លោកម៉ាក្រុង បានដើ​រ​តែ​ម្នាក់​ឯង​នៅ​ដង​ទន្លេ​សែន​(Seine)​ខណៈ​អនាគត​អំណាច​របូត​ចេញ​ពី​ដៃ

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​ចុង​ក្រោយ​បំផុត​របស់​លោក ត្រូវ​បាន​បង្ខំឱ្យ​លា​លែ​ង​ពីតំ​ណែង​ដោយ​មិន​អាច​បង្កើត​គណៈ​រដ្ឋ​មន្ត្រី​ដែល​មាន​រយៈ​ពេល​លើស​ពី​មួយ​ថ្ងៃ​ ប្រធានាធិប​តី​ លោក អេម៉ា​នូអ៊ែ ម៉ាក្រុង ត្រូវ​បាន​ឃើញ​ដើរ​តែ​ម្នាក់​ឯង​នៅតា​ម​ដង​ទន្លេ​សែន​(Seine) នៅ​ពេល​ព្រឹក​នា​រដូវ​ស្លឹក​ឈើ​ជ្រុះ​ដ៏​ត្រជាក់​មួយ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters) បាន​រាយ​ការណ៍​នៅ​ថ្ងៃទី​​០៧ ខែ​តុលា ឆ្នាំ​២០២៥​នេះ​ថា អង្គរក្ស​រក្សា​ចម្ងាយ​ពី​មុខ​ពី​ក្រោយ ខណៈ​ដែល​លោក​ដើរ​ចេញ​តាម​ទ្វារ​ចូល​ទៅ​កាន់​ជាយ​ថ្ម​បណ្តោយ​ទន្លេ ដោយ​ពាក់​អាវ​ធំ​វែង​ពណ៌​ខ្មៅ។ ទិដ្ឋ​ភាព​ដែល​ថត​បាន​ពីច​ម្ងាយ​តាម​វីដេអូ និង​បង្ហាញ​លើ​ទូរទស្សន៍​បារាំង បាន​ធ្វើ​ឱ្យ​នឹក​ឃើញ​ដល់​រូប​ភាព​នៃ​លោក ហ្សាល ដឹហ្គោល​(Charles de Gaulle) ​ដែល​ស្វែង​រក​ភាព​ស្ងប់​ស្ងាត់​នៅ​តំបន់​វាល​ទំនាប​នៅប្រ​ទេស​អៀរ​ឡង់​(Ireland) បន្ទាប់​ពី​លោក​បាន​លាលែង​ពី​តំណែង​នៅ​ចុង​ទសវត្ស​ឆ្នាំ​១៩៦០ ជា​មេដឹក​នាំ​មួយ​រូប​ ខណៈ​ដែល​យុគ​សម័យ​នយោបា​យ​លោក​កំពុង​នាំ​ទៅ​រក​ការ​បញ្ចប់។

លោក​ ម៉ាក្រុង​(Macron) គឺ​ជាប្រ​ធានា​ធិប​តី​រហូត​ដល់​ឆ្នាំ​២០២៧ ប៉ុន្តែ​ការ​លាលែង​ពី​តំណែង​របស់​ លោក សេបា​ស្ទៀន ឡឹក​ង់​នូ​(Sebastien Lecornu) ដែល​ជា​នាយក​រដ្ឋ​មន្ត្រី​ទី៥ របស់​គាត់​ក្នុង​រយៈ​ពេល​២ឆ្នាំ​​ បាន​បង្កើន​ឱកាស​មាន​កេរ្តិ៍​ឈ្មោះល្អ​មួ​យ​ នៅ​ក្នុ​ងនយោបាយ​បារាំង​ដែល​មិន​អាច​បញ្ចប់​ អំឡុង​អាណត្តិ​ចុង​ក្រោយ​របស់​លោក​បាន។

លោក​ ម៉ាក្រុង(Macron) ហាក់​ដូ​ចជា​បាន​ប្តេជ្ញា​ថា​គេច​វេស​ជោគ​វាស​នា​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ឱ្យ​លោក​ ឡឹកង់​នូរយៈ​ពេល​២​ថ្ងៃសម្រាប់​ការ​ចរចា​ចុង​ក្រោយ​ជាមួយ​គូរ​ប្រជែង ដើម្បី​ស្វែង​រក​ផ្លូវ​ចេញ​ពី​​​ស្ថាន​ភាព​​ដ៏ពិបាក​នេះ។

ដោយ​មាន​ការ​ស្នើ​ឱ្យ​ លោក ឡឹកង់នូ ព្យាយាម​ម្តង​ទៀត​ចុង​ក្រោយ​ លោក ម៉ាក្រុង បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​របស់​លោក​ចំពោះ​ជម្រើស​ដែល​លោក​ប្រឈម គឺ​ការ​បោះ​ឆ្នោត​សភា​ថ្មី​ដែល​អាច​ផ្ទេរ​អំណាច​ទៅ​ឱ្យ​ខាង​ស្តាំ​និយម​ ឬកា​រ​​លាលែង​របស់​លោក​ដោយ​ផ្ទាល់ ជា​វិធាន​ការ​ដែល​លោក​បា​នបដិសេធ​ម្តង​ហើយ​ម្តង​ទៀត។

នៅពេលដែលជម្រើសរបស់លោក​រួមតូច លោក ម៉ាក្រុង ដែល​មិន​មាន​ប្រជា​ប្រិយ​បាន​ក្លាយ​ជា​មនុស្ស​ឯកោ ខណៈ​ដែល​សម្ព័ន្ធ​មិត្ត​ពី​មុន​ចេញ​ឆ្ងា​យពី​​លោក ដោយ​ពួក​គេ​ស្វែង​រក​ការ​ពង្រឹង​ឱកាស​របស់​ខ្លួន​ ក្នុង​ការ​បន្ត​តំណែង​ជាប្រ​ធានាធិបតី​នៅ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ