្រាស់​សិទ្ធិ ដើម្បី​ការ​ពារ​ទឹក​ដី ប្រឆាំ​ង​នឹង​ការ​ឈ្លាន​ពាន​នេះ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា ក្នុង​ហេតុ​ការណ៍​នោះ ពលរដ្ឋ​ខ្មែរ​រួម​ទាំង​ព្រះស​ង្ឃ​សរុប ២៤​អង្គ/​នាក់ បាន​រង​របួស។

យ៉ាងណា ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ចាត់​ទុក​ទង្វើ​របស់​​យោធា​ថៃ ជា​កា​រ​ឈ្លាន​ពាន​កម្ពុជា​យ៉ាង​សាហាវ ។

លោកថា ក្នុងហេតុការណ៍​នោះ ប៉ូលិសថៃ និងយោធា​ថៃ បាន​បាញ់​កាំភ្លើង​គ្រាប់​ជ័រ ដែល​ធ្វើ​​ឱ្យ​ពលរដ្ឋ​ខ្មែរ​រង​របួស ​និង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក លើ​ពលរដ្ឋ​ខ្មែរ​និង​ព្រះ​​សង្ឃ ដែល​​ចេញ​ការ​ពារ​ទឹក​ដី នៅ​ភូមិ​ព្រៃ​ចាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ និង​ថា មាន​មនុស្ស ២នាក់​បាន​សន្លប់។

សូមបញ្ជាក់ថា ក្រោយពីមានបទឈប់បាញ់​ជិត​២ខែ​ទៅ​នេះ ថៃ​បាន​ចល័ត​ទ័ព​ចូល​ឈ្លាន​ពាន​កម្ពុជា ជាបន្ត​បន្ទាប់ ដូច​ជា​នៅភូ​មិ​អូរ​បី​ជាន់ ភូមិ​ជោគ​ជ័យ ប្រាសាទ​តាមាន់​ធំ និង​តំបន់​អាន​សេះជា​ដើម គ្មាន​ការ​ទប់​ស្កាត់​ពី​ក្រសួង​ការ​ពារ​ជាតិ​ទេ ដោយ​អះ​អាង​ថា​កម្ពុជា​គោរព​បទ​ឈប់​បាញ់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ