ប្រធានាធិបតី​ម៉ាដាហ្គា​ស្កា​គ្រោងធ្វើ​​កិច្ច​សន្ទនា​កម្រិត​ថ្នាក់​ជាតិ​ខណៈ​ក្រុម​អ្នក​តវ៉ា​ប្រកាស​ឱសាន​វាទ

ប្រធានាធិប​តីម៉ាដាហ្គាស្កា លោក អ៊ែនឌ្រី រ៉ាចូលី​ណា បាន​និយាយ​ថា លោក​គ្រោង​ធ្វើ​​‘‘កិច្ច​សន្ទនា​ថ្នាក់​ជាតិ’’ជាមួយ​ក្រុម​ផ្សេងៗ​នៅ​ថ្ងៃ​ពុធ បន្ទាប់​ពី​ក្រុម​យុវជន​អ្នក​តវ៉ា​ បាន​ប្រកាស​ឱសាន​វាទ​រយៈ​ពេល ៤៨ម៉ោង ឱ្យ​លោក​យល់​ព្រម​តាម​ការទាម​ទារ​របស់​ពួក​គេ ឬ​ប្រឈម​ទៅ​នឹង​ការ​ធ្វើ​កូដ​កម្ម​ជាតិ។​

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters​) បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី​០៧ ខែ​តុលា​ ឆ្នាំ​២០២៥​នេះ​ថា កាល​ពី​ថ្ងៃចន្ទ លោក រ៉ាចូលីណា​(Rajoelina) បា​ន​តែង​តាំង​លោក​ឧត្តម​សេនីយ៍ រូភីន ហ្វធុន​ណាត ហ្សាហ្វី​សាមបូ(Ruphin Fortunat Zafisambo) ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​មួយ​សប្តាហ៍ បន្ទា​ប់ពី​លោក​បាន​បណ្តេញ​គណៈ​រដ្ឋ​មន្ត្រី​របស់​លោក​ក្នុង​ការ​ផ្លាស់ប្តូរ​ដែលមាន​បំណង​ដោះ​ស្រាយ​ការ​សោក​ស្តាយ​មួយ​ចំនួន ដែល​បង្ក​ឱ្យមាន​បាតុកម្មនៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា។ ​

ប៉ុន្តែទោះបីជាមាន​ការ​រុះរើ​ក៏​ដោយ ក៏មិន​អាច​ធ្វើ​ឱ្យ​​អ្នក​តវ៉ា​ស្ងប់​ចិត្ត ក្នុង​ការ​ដើរ​តវ៉ា​តាម​ផ្លូវ​ជុំវិញ​បញ្ហា​ខ្វះ​ខាត​ទឹក និង​​​អគ្គិសនី​ក្នុង​ប្រទេស​អាហ្វ្រិក​ដ៏​ក្រី​ក្រ​នេះ។ ​យ៉ាង​ណាចា​​​ប់តាំ​ង​ពី​ពេល​នោះ​មក ពួក​គេ​បាន​ពង្រីក​ការ​តវ៉ា​ដើម្បី​​ឱ្យ​ លោក រ៉ាចូលីណា​(Rajoelina) លាលែង​ពី​តំណែង។

ការ​បំផុស​គំនិត​ដោយ​ដង្ហែរ​ក្បួន​ស្រដៀង​គ្នា​ទៅ​នឹង ជេន​ហ្ស៊ី(Gen Z) នៅ​ក្នុង​ប្រទេស​គែន​យ៉ា និង​នេប៉ាល់ដែល​ការ​តវ៉ា​នេះ គឺ​ជារ​លក​នៃភា​ព​ចលាចល​ដ៏​ធំ​នៅ​កោះ​មហា​សមុទ្រ​ឥណ្ឌា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះដែល​ផ្តល់​សំឡេង​ការ​មិន​សប្បាយ​ចិត្ត ចំពោះ​ភា​ពក្រី​ក្រ​ដែល​កំពុង​កើន​ឡើង និង​អំពើ​រពុក​រលួយ​កម្រិត​ខ្ពស់។

ជាមួយ​គ្នា​នេះ លោក ​រ៉ាចូលីណា(Rajoelina) បាន​និយាយ​នៅ​ក្នុង​សារ​កាល​ពី​ថ្ងៃអ​ង្គារ នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ថា‘‘ទាំង​អស់​គ្នា, យើង​ត្រូវ​តែ​រួប​រួម​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទៅ​​នឹង​អំពើ​រអាក្រក់ និង​ដើម្បី​សាង​សង់​សង្គ​ម​ថ្មី​មួយ​ដែល​បង្កើត​សាមគ្គី​ភាព និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក’’។​

លោកបាននិយាយថា កិច្ច​ពិភាក្សា​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ពុធ នឹង​មាន​ការ​ចូល​រួម​ពី​មេដឹក​នាំសាសនា សិស្ស តំណាង​យុវជន និង​អ្នក​ដ៏ទៃ​ទៀត។

ដោយ​ឡែក​នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានបង្ហោះនៅលើទំព័រហ្វេសប៊ុក​របស់​ក្រុម​អ្នក​តវ៉ា​ ក្នុង​នោះ​ក្រុម​​​បាតុករ​បាន​ធ្វើ​ការ​ច្រាន​ចោល​ចំពោះកា​រ​តែង​តាំង​នាយក​រដ្ឋ​មន្ត្រី​ថ្មី និង​បា​​នពណ៌នា​ថា​‘‘ជា​ការ​បន្លំ​មួយ’’ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ