រដ្ឋបាលត្រាំ​នឹង​​ដក​​កម្លាំង​​ពលកម្ម​​ជិត​​ពាក់​​កណ្តាល​​ចេញ​​​ពី​​ការ​​បិទ​​រដ្ឋាភិបាល

អាជ្ញាធរចំណូលផ្ទៃក្នុងសហរដ្ឋ​អាមេរិក​(IRS) នឹង​ផ្អាក​បុគ្គលិក​ច្រើន​ជាង ៣៤០០០​នាក់ ចាប់​ផ្តើម​ពី​ថ្ងៃ​ពុធ​ដោយ​សារ​តែ​ការ​បិទ​ទ្វារ​រដ្ឋាភិបាល និង​បាន​បិទ​មជ្ឈ​មណ្ឌល​ការ​ហៅ​ទូរស័ព្ទ​អ្នក​បង់​ពន្ធ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នេះ​បើ​យោង​តាម​របាយ​ការណ៍​ទីភ្នាក់​ងារ។

ទីភ្នាក់ងារសាព័ត៌មានរ៉យទ័រ(Reuters) បានរាយការណ៍នៅថ្ងៃទី​០៩ ខែ​តុលា ឆ្នាំ​២០២៥​នេះ​ថា បរិមាណ​នៃ​ការ​ផ្អាក​នេះ​មាន​ចំនួន ៤៦%​ នៃ​កម្លាំង​ការ​ងារ​របស់​ទីភ្នាក់​ងារ បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​បាន​ឱ្យ​ដឹង​ថាបុគ្គលិក​មជ្ឈ​មណ្ឌល​ការ​ហៅ​ទូរស័ព្ទ បុគ្គលិក​ផ្នែក​ព័ត៌​មាន​វិទ្យា និង​បុគ្គលិក​ការិយា​ល័យ​កណ្តាល​ភាគ​ច្រើន​នឹង​ត្រូវ​បញ្ជូន​ទៅ​ផ្ទះ។ បន្ថែម​ពី​នេះ ប្រភព​ថា និយោជិត​ដែល​មាន​ភារកិច្ច​អនុវត្ត​ច្បាប់​ពន្ធ និង​ការ​ចំណាយ​ដែល​ប្រធានាធិប​តី ដូ​ណាល់ ត្រាំ បាន​ចុះ​ហត្ថ​លេខា​ក្នុង​ខែ​កក្កដា​បន្ត​ធ្វើការ។

អាជ្ញាធរចំណូលផ្ទៃក្នុងសហរដ្ឋអាមេរិក(Internal Revenue Service) នឹង​បញ្ជូន​និយោជិត​ទៅ​ផ្ទះ​វិញ ព្រោះ​តែ​សភា​សហរដ្ឋ​អាមេរិក និង លោក ត្រាំ(Trump) បរាជ័យ​ក្នុង​ការ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​កាល​ពី​សប្តាហ៍​មុន ស្តីអំ​ពីកា​រ​ចំណាយ​របស់​រដ្ឋាភិ​បាល។ លើស​ពី​នេះ សេវាកម្ម​ទូទាំង​រដ្ឋាភិ​បាល​ត្រូវ​បាន​រំខាន ដោយ​សា​រតែ​ការ​បិទ​ទ្វារ​។

អាជ្ញាធរ​ចំណូល​ផ្ទៃក្នុ​ង​សហរដ្ឋ​អាមេរិក​(IRS) បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចុះ​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​ថា នឹង​ផ្អាក​បុគ្គលិក​ ប្រសិន​បើ​ការ​បិទ​ទ្វារ​លើស​ពី​៥ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ ដោយ​ការ​បិទ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​០១​ ខែ​​​តុលា​។

នៅក្នុងលិខិតមួយទៅកាន់កម្មករដែលប្រកាសអំពីការផ្អាក មន្ត្រីអាជ្ញាធរ​ចំណូល​ផ្ទៃ​ក្នុង​សហរដ្ឋ​អាមេរិក​(IRS) លោក ដេវីដ ត្រាយ​ន័រ បាន​សរ​សេរ​ថា ច្បាប់​នៅ​ឆ្នាំ​២០១៩ តម្រូវ​ឱ្យ​ភ្នាក់​ងារ​ផ្តល់​ប្រាក់​ដល់​និយោជិត​ដែល​ត្រូវ​បាន​ផ្អាក​បន្ទាប់​ពី​ការ​បិទ​ទ្វារ​​បញ្ចប់។

ប្រភពថា នោះវាផ្ទុយនឹងសំណើររដ្ឋបាលលោក ត្រាំ(Trump) កាល​ពី​ដើម​សប្តាហ៍ ដែល​អះ​អាង​ថា​ច្បាប់​ដូច​គ្នា​នេះ​ មិន​​ធ្វើ​​ឱ្យ​ការ​ទូទាត់​ទាំង​នោះ​ដោយ​ស្វ័យ​ប្រ​វ​ត្តិ​នោះ​ទេ។ ក្រោយ​មក​លោក ត្រាំ បាន​ផ្តល់​យោប​ល់​ថា​មិន​មែនបុគ្គលិក​ដែល​ត្រូវ​ផ្អាកកា​រ​ងារ​ទាំង​អស់​គួរ​តែ​ទទួល​បាន​ប្រាក់​បង់​ទេ នៅ​ពេល​ដែល​ប្រតិ​បត្តិ​ការណ៍​ធម្មតា​ឡើង​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ