មេដឹកនាំម៉ាដា​ហ្គាស្កា​ប្រកាស​រំលាយ​រដ្ឋាភិ​បាល​ក្រោម​សម្ពាធ​តវ៉ា​ពី​ក្រុម​យុវជន

ប្រធានាធិបតី​ម៉ាដា​ហ្គាស្កា លោក អ៊ែ​ន​ឌ្រី រ៉ាចូលី​ណា បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា លោក​កំពុង​​រំលាយ​រដ្ឋាភិ​បាល​ បន្ទាប់​​ពី​មាន​ការ​តវ៉ា​ដែល​ដឹក​នាំ​ដោយ​ក្រុម​យុវជន​ ជុំវិញ​ការ​ផ្តាច់​ទឹក និង​កាត់​ផ្តាច់​ចរន្ត​អគ្គិសនី​ដែល​អង្គ​ការ​សហ​ប្រជាជាតិ និយាយ​ថា យ៉ាង​ហោច​ណាស់​ មាន​មនុស្ស ២២​នាក់ បាន​ស្លាប់ និង​ជាង​១០០​នាក់​ បាន​រង​របួស​។

ម៉ាដា​ហ្គាស្កា​(Madagascar) គឺ​ជា​កោះធំ​​មួយ​នៅ​មហា​សមុទ្រ​ឥណ្ឌា ដែល​ស្ថិត​នៅ​ខាង​កើត​នៃ​ទ្វីប​អាហ្វ្រិក​​ដែល​ជា​កោះ​ឯករាជ្យ​ មិន​មែន​ជា​ផ្នែក​នៃ​ប្រទេសផ្សេ​ង​នោះ​ទេ។

ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​រ៉យ​ទ័រ​(Reuters) បាន​រាយ​ការណ៍​នៅ​​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ​ថា ការ​បំផុស​គំនិត​ដែល​ទទួល​បាន​ឥទ្ធិ​ពល​ការ​តវ៉ា​ពី ហ្សែន​ហ្ស៊ី​(Gen Z)​​នៅ​ក្នុង​ប្រទេស​កេន​យ៉ា និង​នេប៉ាល់ ដែល​ការ​តវ៉ា​បីថ្ងៃ​នេះ​ គឺ​ធំជា​ង​គេបំ​ផុត​នៃ​កោះ​នៅ​មហា​សមុទ្រ​ឥណ្ឌា​ ត្រូវ​បាន​ឃើញ​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំម​ក​នេះ ការ​តវ៉ា​នេះ​បាន​ក្លាយ​ជា​បញ្ហា​ប្រឈម​ធ្ងន់​ធ្ងរ​បំផុត ចំពោះ​ប្រធានាធិបតី រ៉ា​ចូលី​ណា ចាប់​តាំង​ពី​លោក​ឈ្នះ​ការ​បោះ​ឆ្នោត​ឡើង​វិញ​នៅ​ឆ្នាំ២​០២៣។

ប្រធានាធិបតីរូបនេះ បាន​និយាយ​ថា លោក​ចង់​បង្កើត​ចន្លោះ​សម្រាប់​កិច្ច​សន្ទនា​ជាមួយ​យុវជន​វ័យ​ក្មេង ហើយ​បាន​សន្យា​ថា​នឹង​ចាត់​វិធាន​​ដើម្បី​ជួយ​ដល់​អាជីវ​កម្ម​ដែល​រង​ផ​លប៉ះ​ពាល់​ដោយ​ការ​លួច។

ឧត្តមស្នងការអង្គការសហប្រជាជាតិ ដែល​ទទួល​បន្ទុ​កខា​ង​ផ្នែក​សិទ្ធិ​មនុស្ស បាន​និយាយ​ថា អ្នក​ស្លាប់​បាត់​បង់​ជីវិត​ រួម​មាន អ្នក​តវ៉ា និង​អ្នក​ដែល​នៅជិ​ត​កន្លែង​ព្រឹត្តិ​ការ​ណ៍ ត្រូវ​បាន​សម្លាប់​ដោយ​សមាជិក​នៃ​កង​កម្លាំង​សន្តិ​សុខ​ ប៉ុន្តែ​ក៏​មាន​អ្នក​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​សម្លាប់ ដោយ​ការ​រី​ករាល​ដាល​នៃ​អំពើ​​ហិង្សា​ជា​បន្ត​បន្ទាប់ និង​ការ​លួច​ប្លន់​ដោយ​បុគ្គល និង​ក្មេង​ទំនើង ដែល​មិន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​ក្រុម​អ្នក​តវ៉ា។

យ៉ាងណា ក្រសួងការបរទេស​របស់​កោះ​ម៉ាដា​ហ្គាស្កា​(Madagascar) បាន​ច្រាន​ចោល​តួរ​លេខ​ជន​រង​គ្រោះ​ដែល​រាយ​ការណ៍​ដោយ​អង្គ​ការ​សហ​ប្រជា​ជាតិ ដោយ​និយាយ​ថា ទិន្ន​ន័យ​នេះ​មិន​មែន​ចេញ​ម​កពី​​អាជ្ញាធរ​ជាតិ​ដែល​មាន​សមត្ថ​កិច្ច​ ហើយជា​‘‘ផ្អែក​លើ​ពាក្យ​ចចាម​អារាម និង​ព័ត៌​មាន​មិន​ពិត’’។

ក្រុមអ្ន​ក​តវ៉ា បាន​យក​សញ្ញា​លំនាំ​នៃ​ការ​តវ៉ា​ក្នុង​ប្រទេស​នេប៉ាល់ មក​ប្រើ​ប្រាស់​ដែល​បង្ខំ​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​ចុះ​ចេញ​ពីតំ​ណែង​ ហើយ​ថែម​ទាំង​ប្រើ​យុទ្ធ​សាស្រ្ត​រៀប​ចំ​តាម​អ៊ីន​ធឺណែត ស្រដៀង​ទៅ​នឹង​ប្រទេស​កេន​យ៉ា កាល​ពី​ឆ្នាំ​មុន​ដែល​ចុង​ក្រោយ​នាំ​ឱ្យរ​ដ្ឋាភិ​បាល​លុប​ចោល​ច្បាប់​ពន្ធ​ដែល​បាន​ស្នើ។

លោក រ៉ាចូលីណា (Rajoelina) បាន​ឡើង​កាន់​អំណាច​ជា​លើក​ដំបូង ដោយ​រដ្ឋ​ប្រហារ​នៅ​ក្នុ​ង​ឆ្នាំ​២០០៩ ហើយ​លោក​បាន​​លាលែ​ង​ពី​តំណែង​នៅ​ឆ្នាំ​២០១៤ ប៉ុន្តែ​បាន​ក្លាយ​ជា​ប្រធានាធិបតី​ម្តង​ទៀត បន្ទាប់​ពី​ឈ្នះកា​រ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ហើយ​ទទួល​បាន​អាណត្តិ​លើក​ទី​បី ក្នុង​ឆ្នាំ​២០២៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ