មេដឹកនាំកូរ៉េរងការ​រិះគ​ន់​ពី​ពលរដ្ឋ​ខ្លួន​ជុំវិញ​ការ​ស្លាប់​និស្សិត​ដោយ​ការ​ចាប់​ជំរិត​នៅ​កម្ពុជា

ប្រទេស​កម្ពុជា ធ្លាប់​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​គោល​ដៅ​ទេស​ចរណ៍​តំណាង​ដោយ​ឧស្សាហ៍​កម្ម​ទេស​ចរណ៍​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​សូម្បី​តែ​តារា​ល្បី​មួយ​រូប បាន​ទៅ​លេង​កន្លែង​រៀប​ចំ​ព្រឹត្តិ​ការណ៍​​មួយ​នៅ​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ​មុន និង​បាន​និយាយ​ថា ‘‘ប្រទេស​កម្ពុជា​ជា​ប្រទេស​ដ៏​អស្ចារ្យ’’។

ផ្ទុយ​ទៅ​វិញ ខណៈ​ដែល​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា​ ថ្មីៗនេះ ត្រូវ​បាន​ឃុំ​ខ្លួន និង​ចាប់​ជំរិត​បណ្តាល​ឱ្យ​មាន​សំឡេង​​រិះគន់​កាន់​តែ​ខ្លាំង​ឡើង ចំពោះ​ការ​ឆ្លើយ​តប​ដ៏​ធូរ​លុង​របស់​រដ្ឋាភិ​បាល​ប្រទេស​កូរ៉េ​ខាង​ត្បូង។ របាយ​ការណ៍​អំពី​ការ​ចាប់​ជំរិត​នៃ​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​កើន​ឡើង ប៉ុន្តែ​ការ​ឆ្លើយ​តប​អសកម្ម​ទៅ​នឹង​អាជ្ញាធរ​ការទូត បាន​ចោទ​ប្រកាន់​ថា បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​កាន់​តែ​ធ្ងន់​ធ្ងរ។

ប្រភ​ពសា​រព័ត៌មានដឹឆូសាន់​ដៀលី​(The Chosun Daily) របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី​ ១៤ ខែ​តុលា ឆ្នាំ​២០២៥​នេះ​ថា ករណី​នៃនិ​ស្សិត​សកល​វិទ្យា​ល័យ​អាយុ​ ២២​ឆ្នាំ ដែល​ត្រូវ​បាន​ចាប់​ជំរិត ឃុំ​ខ្លួន​និង​ធ្វើ​ទារុណ​កម្ម​នៅ​ក្នុង​ប្រទេស​ កាល​ពី​ខែ​សីហា មុន​ពេល​ស្លាប់​ បាន​លេច​ចេញ​ជា​រូប​រាង​ តាម​រយៈ​របាយ​ការណ៍​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា។ វា​មាន​រយៈ​ពេល ៦ថ្ងៃ តាំង​ពី​សា​កសព​និស្សិត​សកល​វិទ្យា​ល័យ​រូប​នោះ ត្រូវ​បាន​រក​ឃើញ​ដោយ​​ប៉ូលីស​នៅ​ក្នុង​តំបន់។ ក្រសួង​ការ​បរទេស​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​ទាក់​ទង​នឹង​អត្ថ​បទ​នៅ​ពេល​នោះ ដោយ​បាន​និយាយ​ថា​ ‘‘ខ្លឹ​មសា​រ​ខុស​ពី​ការ​ពិត’’។ ទោះ​ជាយ៉ា​ង​ណា វា​មិន​បាន​បញ្ជាក់​ថា ផ្នែក​មួយ​ណាដែ​ល​មិន​ត្រឹម​ត្រូវ​នោះ​ទេ។

ក្រសួង​បាន​បន្ថែម​ថា៖ «យើង​មិន​អាច​បង្ហាញ​ព័ត៌​មាន​លម្អិត​ជាក់​លាក់ ដើម្បី​ការ​ពារ​គ្រួសារ​អ្នក​ស្លាប់​បាន​ទេ។ យើង​ស្នើ​សុំ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​រាយ​ការណ៍​បន្ថែម»។

ប្រភពថា យ៉ាងណាក៏ដោយ រហូតមកដល់ថ្មីៗនេះ ២ខែ​ក្រោយ​នៃ​ឧក្រិដ្ឋ​កម្ម​ធ្ងន់​ធ្ងរ​ចំពោះ​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បន្ត​កើន​ឡើង។ របាយ​ការណ៍​ប​ន្ថែម​នៃ​ការ​ចាប់​ជំរិត និ​ងឃុំ​ខ្លួន ត្រូវ​បាន​ដាក់​ពាក្យ​ប្តឹង​ដោយ​ជន​រង​គ្រោះ និង​គ្រួសារ​របស់​ពួក​គេ​ឆ្លង​ប្រទេស​កម្ពុជា។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី រដ្ឋាភិបាល​មិន​បាន​ចាត់​វិធាន​ការ​សំខាន់​ណា​មួយ ក្រៅ​ពី​បញ្ជូន​មន្ត្រី​នគរបាល​ទៅ​កាន់​ស្ថាន​ទូត​កូរ៉េ​ខាង​ត្បូង​ ប្រចាំ​នៅក​ម្ពុជា ដែល​មាន​មន្ត្រី​ពីរ​រូប​បាន​ឈរ​ជើង​រួច​ហើយ។

ប្រភពបន្តថា សាក​សព​នោះ ត្រូវ​បាន​តម្កល់​នៅ​វត្ត​មួយ ក្នុង​ទី​ក្រុង​ភ្នំពេញ​ ប្រទេស​កម្ពុជា រយៈ​ពេល​២ខែ ដោយ​មិន​ទាន់​មាន​ការ​ធ្វើ​កោសល្យ​វិច័យ​ ដើម្បី​កំណត់​ពី​មូល​ហេតុ​នៃ​ការ​ស្លាប់​នោះ​ទេ។

មន្ត្រី​ការ​ទូត​ បាន​និយាយ​ថា៖ ​ «កា​រពិ​គ្រោះយោបល់​ជាមួយ​រដ្ឋាភិ​បាល​ប្រទេស​កម្ពុជា មិន​មាន​ដំណើរ​ការ​លឿន​នោះ​ទេ’’។

ការរិះគន់នៅតែបន្តលើ​ការ​ណែនាំរ​បស់​ក្រសួង​ការ​បរទេស ចំពោះ​របាយ​ការណ៍​ចាប់​ជំរិត​របស់​ពួក​គេ នៅប្រទេស​កម្ពុជា។ យោង​តាម​ការ​ណែនាំ​របស់​ក្រសួង​ បុគ្គល​ដែល​ត្រូវ​បាន​ចាប់​ជំរិត​ត្រូវ​តែ​ផ្ញើ​ទីតាំង​របស់​ពួក​គេ ទំនាក់​ទំនង​លម្អិត រូប​អគារ លិខិត​ឆ្លង​ដែន​ថត​ចម្លង រូប​ថត​មុខ និង​វីដេអូ​ស្នើ​សុំ​ជួយ​សង្រ្គោះ​ តាម​រយៈ​ការ​នាំសារ​ដូច​ជា​តេឡេក្រាម។ អ្ន​ករិះគន់ បាន​ចោទ​សួរ​ថា តើ​វា​អាច​ទៅ​រួច​ដែរ​ទេ?​ ការ​ណែនាំ​នេះ​ គ្រាន់​តែ​ឆ្លុះ​បញ្ចាំង​អំពី​គោល​នយោបាយ​របស់ន​គរបា​ល​កម្ពុជា។

អាជ្ញាធរ​ការ​ទូត​បាន​ពន្យល់​ថា៖ «វា​មានករណី​ច្រើន​នៅ​ពេល​ដែល​ភាគី​ទី​បី បាន​រាយ​ការណ៍ ហើយ​ប៉ូលីស​ក្នុង​តំបន់​មក​ដល់ ជន​រង​គ្រោះ​បាន​បដិសេធ​ថា មិន​ត្រូវ​បាន​ឃុំឃាំ​ង និង​បង្ហាញ​អំពី​ចេតនា​របស់​ពួក​គេ ក្នុង​ការ​ចង់​បន្ត​នៅ​ប្រទេស​កម្ពុជា»។

អ្នករិះ​គន់​អះ​អាង​ថា ក្រសួង​មាន​ការ​ធ្វេស​ប្រហែស​ ក្នុង​ការ​ដោះ​ស្រាយ​ស្ថាន​ការណ៍​ ដោយ​មិន​បាន​ចរចា​ជាមួយ​អាជ្ញាធរ​កម្ពុជា ដើម្បី​សម្រួល​ដល់​ដំណើរ​ការ​រាយ​ការ​ណ៍​ដ៏​ស្មុគ​ស្មាញ។

ប្រភពសារព័ត៌មានដឹឆូសាន់ដៀលី​(The Chosun Daily)​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដដែល បាន​រាយ​ការណ៍​ថា តំបន់​បាវិ​ត នៅ​ក្នុង​ប្រទេស​កម្ពុជា ជាប់​ព្រំដែន​វៀត​ណាម ត្រូវ​បាន​គេ​ស្គាល់​ថា មាន​ប្រជាជន​យ៉ាង​ក្រាស​ក្រែល​ ដែល​ដឹក​នាំ​ដោយ​អង្គកា​រ​ឧក្រិដ្ឋ​កម្ម​ចិន ដែល​ពាក់​ព័ន្ធ​នឹង​ការ​បោក​ប្រាស់​ស្នេហា ការ​បន្លំ​ភាគ​ហ៊ុន​ដោយ​មិន​បាន​ចុះ​បញ្ជី ការ​ឆបោក​វិនិយោគ​គម្រោង​រយៈ​ពេល​វែង ការ​ឆបោក​ដោយ​ក្លែង​បន្លំ​សំឡេង​ជា​សាធារណៈ។ តំបន់​នេះ គឺ​ជា​ជម្រក​នៃ​ឧក្រិដ្ឋ​កម្ម​ទ្រង់​ទ្រាយ​ធំ​មួយ ដែល​មាន​ឈ្មោះ​ថា ‘‘វី​ន(​Wench)’’ ដែល​មាន​កន្លែង​ភស្តុតាង​នៃ​ការ​ធ្វើ​ទារុណ​កម្ម ការ​វាយ​ដំ និង​ការ​សម្លាប់​បាន​លេច​ឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ