តាលី​បង់​ហាម​ឃាត់​សៀវភៅនិ​ពន្ធ​ដោយ​ស្រ្តី​ទំនង​ជា​ប្រឆាំង​នឹង​គោល​ការណ៍​សាសនា

រដ្ឋាភិបាល​តាលី​បង់ បាន​ដក​សៀវ​ភៅដែ​ល​សរសេរ​ដោយ​ស្រ្តី​ចេញ​ពី​ប្រព័ន្ធ​ការ​បង្រៀន​នៅ​សកល​វិទ្យា​ល័យ​ក្នុង​ប្រទេស​​អាហ្គានីស្ថាន វា​គឺ​ជា​ផ្នែក​នៃ​បម្រាម​ថ្មី​មួយ​ដែល​បាន​ហាម​ឃាត់​ អំពី​ការ​បង្រៀន​ដែល​ទាក់​ទង​ទៅ​នឹង​សិទ្ធិ​មនុស្ស និង​ការ​បៀត​​បៀន​ផ្លូវ​ភេទ​ដែល​ទំនង​មាន​ការ​ប្រឆាំង​ទៅ​នឹង​គោល​ការណ៍​នៃ​ហ្សារៀ​។

សារព័ត៌មាន ប៊ីប៊ីស៊ី(BBC) បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ​ថា មាន​សៀវ​ភៅ​ចំនួន​ ១៤០​ក្បាល​សរសេរ​ដោយ​ស្រ្តី រួម​ទាំង​ចំណង​ជើង​ដូច​ជា ‘‘សុវ​ត្ថិ​ភាព​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​គីមី’’ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​សៀវ​ភៅចំ​នួន​ ៦៨០ក្បាល ដែល​បាន​រក​ឃើញ​ថា មាន​ការ​‘‘ព្រួយ​បារម្ភ’’ ព្រោះ​តែ​គោល​ការណ៍​ហ្សារៀ​(Sharia) និង​តាលី​បង់។

ហ្សារៀ(Sharia) គឺ​ជា​ច្បាប់​នៅ​ក្នុង​សាសនា​ឥស្លាម​ដែល​ផ្អែក​ទៅ​លើ​​គម្ពី​កូរ៉ាន​(Qu’ran) និង​ហាឌីស​(Hadith)។

សកលវិទ្យាល័យ​បាន​ប្រាប់​ថា ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បង្រៀន​មុខ​វិជ្ជា​ចំនួន ១៨​ទៀត​ទេ ដោយ​សារ​តែ​មន្ត្រីតា​លីបង់​ បាន​និយាយ​ថា ‘‘វា​ប្រឆាំង​ទៅ​នឹង​គោល​ការណ៍​របស់​ហ្សារៀ​(Sharia) និង​គោល​ការណ៍​នៃ​ប្រព័ន្ធ’’។

ក្រឹត្យនេះដែរ គឺជាការឹតត្បិតបន្តរបន្ទាប់ដែលក្រុម​តាលីបង់ បាន​នាំយ​ក​មក​តាំង​ពី​ការ​វិល​ត្រឡប់​មក​កាន់​អំណាច​កាល​ពី​៤ឆ្នាំ​​មុន។

​យ៉ាងណា សមាជិក​ម្នាក់​នៃ​គណៈ​កម្មាធិការ​ត្រួត​ពិនិត្យ​សៀវ​ភៅ​ បាន​បញ្ជាក់​ពី​ការ​ហាម​ប្រាម​សៀវ​ភៅដែល​សរ​សេរ​ដោយ​ស្រ្តីទៅ​កាន់​ប៊ីប៊ីស៊ី​(BBC) នៅ​អាហ្គានី​ស្ថាន​ថា ‘‘រាល់​សៀវ​ភៅដែ​ល​និពន្ធ​ដោយ​ស្រ្តី​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បង្រៀន​​នោះ​ទេ’’។

លោក ស្សីអូ រ៉ាម៉ាន់ អាយូប៊ី​(Ziaur Rahman Aryubi) នាយក​រង​ផ្នែក​សិក្សា​នៃ​ក្រសួង​ឧត្តម​សិក្សា​របស់​រដ្ឋាភិ​បាល​តាលី​ប​ង់ បាន​និយាយ​នៅក្នុ​ង​លិខិត​មួយ​ទៅកា​ន់​សកល​វិទ្យា​ល័យ​ថា ការ​សម្រេច​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​បញ្ញវ័ន​និង​អ្នក​ជំនាញ​សាសនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ