ទូតអាមេរិក​នៅ​កម្ពុជា​​ផ្អាក​ធ្វើ​បច្ចុប្បន្ន​ភាព​លើ​គណនី​ហ្វេស​ប៊ុក​របស់​ខ្លួន​ដោយ​សារ​បញ្ហា​ថវិកា

ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃទី​១ ខែ​តុលា​នេះ​ថា ដោយ​​សា​រ​មិ​​ន​មាន​កិច្ច​ព្រម​ព្រៀង​លើ​​ចំណាយ​ថវិកា គណនី​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅ​ភ្នំពេញ នឹង​ផ្អាក​ធ្វើ​បច្ចុ​ប្បន្ន​​ភាព លើកលែង​តែ​ព័ត៌មា​ន​វត្ថិ​​ភាព និង​សន្តិ​សុខ​បន្ទាន់​ប៉ុណ្ណោះ។

ស្ថាន​ទូតបញ្ជាក់ថា ដោយ​សារ​តែ​មិន​មាន​ការ​ព្រម​ព្រៀង​លើ​ការ​ចំណាយ​ថវិកា គណនី​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​ស្ថាន​ទូត​អាមេរិក​នៅ​ភ្នំពេញ នឹង​មិន​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​ទៀង​ទាត់​នោះ​ទេ រហូត​ដល់​ប្រតិ​បត្តិ​ការ​ទាំង​ស្រុង​ត្រូវ​បាន​បន្ត​ឡើង​វិញ លើក​លែង​តែព័​ត៌​មាន​សុវត្ថិ​ភាព និង​សន្តិសុខ​បន្ទាន់។

ប្រភព​ខាង​លើ​ ឱ្យដឹ​ង​ផង​ដែរ​ថា នៅ​ពេល​នេះ សេវា​កម្ម​លិខិត​ឆ្លង​ដែន និង​ទិដ្ឋាការ​នានា​ដែល​បាន​​ណាត់​រួច ស្ថាន​ទូត​អាមេរិក​ភ្នំពេញ នឹង​បន្ត​ដំណើរ​ការ​ដោយ​ស្ថាន​ការណ៍​អនុញ្ញាត​បាន។ សម្រាប់​ព័ត៌​មាន​បន្ថែម​អំពី​សេវា​កម្ម និង​ស្ថាន​ភាព​ប្រតិ​បត្តិ​ការ​របស់​យើង សូម​ចូល​ទៅ។

គណនី​ហ្វេស​ប៊ុក​របស់​សហរដ្ឋ​សហរដ្ឋ​អាមេរិក ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ធ្វើ​បច្ចុប្បន្ន​ភាព ពី​ស​កម្ម​ភាព​របស់​មន្ត្រី​ការ​ទូត ជំនួប​ផ្សេង​នានា រវាង​មន្ត្រីអ​ង្គកា​រស​ង្គម​ស៊ីវិល និង​មន្ត្រី​ទូត រួម​ទាំង​ធ្វើ​បច្ចុប្បន្ន​ភាព​ពីលទ្ធ​ផល ជំនួប​ផ្លូវ​ការ ជាមួយ​មន្ត្រី​រដ្ឋាភិបា​ល​កម្ពុជា និង​ថ្នាក់​ដឹក​នាំ​កំពូល​កម្ពុជា​មេដឹកនាំ​ជាដើម។

ការចេ​ញ​ផ្សា​យអ​ត្ថបទ​ខ្លីៗ​ពី​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​របស់​គណនី​ហ្វេស​ប៊ុក​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជានេះ មាន​ទាំង​ភាសា​អង់​គ្លេស និង​មាន​ការ​បក​ប្រែ​ជា​ភាសាខ្មែរ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ