លោក ត្រាំ គាំទ្រ​សំណើរ​សន្តិភា​ព​របស់​អ៊ីស្រា​អ៊ែល​ក្នុង​ការ​បញ្ចប់​សង្រ្គាម​នៅ​ហ្គាហ្សា​

ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ធានា​គាំទ្រ​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រា​អ៊ែល លោក ប៊ែន​ចាមីន នេតាន់​យ៉ា​ហ៊ូ កាល​ពី​ថ្ងៃ​ចន្ទ​ចំពោះ​សំណើរ​សន្តិ​ភាព​ដែល​ឧបត្ថម្ភ​​ដោយ​សហរដ្ឋ​អាមេរិក ដើម្បី​បញ្ចប់​សង្រ្គាម​ជិត​ពី​រ​ឆ្នាំ​នៅ​តំបន់​ហ្គាហ្សា ប៉ុន្តែ​សំណួរ​បាន​លេច​ឡើង​ថា​តើ​ក្រុម​ហាម៉ាស​ នឹង​ព្រម​ទទួល​ផែន​ការ​នេះ​ដែរ​ឬ​ទេ។

ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​រ៉យទ័រ​(Reuters) បាន​រាយ​ការណ៍​នៅ​ថ្ងៃទី​​៣០ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះថា​ ថ្លែងនៅ​ក្នុង​សន្និសីទ​សារព័ត៌មា​ន​រួម​គ្នាមួ​យ​នៅ​សេត​វិមាន បន្ទា​ប់​ពី​កិច្ច​ប្រជុំ​ជាមួយ​ លោក នេតាន់​ យ៉ាហូ​(Netanyahu) ក្នុង​នោះ លោក ត្រាំ បាន​និយាយ​ថា​ ‘‘ពួក​គេ​លើស​ពីភា​ព​ស្និទ្ធ​ស្នាល’’ ចំពោះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ដ៏​កម្រ​មួយ​សម្រាប់​ក្រុម​ប៉ាលេ​ស្ទីន។ ដោយ​ឡែក លោក​បាន​ព្រមាន​ក្រុម​ឥស្លាម​ហាម៉ាស​ថា អ៊ីស្រាអ៊ែល​នឹង​មាន​ការ​គាំ​ទ្រពេញ​លេញ​ពី​សហរដ្ឋ​អាមេរិក ក្នុង​ការ​ចាត់​វិធាន​ការ​ណា​មួយ​ដែល​ខ្លួន​យល់​ថា ជា​ការ​ចាំបាច់​ប្រសិន​បើ​ពួក​សកម្ម​ប្រយុទ្ធ​ហាម៉ាស​បដិសេធ​នូវ​អ្វី​ដែល​លោក​បាន​ផ្តល់​ឱ្យ។

សេតវិមាន បាន​ចេញ​ឯកសារ​២០​ចំណុច​ដែល​អំពាវ​នាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​បន្ទាន់​មួយ ក្នុង​ការ​ផ្លាស់​ប្តូរ​ចំណាប់​ខ្មាំង​ដែល​ឃុំឃាំ​ង​ដោយ​ក្រុម​ហាម៉ាស និង​អ្នក​ទោស​ប៉ាឡេ​ស្ទី​ន​ដែល​ឃុំ​ឃាំង​ដោយ​អ៊ីស្រា​អ៊ែល និង​ការ​ដក​ទ័ព​អ៊ីស្រា​អ៊ែ​ល​​​ពី​តំបន់​ហ្គាស្សា ការ​បន្ថយ​អាវុធ និង​រដ្ឋាភិ​បាល​អន្តរ​កាល​ដែល​ដឹក​នាំ​ដោយ​ស្ថាប័ន​អន្តរ​ជាតិ។

លោក ត្រាំ បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​យក​ឈ្នះ​លើ​ការ​សង្ស័យ​របស់​លោក នេតាន់​យ៉ាហ៊ូ​(Netanyahu) ជុំវិញ​ផ្នែក​ខ្លះ​នៃ​ផែន​ការ​នេះ។ ប៉ុន្តែ​ប្រភព​ថា វា​មិន​ច្បាស់​ភ្លាមៗ​ទេ​ថា​តើ​រដ្ឋបាល​ លោក ត្រាំ និង​អ៊ីស្រា​អ៊ែល បាន​ដោះ​ស្រាយ​រាល់​ភាព​ខុស​គ្នា​របស់​ពួក​គេ​ រួម​ទាំង​លទ្ធ​ភាព​នៃ​រដ្ឋ​ប៉ាឡេស្ទីន​នាពេល​អនាគត​ ដែល​លោក​ នេតាន់​ យ៉ាហ៊ូ​(Netanyahu) បាន​បដិសេធ​ដោយ​បង្ខំ និង​តួនាទី​ណា​មួយ​សម្រាប់​អាជ្ញាធរ​ប៉ាឡេ​ស្ទី​ន​ក្នុង​ការ​គ្រប់​​គ្រង​​ក្រោយ​សង្រ្គាម​នេះ។

យ៉ាងណា លោក ត្រាំ (Trump) បាន​ថ្លែង​អំណរ​គុណ​ដល់​ លោក នេតាន់​យ៉ាហ៊ូ​(Netanyahu) ‘‘សម្រាប់​ការ​យល់​ព្រម​ចំពោះ​ផែន​ការ​នេះ និង​ភាព​ជឿ​ទុក​ចិត្ត​ថា​ ប្រសិន​បើ​យើង​ធ្វើកា​រ​ជាមួយ​គ្នា យើង​អាច​នាំ​មក​ការ​បញ្ចប់​នូវ​ការ​បំផ្លិច​បំផ្លាញ​ដែល​យើង​បាន​ឃើញ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ និង​រាប់​ទសវត្ស​រ៍​មក​នេះ’’៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ