មនុស្សរាប់​ពាន់​នាក់​នៅ​អាហ្សង់​ទីន​ទាម​ទារ​យុត្តិ​ធម៌​សម្រាប់​ស្រ្តីដែ​ល​ស្លាប់​ដោយ​ទារុណ​កម្ម

មនុស្ស​រាប់​ពាន់​នាក់ បាន​ចូល​រួម​តវ៉ា​ក្នុង​ការ​ទប់​ស្កាត់​ទៅ​នឹង​ឧក្រិដ្ឋ​កម្ម​សម្លាប់​នៅ​ទីក្រុង​ប៊ុយ​ណូ​ អាយ​វ៉េ ដើម្បី​ទាម​ទារ​រក​យុត្តិធ​ម៌​សម្រាប់​ក្មេង​ស្រី និង​ស្រ្តី​វ័យ​ក្មេង​ពីរ​នាក់​ ដែល​ត្រូវ​បាន​ដាក់​ទោស​ទារុណ​កម្ម និង​សម្លាប់​ក្នុង​ឧក្រិដ្ឋ​កម្ម​ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​អាហ្សង់​ទី​ន​មាន​ការ​ភ្ញាក់​ផ្អើល។

សារព័ត៌​មាន​ប៊ីប៊ីស៊ី​(BBC) បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ​ថា ការ​សម្លាប់​ដ៏​សាហាវ​ឃោឃៅ​ទៅ​លើ​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ ​ឈ្មោះ ឡារ៉ា ហ្កាត់​តេរើស​(Lara Gutierrez) និង​ស្រ្តីវ័​យ​ក្មេង​២រូ​ប​ទៀត​អាយុ ២០ឆ្នាំ ឈ្មោះ មូរ៉េ វ័រឌី​(Morena Verdi) និង ប្រ៊ែន​ដា ឌែល ខាស​ស្រ្តូ​(Brenda del Castillo) នោះ​បាន​ផ្សាយ​បន្ត​​ផ្ទាល់​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​សង្គម។

ប៉ូលីស​អះអាង​ថា ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ត្រូវ​ទទួល​ខុស​ត្រូវ​ទៅ​លើ​រឿង​នេះ ហើយ​ថា​ឧក្រិដ្ឋ​កម្ម​នេះ​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​ដើម្បី​ជា​ការ​ព្រមាន​ទៅ​អ្នក​ដទៃ​ទៀត។

យោងតាមរដ្ឋមន្ត្រីសន្តិសុខ​ជាតិ បាន​ឱ្យដឹ​ង​ថា ពួក​គេ​បានចាប់​ជន​សង្ស័យ​ចំនួន ៥នាក់ ក្នុង​នោះ​រួម​មាន បុរស ៣នាក់ និង​ស្រ្តី​២នាក់ គិត​ត្រឹម​ថ្ងៃ​សុក្រ​កាល​ពី​សប្តាហ៍​មុន​នេះ។

យ៉ាងណា យោង​តាម​អ្នក​ស៊ើប​អង្កេត ជន​រង​គ្រោះត្រូ​វ​បាន​បោក​បញ្ឆោត​ឱ្យ​ចូល​ទៅ​ក្នុង​ឡាន​ដឹក​ទំនិញ​មួយ​ដោយ​ពួក​គេ​ជឿជា​ក់​​​​​​​​​​ថា ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កម្ម​វិធី​ជប់​លៀង​មួយ​នៅថ្ងៃ​ទី​​១៩ ខែ​កញ្ញា។ ដោយ​ឡែកអាជ្ញាធរ​បាន​​និយាយ​​ថា នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​‘‘ដាក់​ទោស’’​ទៅ​លើ​ក្មេង​ស្រី​និង​ស្រ្តី​វ័យ​ក្មេង​ ពី​បទ​បំពាន​ទៅ​លើ​ក្មេង​ទំ​នើង​ ទុក​ជា​ការ​ព្រមាន​ចំពោះ​អ្នក​ដ៏ទៃ​ទៀត។

ជាមួយគ្នានេះ ប្រភព​ប៊ីប៊ីស៊ី​(BBC)​ដដែល​ថា សាក​សព​ជន​រ​ង​គ្រោះទាំ​ង​បី​ ត្រូវ​បាន​រក​ឃើញ​កប់​នៅ​ជា​យ​ខាង​ត្បូង​នៃ​ទីក្រុង​ប៊រនូស អេរីស កាល​ពី​ថ្ងៃ​ពុធ នៅ​ប្រាំ​ថ្ងៃ​បន្ទាប់​ពី​ពួក​គេ​បាន​បាត់​ខ្លួន។ បន្ថែម​ពី​នេះ សាច់​ញាតិ​ជន​រង​​គ្រោះបា​ន​ចូល​រួម​ក្នុង​ក្បួន​ដង្ហែរ​ទៅ​កាន់​សភា កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​ទាម​ទារ​យុត្តិធម៌​សម្រាប់​ស្រ្តីនិ​ងក្មេ​ង​ស្រី​ថែម​ទាំង​​បាន​ប្រាប់​ទៅ​កាន់​សារ​ព័ត៌​មាន​ ខណៈ​នៃ​ការ​តវ៉ា​ថា ‘‘ស្រ្តី្ត​ត្រូ​វ​តែ​ទទួល​បាន​ការ​ការ​ពារ​ជា​អាទិភាព’’៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ