អ្នក​ធ្វើ​យុទ្ធនា​ការ​គាំទ្រ​ប្រជា​ធិប​តេយ្យ​ហុង​កុង​ម្នាក់ ​ត្រូ​វ​រារាំង​ចូល​ប្រទេស​សិង្ហ​បុរី​ដើម្បី​ចូល​រួម​សន្និ​សីទ​

អ្នក​ធ្វើ​យុទ្ធនាកា​រ​គាំទ្រ​ប្រជា​ធិប​តេយ្យ​ហុង​កុង​ម្នាក់ ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ហុង​កុង​(Hong Kong) ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ចូល​ទៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ចូល​រួម​សន្និ​សីទ​មួយ ទោះ​បី​ជា​ត្រូវ​បាន​ផ្តល់​ទិដ្ឋាការ ដោយ​បាន​និយាយ​​ថា​វត្ត​មាន​នេះ​មិន​អាច​ផ្តល់​ជា​ប្រយោជន៍​ជាតិ​បាន​នោះ​ទេ។  

សារព័ត៌មានប៊ីប៊ីស៊ី​(BBC) បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ​ថា លោក ណា​ថាន់ ឡ(Nathan Law) ​ដែល​រស់​នៅនិ​រទេស​ខ្លួន​ឯអង់​គ្លេស​ បាន​និយាយ​ថា លោក​បាន​មក​ដល់​ប្រទេស​សិង្ហ​បុរី​ កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​ចូល​រួម​សន្និសីទ​‘‘ឯកជន​ដែល​អាច​ចូល​រួម​សម្រាប់​តែ​អ្នក​ដែល​ត្រូវ​បាន​អញ្ជើញ’’ ប៉ុន្តែ​លោក​ត្រូវ​បាន​ឃុំឃាំង​នៅ​ព្រំដែន​រយៈ​ពេល ៤​ម៉ោង។

ក្រសួងមហាផ្ទៃប្រទេស​សិង្ហ​បុរី បាន​កត់​សម្គាល់​ថា លោក ឡ(Law) ត្រូវ​បាន​អាជ្ញាធរ​ហុង​កុង​ស្វែង​រក​ដោយ​ចោទ​ប្រកាន់​លោក​ពី​បទ​បង្ក​គ្រោះ​ថ្នាក់​ដល់​សន្តិ​សុខ​ជាតិ។

ប្រទេសសិង្ហបុរី ត្រូវបាន​គេ​ដឹង​ថាមា​ន​ការ​ប្រុង​ប្រយ័ត្ន​ អំពី​នយោបា​យ​បរទេស​ ដែល​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​​បាន​ចេញ​ផ្សាយ​កាល​​ពី​ឆ្នាំ​​មុន ដោយ​រដ្ឋាភិ​បាល​ បាន​និយាយ​ថា ‘‘ប្រទេស​សិង្ហ​បុរី​ប្រកាន់​ជំហ​ច្បាស់​លាស់​​និង​ម៉ឺង​ម៉ាត់​ប្រឆាំង​ទៅ​នឹង​ការ​នាំ​ចូល​ ឬ​ធ្វើស​មាហរណ​កម្ម​នយោបាយ​របស់​ប្រទេស​ផ្សេង​ ទៅក្នុ​ង​ប្រទេស​សិង្ហ​បុរី។

នៅ​ក្នុងសេចក្តីថ្លែងការណ៍​មួយ លោក ឡ បាន​និយាយ​ថា លោក​ជឿ​ជាក់​ថា​ការ​បដិសេធ​មិ​ន​ឱ្យ​ចូល​នេះ គឺ​សម្រាប់​ហេតុ​ផល​‘‘នយោ​បាយ’’។

លោកបា​ន​បន្ថែម​ថា៖ «​ខ្ញុំ​មិន​ប្រាក​ដទេ​​ថា​តើ​កង​កម្លាំង​ខាង​ក្រៅ ដូច​ជា​ សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​(People’s Republic of China)​មាន​ជាប់​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ឬ​យ៉ាង​ណា​នោះ​ទេ»

លោក ឡ បាន​និយាយ​ថា លោក​បាន​ដាក់​ពាក្យ​ស្នើ​​សុំ​ទិដ្ឋ​ការ​ ដែល​នឹង​អនុញ្ញាត​ឱ្យ​លោក​‘‘ចូល​ម្តង​សម្រាប់​បី​ថ្ងៃ’’ ហើយ​​លោក​ថា​វា​បាន​អនុ​ម័ត​ក្នុង​ពេល​៣​សប្តាហ៍ មុន​ពេល​ដែល​លោក​ចាក​ចេញ។ លោក​ថា លោក​មាន​ឯកសារ​ធ្វើ​ដំណើរ​ជន​ភៀស​ខ្លួន​ចក្រ​ភព​អង់​គ្លេស។

លោក ឡ ដែល​ជា​អតីត​សមាជិក​សភា​ហុង​កុង គឺ​ជា​ឥស្សរជន​ម្នាក់​ក្នុង​ចំណោម​ឥស្សរជន​ដ៏​លេច​ធ្លោ​ ក្នុង​ចលនា​គាំទ្រ​ប្រជា​ធិប​តេយ្យ​របស់​ទីក្រុង​ បាន​ភៀស​ខ្លួន​ពី​ទី​ក្រុង​ហុង​កុង​នៅ​ឆ្នាំ​២០២០ បន្ទា​ប់​ពី​ប្រទេស​ចិន​បាន​ដាក់​ច្បាប់​សន្តិ​សុខ​ជាតិ​ដ៏​ទូលំ​ទូលាយ​មួយ ដែល​កំណត់​គោល​ដៅ​វិទ្ធង្ស​នា និង​អំពើ​ភេរវកម្ម​ដោយ​ដាក់​ទោស ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ