នាយករដ្ឋ​មន្ត្រី​ម៉ារ៉ុក​បើក​កិច្ច​ពិភាក្សា​ជាមួយ​យុវជន​តវ៉ា​ដែល​ទាម​ទារ​ឱ្យ​រដ្ឋ​ស្តារ​វិស័យ​អប់​រំ​និង​សុខ​ភាព

នាយករដ្ឋ​មន្ត្រី​ប្រទេស​ម៉ារ៉ុក លោក អាស៊ីស អាខាន់​ណុច បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​បាន​បើក​កិច្ច​ពិភាក្សា​ដើម្បី​បញ្ចប់​ការ​តវ៉ា​របស់​យុវជន ខណៈ​ដែល​កង​កម្លាំង​សន្តិ​សុខ​បាន​រៀប​ចំ​បាតុ​កម្ម​សម្រាប់​យប់​ទី៦​ ដែល​បាន​បង្កើត​ទៅ​ជា​កុប​កម្ម​ទូទាំង​ប្រទេស។

ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​រ៉យ​ទ័រ​(Reuters) បាន​រាយកា​រណ៍​នៅ​ថ្ងៃ​ទី​​០៣ ខែ​តុលា ឆ្នាំ​២០២៥​នេះ​ថា​ មនុស្ស​រាប់​រយ​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​រង​របួស និង​អគារ​ជាច្រើ​ន​ត្រូវ​បាន​រុះ​រើ រថយន្ត​ត្រូវ​បាន​ដុត​បំផ្លាញ​តាំង​ពី​ការ​តវ៉ា​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃសៅ​រ៍ ដែល​ដំបូង​ឡើយ​ជា​ការ​ទាម​ទារ​ឱ្យ​ការ​អប់រំ និង​ការ​ថែ​ទាំ​សុខ​ភាព​កាន់​តែ​ប្រសើរ។

យ៉ាង​ណា ទោះបី​ជាមា​ន​ហ្វូង​មនុស្ស​មិន​ច្រើន​ក៏​ដោយ ប៉ុន្តែ​ការ​តវ៉ា​ដ៏​ហិង្សានោះ​ កាន់​តែ​ខ្លាំង​ឡើង ដែល​នាំ​ឱ្យ​មាន​ភាព​ចលាចល​តាម​ដង​ផ្លូវ​ដែល​កាន់​តែ​អាក្រក់​នៅ​ប្រទេស​ម៉ារ៉ុក​(Morocco)។ បន្ថែម​ពី​នេះ យប់ទី​៥ នៃ​ការ​តវ៉ា​ កាល​​ពី​ថ្ងៃ​ពុធ បាន​នាំ​ឱ្យ​មាន​ការ​ស្លាប់​ដែល​ត្រូវ​បាន​រាយ​ការណ៍​​ដោយ​អាជ្ញាធរ​ថា កង​កម្លាំង​សន្តិ​សុខ​បាន​បាញ់​សម្លាប់​​យុវជន ៣​នាក់ ដែ​ល​ប្រដាប់​ដោយ​អាវុធ​ជាមួយ​នឹង​កាំបិទ ​ព្យាយាម​លួច​អាវុធ​នៅ​ទីក្រុង​លីកលា(Lqliaa)។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​នៅពេ​ល​ដែល​មនុស្ស​ប្រហែល ២០០​នាក់​បាន​វាយ​ប្រហារ​លើ​ស្ថានីយ​កង​កម្លាំង​សន្តិ​សុខ និង​ធ្វើ​ឱ្យ​កង​កម្លាំង​សន្តិ​សុខ​រង​របួស ដោយ​កង​កម្លាំង​បាន​ទប់​ស្កាត់​ជា​លើក​ដំបូង ដោយ​ការ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​ការ​បាញ់​ព្រមាន។

លោក​ អាខាន់​ណុច​(Akhannouch) បាន​និយាយ​នៅក្នុ​ង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ថា រដ្ឋាភិ​បាល​របស់​លោក​បាន​‘‘ចូល​រួម​ជាមួយ​ការ​ទាម​ទារ​ដែល​បង្ហាញ​ដោយ​ចលនា​របស់​យុវជន’’ ហើយ​និង​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​‘‘ការ​សន្ទនា​និង​កិច្ច​ពិភាក្សា’’។

ការតវ៉ាដំបូងឡើយ បាន​ចាប់​ផ្តើម​ជាមួយ​ការ​ទាម​ទារ​ឱ្យ​ការ​អប់រំ និង​ការ​ថែទាំ​​សុខ​ភាព​កាន់​តែ​ប្រសើរ​ ដែល​រៀប​ចំដោយ​យុវជន​អនាមិក​មួយ​ក្រុម ដែល​ហៅ​ខ្លួន​ឯង​ថា ជែន​ស្ស៊ី ២១២​(GenZ 212) ដោយ​ប្រើ​វេទិការ​អន​ឡាញ​ដូច​ជា តិក​​តុក(TikTok) អ៊ីន​ស្តាក្រាម​(Instagram)ជាដើម។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បាន​និយាយ​ថា ៧០%​នៃ​អ្នក​ចូល​រួម​បំផ្លាញ​ និង​ប៉ះទ​ង្គិច​ជាមួយ​កង​សន្តិ​សុខ​ទូទាំង​ប្រទេស​​ម៉ារ៉ុក គឺ​ជា អនីតិជន។ ក្រសួង​បាន​បន្ថែម​ថា ​គិ​ត​ត្រឹម​ថ្ងៃព្រ​ហស្បតិ៍ ចំនួ​ន​អ្នក​រង​របួស​បាន​កើន​ឡើង​ដ​ល់ ៦៤០នាក់​ រួម​មាន​ ៥៨៩​នាក់​នៃ​កង​សន្តិ​សុខ ថែ​ម​ទាំង​រថយន្ត​ឯកជន​ចំនួន ១៩៥គ្រឿង រង​​ការ​ខូច​ខាត​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ